Friday, October 18, 2024
Homeតារាខ្មែរគង់ វង្សយ៉ាទី ឧកញ៉ា២នាក់ តាមស្នេហ៍

គង់ វង្សយ៉ាទី ឧកញ៉ា២នាក់ តាមស្នេហ៍

គង់ វង្សយ៉ាទី ធ្លាប់និយាយថា បើសិនជានាងទទួលបានកាដូស្នេហ៍ ជារថយន្តទំនើប Lexus Lx570 ស៊េរីឆ្នាំ២០១៦ នោះ នាងនឹងពិចារណា។ ការនិយាយត្រង់ៗរបស់ស្រីស្អាតរូបនេះ ពិតជាធ្វើឱ្យប្រុសៗសម្បូរទ្រព្យមិនតិចទេ ដែលជ្រួលជ្រើម ចង់វិនិយោគលើបេះដូងស្រីស្អាតរូបនេះ ស្រាប់តែពេលនេះ មានព័ត៌មានថា លោកឧកញ៉ាល្បីឈ្មោះដល់ទៅ២រូប តាមអន្ទងស្នេហ៍តារាសិចស៊ី គង់ វង្សយ៉ាទី នាពេលនេះ។

ប្រភពបានឱ្យដឹងថា លោកឧកញ៉ាទាំង២នោះ សុទ្ធតែមានប្រពន្ធកូនរួចអស់ទៅហើយ តែពេលនេះ បែរជាចូលមកញ៉ែស្រីស្អាត ព្រមៗគ្នាតែម្តង ទើបធ្វើឱ្យតារាសិចស៊ីពិបាកសម្រេចចិត្តជ្រើសយកជាខ្លាំង ព្រោះសុទ្ធតែសម្បូរទ្រព្យដូចគ្នា តែលោកឧកញ៉ាទាំង២នោះ មិនទាន់មានអ្នកណាហ៊ានទម្លាក់រថយន្ត Lexus Lx 570 ស៊េរីឆ្នាំ២០១៦ តម្លៃជាង២០ម៉ឺនដុល្លារនោះឡើយ ទើបធ្វើឱ្យស្រីស្អាតមិនទាន់ហ៊ានប្រថុយលោតឆត្រជាមួយលោកឧកញ៉ាទេ ព្រោះខ្លាចប្រគល់ស្នេហ៍ឱ្យហើយ បែរជាមិនឃើញឡានទំនើបនោះ នាំតែ “ប្រាក់ក៏បង់ ថង់ក៏ដាច”។

ប្រភពបានឱ្យដឹងថា ក្នុងចំណោមលោកឧកញ៉ាទាំង២នោះ មានលោកឧកញ៉ាម្នាក់ ក៏ធ្លាប់មានព័ត៌មានពាក់ព័ន្ធស្នេហ៍ជាមួយអតីតតារាសម្តែង ខៀវ សុខារ៉ាវី ដែរ តែពេលនេះ លោកឧកញ៉ាបានងាករេចិត្តមកស្នេហ៍ស្រីក្មេង យ៉ាទី ម្តង។

គង់ វង្សយ៉ាទី បានលើកទូរស័ព្ទកាលពីពេលថ្មីៗនេះ តែនាងថា មិនទាន់អាចនិយាយបានទេ ព្រោះកំពុងតែជាប់ថតរឿង ទើបមិនអាចសុំការបំភ្លឺដំណឹងលេចឮខាងលើបាន។

គង់ វង្សយ៉ាទី ដែលល្បីរឿងស្នេហា និងអាជីពសិល្បៈព្រមគ្នា នៅតែរក្សាតំណែងជាពិធីការិនីនៅ CTN បានដដែល បើទោះជាមុននេះ មានការផ្លាស់ប្តូរពិធីការិនីជាបន្តបន្ទាប់ក្តី តែយ៉ាទី ហាក់មិនភ័យឡើយ ព្រោះនាងមានការពេញចិត្តពីអ្នកគ្រប់គ្រងកម្មវិធី។

គង់ វង្សយ៉ាទី ទើបឆក់បានតំណែងតួឯករឿង “លេខាថ្មី” របស់ផលិតកម្ម​ចក្រវាលពេជ្រភាពយន្ត ដោយប៉ះជាមួយតួឯកប្រុសលោកសាយ សៀរ៉ា ជាលើកទីមួយ ហើយនាងសង្ឃឹមថា នឹងកាន់តែទទួលបានការចាប់អារម្មណ៍ជាមិនខាន ពេលរឿងនេះដាក់បញ្ចាំង។

ប្រភពបានឱ្យដឹងថា លោកឧកញ៉ាទាំង២នោះ មិនប្រចណ្ឌគង់ វង្សយ៉ាទី ទេ ទោះជានាងសម្តែងឈុតឱបថើបយ៉ាងណា ក៏តាមចិត្តចង់ តែមុននេះ យ៉ាទី បានប្រកាសហើយថា នាងនឹងមិនថត បើមានឈុតណាដែលសាហាវៗខ្លាំងពេកនោះ គឺខ្លាចមានការរិះគន់ច្រើនជាងគាំទ្រ។

គង់ វង្សយ៉ាទី ស្ថិតក្នុងចំណោមតារាដែលសិចស៊ីនាពេលបច្ចុប្បន្ន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រុសសម្បូរទ្រព្យ មានកញ្ញាពេជ្រ អាវីហ្សា, ដួង ស្រីពេជ្រ, ជីជី, បេប៊ី, ម៉ៃយ៉ា ជាដើម តែនាងគង់ វង្សយ៉ាទី ហាក់មានមន្តស្នេហ៍ជាងគេ ព្រោះក្រៅពីឧកញ៉ាខាងលើ ក៏មានថៅកែផលិតកម្មមួយ ធ្លាប់តាមស្នេហ៍នាងដែរ បន្ទាប់ពីលោកថៅកែនោះ ផ្តល់បទល្បីៗឱ្យសម្តែង ជាបន្តបន្ទាប់នោះ។

ប្រភពបានឱ្យដឹងទៀតថា គង់ វង្សយ៉ាទី មានជម្រើសស្នេហ៍ច្រើន ក្រៅពីលោកឧកញ៉ាទាំង២នោះ ប្រុសៗមានទ្រព្យមិនតិចនាក់ទៀតទេ ទាំងក្នុងនិងក្រៅប្រទេស ព្យាយាមតាមសុំស្នេហ៍នាង តែមិនទាន់ដឹងថា យ៉ាទី ព្រមប្រគល់ស្នេហ៍ឱ្យបុរសរូបណានៅឡើយ…៕

RELATED ARTICLES