ភ្នំពេញ ៖ ស្រ្តីវ័យ៣០ឆ្នាំម្នាក់ ខណៈដែលប្តីជាប់រវល់ចេញទៅធ្វើការងារបាត់ ឆ្លៀតឱកាសត្រូវបានបុរសម្នាក់ ស្នាក់នៅក្បែរខាងរាប់អានគ្នាចូលទៅអុកឡុកឡូឡាវ៉ៃ ដេញចាក់ប៉ងសម្លាប់ចោល ទាំងមិនដឹងមូលហេតុ បង្កឲ្យផ្អើលអ្នកជិតខាង ន៨ងសមត្ថកិច្ចចុះទៅអន្តរាគមន៍ តែជនបង្កបានរត់គេចទៅបាត់មុនប៉ូលីសទៅដល់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្ទះជួលមួយកន្លែងតាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីរងគ្រោះមានឈ្មោះ អ៊ឹុម ស្រីម៉ៅ អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះ ចិន សុីម អាយុ៣៨ឆ្នាំ មុខរបរជាមន្រ្តីយោធា មានកូនប្រុសម្នាក់ អាយុទើប១ខួប៣ខែ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងស្រងែ៉ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកជនដៃដល់មានឈ្មោះ ឆេង លី ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរអ្នក បើកបររថយន្តក្រុមហុ៊នដឹកស៊ីម៉ង់ត៍ ស្នាក់នៅបន្ទប់ផ្ទះជួលជាប់ផ្ទះកើតហេតុ ។
បើតាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងនៅកន្លែងកើតហេតុថា គ្រួសាររបស់ខ្លួន រាប់អានគ្នាជាមួយជនបង្ក ហើយឈានទៅដល់ ហៅនាំជនបង្កមកស្នាក់នៅក្បែរខាងគ្នាទៀតផង កន្លងមកក៏មិនដែលកើតមានវិវាទ ទំនាស់ ថ្នាំងថ្នាក់អ្វីនឹងគ្នាដែរ លុះរហូតមកដល់ព្រឹកថ្ងៃកើតហេតុ ខណៈដែលប្តីចេញទៅធ្វើការងារបាត់ ស្រាប់តែជនដៃដល់ខាងលើមិនដឹងថាមានកំហឹង ឬគុំនុំពីពេលណាមកនោះទេ ដៃកាន់អំបោស ចូលមកអុកគុក ឡូឡា វ៉ៃ បណ្តាកឲ្យរងរបួសមុតស្នាមពេញមុខ ហើយដើរចេញទៅយកបានកូនកាំបិត មកដេញចាក់ ប៉ងសម្លាប់ចោល បង្កឲ្យផ្អើលអ្នកជិតខាងចេញមកណ្តរាគមន៍ឃាត់ បើយត្រូវបានបុរសខាងលើ បើករថយន្តមួយគ្រឿងចាកចេញទៅបាត់ ភ្លាមៗត្រូវបានកន្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ទៅដល់កន្លែងកើតហេតុ ក្រោយពីជនបង្កគេចខ្លួនបាត់ ។
ដោយមានការភ័យខ្លាច ជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ប្រាប់ទៅប្តីនៅកន្លែងធ្វើការងារ បន្ទាប់ពីទង្វើររបស់ជនបង្ក វ៉ៃ គំមាមសម្លាប់ចោលបែបនេះ ។ ការភិតភ័យរបស់ស្រ្តីរងគ្រោះមិនទាន់បាត់ផង ស្រាប់តែមួយសន្ធុះក្រោយមក ជនបង្កបានទូរស័ព្ទ គម្រាម សម្លាប់ចោល មិនឲ្យរត់រួច ។
បើតាមមតិរបស់ប្រជាពលរដ្ឋក្បែរខាងខ្លះ បានឲ្យដឹងថា សង្ស័យឃើញប្តីគេមិននៅផ្ទះ ទៅធ្វើការបាត់ៗ ប្រពន្ធនៅផ្ទះម្នាក់ឯងជាមួយកូនតូច ឃើញឱកាសចង់ញ៉ែ ចង់មេត្រី បង្កាត់ភ្លីងស្នេហ៍ ឬចង់ចាប់រំលោភហើយ ទើបនៅសុខៗ ជនដៃដល់ បង្កអុកឡុកធ្វើបាបស្រ្តីរងគ្រោះយ៉ាងនេះ ។ តែបើមតិខ្លះបានលើកឡើងថា ស្រ្តីរងគ្រោះ មានពាក់គ្រឿងអល័ង្កកាច្រើននៅនឹងខ្លួន ឆ្លៀតឱកាសប្តីគេមិននៅសង្ស័យ ចង់គំរាមវ៉ៃ កាប់ប្លន់ហើយ ។
ទោះជាយ៉ាងណាក៏ដោយ បុរសបង្កក្រោយពី វ៉ៃ គំរាម សម្លាប់ស្រ្តីរងគ្រោះចោល ហាក់បីដូចជាងាយៗ បង្កឲ្យភ័យព្រួយបារម្មណ៍ ទើបជនរងគ្រោះ សុំការអន្តរាគមន៍ពីសមត្ថកិច្ចប្តឹងរក្សាទុក ខណៈដែលជនបង្ករត់គេចខ្លួនទៅបាត់ ៕