Saturday, April 27, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 ព្រំ សំណាង យកឈ្នះដោយពិន្ទុ លើកីឡាករ KEIVAN SOLEIMANI  

ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 ព្រំ សំណាង យកឈ្នះដោយពិន្ទុ លើកីឡាករ KEIVAN SOLEIMANI  

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កង​យោធ​ពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការ​ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី២៤ហើយ ដែល​សប្ដាហ៍នេះកាន់តែតែ​អស្ចារ្យថែមទៀត​ដោយសារ​តែ​ទាំង​កីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាពពិ​សេសអ្នកដឹកនាំកម្មវិធីសម្រិតសម្រាំងយកសុទ្ធតែកីឡាការខ្លាំងៗមកប្រកួត នាំឲ្យទស្ស​និក​ជកជក់ចិត្ដខ្លាំង ​ស្រែក​ហ៊ោ​ពេញសែង្វៀនព្រែកកំពឹសតែម្ដង។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ គឺ៖

 -គូពិសេសទី១៖កីឡាករបង្គោលក្រហមជិន ចាង អាយុ២១ឆ្នាំ មកពី​ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ សមា គមកីឡាប្រដាល់ក្រសួងមហាផ្ទៃ  ធ្លាប់ប្រកួតបាន៤០លើក ឈ្នះ​២៩​លើក,ចាញ់៨លើក ស្មើ៣លើក ធ្លាប់ផ្ដួលគូប្រ​កួតឲ្យសម្លប់ចំនួន៣ដង ប្រកួតទម្ងន់​៦០គ.ក្រ បានឈ្នះដោយពិន្ទុ លើកីឡាករបង្គោល​ខៀវថា សារុន  មកពីក្លិបតាឡីដំរីមានរិទ្ធសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ  អាយុ២៦ឆ្នាំ ធ្លាប់ប្រកួត​១៦៥លើក,​ឈ្នះ​​១១២លើក,មិនស្មើ២លើក ,​ចាញ់​៥១លើក  និងធ្លាប់​ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២២ដង ។

 -គូពិសេសទី២៖ កីឡាករបង្គោលក្រហមសៀវ ង៉ុយ អាយុ២៧ឆ្នាំ មកពីក្លិប​ប្រដាល់​ដំរីគុនខ្មែរ សមាគមកីឡាប្រដាល់រាជធានីភ្នំពេញ  ធ្លាប់ប្រកួត៨២លើក​,ឈ្នះ​៥៦​លើក​,ចាញ់​២៣លើក ,ស្មើ៣លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១០ដង ប្រភេទ​ទម្ងន់​៦០​គ.ក្រ ត្រូវបាន​ចៅក្រមកាត់ក្ដីឲ្យចាញ់កីឡាករបង្គោលខៀវដោយសារតែមិនស្ដាប់លោកអាជ្ញាកណ្ដាលឃាត់ឲ្យឈប់វ៉ៃលើគូប្រកួតដែលនៅអែបកៀនសង្វៀនកីឡាករខុន បូឡា អាយុ២៧ឆ្នាំមកពីក្លិប​នាគនាំ​សំណាងនរាយណ៍​តេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត​ចំនួន​៨២លើក ឈ្នះ៦១លើក ,ចាញ់១៥លើក ,ស្មើ៦លើក និងធ្លាប់ផ្ដួលគូប្រកួត​ឲ្យសម្លប់​១២​ដង ។សៀវ ង៉ុយ មិនអស់ចិត្តតែគ្មានការតវ៉ាចំពោះលទ្ធផលនេះឡើយ។

 -គូអន្ដរជាតិទី៣៖កីឡាករបង្គោលក្រហមកីឡាកររិន សារ័ត្ន មកពីក្លិបនាគនាំ​សំណាង​នរាយណ៍តេជៈ សមគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ២៥ឆ្នាំ ធ្លាប់ប្រកួត​៨៤លើក​,ឈះ​៦០លើក,ចាញ់១៧លើក ,ស្មើ៧លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២០ដង ប្រកួត​ប្រភេទ​ទម្ងន់៦៣,៥  គ.ក្រ បាន​ត្រឹមស្មើពិន្ទុ កី​ឡាករ​បង្គោល​ខៀវអាមី សីឡាក់ឆ័យ មកពី​Thailand  ។

-គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមគង់ ហូវ  អាយុ២៣ឆ្នាំ​មកពីក្លិប​មហិទ្ធិរិទ្ធ​មេស​ថ្ញក ខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត១០០លើក,ឈ្នះ​៧៩​លើក,ចាញ់​១៦លើក​,ស្មើ​៥លើក និងធ្លាប់​ផ្ដួល​គូប្រកួតឲ្យសម្លប់ចំនួន៣៦ដង ប្រកួតប្រភេទ​ទម្ងន់៦០គ.ក្រ  បានឈ្នះដោយពិន្ទុលើកីឡាករ​បង្គោល​ខៀវភេត ណាមខាំ  (Phat Namkham)  អាយុ២០​ឆ្នាំ​មកពី​Thailand ធ្លាប់ប្រកួតចំនួន៨៥លើក,ឈ្នះ​១៨លើក,ចាញ់​៣លើក ,ស្មើ៣​លើក និង​ធ្លាប់​ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១២ដង ។

-គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមព្រំ សំណាង អាយុ​២៦៣៣ឆ្នាំមកពីក្លិប​មហិ​ទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយ រៀង សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត១៧២លើក​,ឈ្នះ១៥៦​លើក,​ចាញ់១៣លើក ស្មើ៣លើក និងធ្លាប់ផ្ដួលគូប្រ​កួតឲ្យសម្លប់ចំនួន៦៩ដង ប្រភេទ ទម្ងន់​៨០គ.ក្រ  បានឈ្នះដោយពិន្ទុលើកីឡា​ករ​បង្គោលខៀវខៃរ៉ាន សូលៃម៉ា (Keivan Soleimani) មកពីIran អាយុ២៧ឆ្នាំ  ធ្លាប់​ប្រកួត​៩០លើក,ឈ្នះ៦៥ លើក​,ចាញ់​២១​លើក ,ស្មើ៤​លើក និងធ្លាប់​ផ្ដួល​គូប្រកួតឲ្យ​សម្លប់​ចំនួន១០ដង ។ទោះជាការប្រកួតមាន​ត្រឹមចំនួនតែ៣​ទឹក​មែន តែទស្សនិកជនជក់ចិត្តខ្លាំងនិងគូឯកប្រចាំសប្ដាហ៍រវាងព្រំ សំណាង ផ្ដួលបាន​សម្រេច​ទៅ​លើកីឡាករខៃរ៉ាន សូលៃម៉ានី ព្រោះសំណាង សងសឹកជូនសិស្សប្អូនរឿង សោភ័ណ្ឌ ដែល​ចាញ់កីឡាករមកពីអ៊ីរ៉ង់នេះបានដោយជោគជ័យ។

 គួរបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យ​ទស្ស​និក​ជនគាំ​ទ្រច្រើន ដោយសារតែមានការចម្រាញ់យកតែគូពិសេសៗជារៀង​រាល់សប្ដាហ៍ទាំង​កីឡាករ​ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បង ប្អូនក៍ដូចជាបំផុស​កីឡាប្រដាល់គុន​ខ្មែរឲ្យ​កាន់​តែ​ល្បី​ល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិ​ប៉ុស្ដិ៍​លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុម ហ៊ុន​ទឹក​កកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ​៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook  និងតាមយូធូបរៀងរាល់ល្ងាច​ថ្ងៃសៅរិ៍​ចាប់ពី​ម៉ោង៦ល្ងាចតទៅ៕

RELATED ARTICLES