Sunday, April 28, 2024
Homeព័ត៌មានជាតិអភិបាលរាជធានីភ្នំពេញ សរសើរក្រុមការងារបាញ់ថ្នាំមូស

អភិបាលរាជធានីភ្នំពេញ សរសើរក្រុមការងារបាញ់ថ្នាំមូស

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ និងអំណរគុណដល់កម្លាំងកង ពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាល និងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ នារយៈពេល ២០ថ្ងៃកន្លងមកនេះ។

លោកឃួង ស្រេង បានលើកឡើងកាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ថា កងពលតូចលេខ៧០ តែងជួយរដ្ឋបាលរាជធានីភ្នំពេញ គ្រប់កាលៈទេសៈទាំងអស់។ ជាក់ស្តែងនៅពេលនេះ កងពលតូចលេខ៧០ បានសហ ការជាមួយអាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំមូស បង្ការជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ យ៉ាងស កម្មបំផុត។ សកម្មភាពទាំងនេះ យើងក៏នឹកឃើញមិនភ្លេចចំពោះការលះបង់របស់កងពលតូចលេខ៧០ ក្នុងដំ ណាក់កាលនៃការរីករាតត្បាតជំងឺកូវីដ-១៩ ដោយកម្លាំងកងពលតូចលេខ៧០ បានលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋ។ ជាមួយនឹងការចាក់ថ្នាំបង្ការការពារជំងឺកូវីដ-១៩ ថែមទៀត។

ជាក់ស្តែងនៅពេលនេះ តបតាមការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេ បញ្ជាការកងទ័ពជើងគោក បានប្រគល់ទាំងរថយន្ត កម្លាំងព្រមទាំងម៉ាស៊ីនសម្រាប់បាញ់មូស ដើម្បីបើកយុទ្ធនាការបាញ់ថ្នាំមូសនៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រហូតទទួលបានបញ្ចប់ដោយជោគជ័យ។

លោកឃួង ស្រេង បានគូសបញ្ជាក់ថា ក្រោយយុទ្ធនាការដែលប្រើប្រាស់រយៈពេល២០ថ្ងៃ នៃការបាញ់ថ្នាំមូសនេះ ឃើញថា ជំងឺគ្រុនឈាម បានថយចុះច្រើន ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការត្រេកអរ និងអរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងកងពលតូចលេខ៧០ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីសុខមាលភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

លោកឃួង ស្រេង បានបន្តថា យុទ្ធនានៃការបាញ់ថ្នាំមូសនេះ ក៏ដូចជាការដាស់តឿនក្រើនរំលឹកឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចេះបង្ការខ្លួន ដើម្បីគេចឱ្យរួចផុតពីជំងឺគ្រុនឈាមនេះផងដែរ។ ចំពោះកងពលតូចលេខ៧០ ដែលចុះយុទ្ធនានៃការបាញ់ថ្នាំមូសនេះ ចំនួន២៨នាក់ ត្រូវបានលោកឃួង ស្រេង នាំយកអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកប្រគល់ជូន ដោយក្នុងម្នាក់ៗ ទទួលថវិកា ចំនួន៤០ម៉ឺនរៀល។

គួរបញ្ជាក់ថា ក្រុមការងារដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារជំងឺគ្រុនឈាម នៅទូទាំង១០៥សង្កាត់ កាលពីថ្ងៃ២៣ ខែកុម្ភៈ ហើយបានបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ តាមការចង្អុលបង្ហាញពីសម្តេចនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពប្រជាពលរដ្ឋ៕

RELATED ARTICLES