Saturday, April 27, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 ទូច ដេវីត ផ្ដួលប៉ាន ផាត នៅទឹកទី៣ ខណៈ​មឿន សុខហ៊ុច ផ្ដាច់ឌេន ណាផូ ត្រឹមទឹកទី១  

ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 ទូច ដេវីត ផ្ដួលប៉ាន ផាត នៅទឹកទី៣ ខណៈ​មឿន សុខហ៊ុច ផ្ដាច់ឌេន ណាផូ ត្រឹមទឹកទី១  

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កង​យោធ​ពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការ​ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី២៣ហើយ ដែល​សប្ដាហ៍នេះកាន់តែតែ​អស្ចារ្យថែមទៀត​ដោយសារ​តែ​ទាំង​កីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព នាំឲ្យទស្ស​និក​ជកជក់ចិត្ដខ្លាំង និង​ស្រែកហ៊ោ​ពេញសែង្វៀន ព្រោះតែអ្នករៀបចំកម្មវិធីបានសម្រិតសម្រាំង​យក​កីឡាករ​បរទេស​មក​សុទ្ធ​តែលំដាប់ខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យ​ប្រដាល់គុន​ខ្មែរមានចំនួនកាន់តែ​កើន​ឡើង ពិ​សេស​​គឺនៅដើមឆ្នាំ២០២៤ ។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ គឺ៖

-គូពិសេសទី១៖កីឡាករបង្គោលក្រហមឡុង សំណាង  អាយុ២១ឆ្នាំ មកពី​ក្លិបវិបុល​ដារិទ្ធ ខណ្ឌពោធិសែនជ័យ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ  ធ្លាប់ប្រកួតបាន៣២លើក ឈ្នះ​២៣​លើក,ចាញ់៦លើក ស្មើ៣លើក ធ្លាប់ផ្ដួលគូប្រ​កួតឲ្យសម្លប់ចំនួន៧ដង ប្រកួតទម្ងន់​៦៥គ.ក្រ បានឈ្នះដោយពិន្ទុ លើកីឡាករបង្គោល​ខៀវជុច លីហូវ មកពីក្លិបកងពលតូចដឹក​ជញ្ជួនលេខ៩០ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ  អាយុ២១ឆ្នាំ ធ្លាប់ប្រកួត​១៨លើក,​ឈ្នះ​​១៨លើក,មិនធ្លាប់ស្មើ ,​ចាញ់​៨លើក  និងធ្លាប់​ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៣ដង ។

 -គូពិសេសទី២៖ កីឡាករបង្គោលក្រហមឡុង លីហេង អាយុ១៧ឆ្នាំ មកពីក្លិប​ប្រដាល់​សាលវ័ន្ដកីឡាខេត្តមណ្ឌុលគិរី សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ  ធ្លាប់ប្រកួត២៧​លើក​,ឈ្នះ​១៩លើក,ចាញ់៦លើក ,ស្មើ២លើក មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ប្រភេទ​ទម្ងន់​៥៧​គ.ក្រ បានចាញ់ពិន្ទុ កីឡាករបង្គោលខៀវគឿម សុវណ្ណាង៉ា អាយុ២១ឆ្នាំមកពីក្លិបឃ្លាំងមឿង​កីឡាខេត្តពោធិសាត់ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត​ចំនួន៣៨លើក ឈ្នះ២៧លើក ,ចាញ់៩លើក ,ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រកួត​ឲ្យសម្លប់​១០​ដង ។

 -គូអន្ដរជាតិទី៣៖កីឡាករបង្គោលក្រហមកីឡាករនួន រ៉ាថេន  មកពីក្លិបតាឯកដំបង​ដែកមាន​រិទ្ធ សមគមកីឡាប្រដាល់ខេត្តព្រៃវែង អាយុ៣១ឆ្នាំ ធ្លាប់ប្រកួត​៦៤លើក​,ឈះ​៤៣លើក,ចាញ់១៦លើក ,ស្មើ៥លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១០ដង ប្រកួត​ប្រភេទ​ទម្ងន់៦៣,៥  គ.ក្រ បាន​ចាញ់ពិន្ទុ កី​ឡាករ​បង្គោល​ខៀវពេជ្រ ណា ខន (Pich Nakhorn) មកពី​Thailand  អាយុ២៤ឆ្នាំ ធ្លាប់ប្រកួត៨៤លើក,​ឈ្នះ៥៩​លើក​,ចាញ់​២២លើក ,ស្មើ៣ លើក  និងធ្លាប់ផ្ដួល​គូប្រកួតឲ្យសម្លប់៩ដង ។

-គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមទូច ដេវីត  អាយុ២២ឆ្នាំ​មកពីក្លិប​សុភាព​គុនខ្មែរ សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៥៩លើក,ឈ្នះ​៥១​លើក,ចាញ់​៧លើក​,ស្មើ​១លើក និងធ្លាប់​ផ្ដួល​គូប្រកួតឲ្យសម្លប់ចំនួន១២ដង ប្រកួតប្រភេទ​ទម្ងន់៦០គ.ក្រ  សងសឹកបានសម្រេចដោយផ្ដួលគូប្រកួតត្រឹមទឹកទី៣លើកីឡាករ​បង្គោល​ខៀវប៉ាន ផាត (Pan Phat)  អាយុ២៥ឆ្នាំ​មកពី​Thailand ធ្លាប់ប្រកួតចំនួន៨៣លើក,ឈ្នះ​៦៣លើក,ចាញ់​១៧លើក ,ស្មើ៣លើក និងធ្លាប់​ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១០ដង ។

 -គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមមឿន សុខហ៊ុច  អាយុ​២៦ឆ្នាំមកពីក្លិប​មហិ​ទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយ រៀង សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត១២៥លើក​,ឈ្នះ៩៨​លើក,​ចាញ់២២លើក ស្មើ៥លើក និងធ្លាប់ផ្ដួលគូប្រ​កួតឲ្យសម្លប់ចំនួន៣៥ដង ប្រភេទ ទម្ងន់​៦៣,៥គ.ក្រ  បានប្រើកែងឆេះផ្ដួលគូប្រកួតត្រឹមទឹកទី១ ប៉ុណ្ណោះលើកីឡា​ករ​បង្គោលខៀវ ឌេន ណាផូ (Den Naphau) មកពីThailand អាយុ២៤ឆ្នាំ  ធ្លាប់​ប្រកួត​៧៨លើក,ឈ្នះ៦៨ លើក​,ចាញ់​៩​លើក ,ស្មើ១លើក និងធ្លាប់​ផ្ដួល​គូប្រកួតឲ្យ​សម្លប់​ចំនួន២១ដង ។គួរបញ្ជាក់ថា​សប្ដា​ហ៍​នេះទាំងទូច ដេវីត និងមឿន សុខហ៊ុច  សុទ្ធតែបានសងសឹកគូប្រកួតរបស់ខ្លួនបានដោយ​ជោគជ័យ និងប្រើកែងឆេះដូចគ្នា ។

 សូមបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យ​ទស្ស​និក​ជនគាំ​ទ្រច្រើន ដោយសារតែមានការសម្រិតសម្រាំងគូពិសេសៗជារៀង​រាល់សប្ដាហ៍ទាំង​កីឡាករ​ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បង ប្អូនក៍ដូចជាបំផុស​កីឡាប្រដាល់គុន​ខ្មែរឲ្យ​កាន់​តែ​ល្បី​ល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ទស្សនិកជនអាចមកទស្សនាដោយ​ផ្ទាល់​នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ​៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook  និងតាម​យូធូបរៀងរាល់ល្ងាចថ្ងៃ​សៅរិ៍​ចាប់​ពី​ម៉ោង​៦ល្ងាចតទៅ៕ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិ​ប៉ុស្ដិ៍​លេខ៥ តំ ណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុន​ទឹក​កកអនាម័យPremium ៕

RELATED ARTICLES