Sunday, April 28, 2024
Homeព័ត៌មានជាតិ ព្រឹត្តការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ភ្ញៀវទេសចរមកទស្សនារាប់ម៉ឺននាក់

 ព្រឹត្តការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ភ្ញៀវទេសចរមកទស្សនារាប់ម៉ឺននាក់

ខេត្តសៀមរាប ៖ ចាប់តាំពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាយ៉ាងច្រើនកុះករ ក្នុង១ថ្ងៃ ចំនួនរាប់ម៉ឺននាក់។

ក្នុងព្រឹត្តិការណ៍សមរាត្រី រដូវប្រាំង (Vernal Equinox) នេះ បានចាប់ផ្តើមពីថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៣ ដែលភ្ញៀវទរសចរ បានមករង់ចាំទស្សនាព្រះអាទិត្យរះ ឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត តាំង ពីម៉ោង ៥ព្រឹក ដោយសារអាកាសធាតុនាព្រឹកព្រលឹម មានអំណោយផលល្អ ទេសចរអាចទស្សនានិងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគន់ ដោយក្តីរំភើប រីករាយ ។

តាមប្រភពអាជ្ញាធរអប្សរា បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត យ៉ាងច្រើនកុះករ ចំនួនជាង ១ម៉ឺននាក់។ ហើយនៅថ្ងៃបន្តបន្ទាប់ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា បានកើនឡើងថែមទៀត។

ក្នុងចំណោមអ្នកទៅទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នោះ ក៏មានកំពូលតារាចម្រៀង ឧកញ៉ាខេមរ: សិរីមន្ត បាននាំភរិយារបស់លោក ទៅទស្សនា និងថតផ្តិតយករូបភាពនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយផ្ទាល់ផងដែរ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

តារាចម្រៀងឧកញ៉ា ខេមរ: សិរីមន្ត បានបង្ហោះវីដេអូ និងសំណេរ ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថា «ព្រឹកនេះ ម៉ោង 6:30នាទី សមរាត្រី ថ្ងៃទី22 ខែមីនា ឆ្នាំ2024 នេះជាលើកទីមួយ រំភើបចង់ហោះ ចំកណ្តាលល្អណាស់។

ជូនពរពុកម៉ែ បងប្អូន អ៊ំពូមីង ទទួលបានសុភមង្គលគ្រប់ៗគ្នាណាបាទ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន ២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕

RELATED ARTICLES