Saturday, April 27, 2024
Homeកីឡាអន្ដរជាតិក្លឹបធំៗ ចាប់អារម្មណ៍ខ្សែការពារ Jarrad  របស់ Everton

ក្លឹបធំៗ ចាប់អារម្មណ៍ខ្សែការពារ Jarrad  របស់ Everton

ក្លឹបមេឃខៀវ ម៉ែនឆេស្ទើរ ស៊ីធី (Manchester City) កំពុងតាមដានការអភិវឌ្ឍន៍ជាមួយខ្សែការពារ ចាររ៉ាដ ប៊្រែនវេត (Jarrad Branthwaite) របស់ក្លឹបអេវើរតុន (Everton) យ៉ាងខ្លាំង។ ជាមួយគ្នានេះ ក្លឹបយក្សមួយ ចំនួនទៀត ក៏បង្ហាញការចាប់អារម្មណ៍លើខ្សែការពាររូបនេះផងដែរ ដែលមានដូចជាក្លឹប Man Utd, Real Madrid, Tottenham ជាដើម។

កីឡាករវ័យ ២១ឆ្នាំរូបនេះ បានលេចធ្លោយ៉ាងខ្លាំងក្នុងរដូវកាលនេះ បើទោះបីជា Everton ប្រឈមក្នុងការកាត់ចេញជាបន្តបន្ទាប់ក៏ដោយ ហើយកីឡាកររូបនេះ នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងសប្តាហ៍នេះ ក្នុងការប្រកួតជាមួយនឹងបែលហ្ស៊ិក។ ទម្រង់លេងកីឡាករ Jarrad Branthwaite បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលមួយចំនួន ហើយក្នុងនោះ Man City បានបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះច្រើនជាងគេ។

ជាមួយគ្នានេះ ក្លឹបបិសាចក្រហម Man Utd ដែលជាអ្នកជិតខាងរបស់ Man City បាននិងកំពុងនាំមុខគេក្នុងការចុះហត្ថលេខាលើកីឡាករ Branthwaite នៅរដូវក្តៅនេះដែរ ខណៈដែល Tottenham និង Real Madrid ក៏មានការចាប់អារម្មណ៍ដូចគ្នា។

បញ្ហាសម្រាប់ Manchester United អាចជាតម្លៃរបស់ Everton ដែលក្លឹបចង់បានលើសពី ៦០លានផោន ប្រសិនបើពួកគេលក់។ តាមស្មាន ក្លឹបបិសាចក្រហម ចង់បញ្ចេញកីឡាករមួយចំនួន នៅរដូវក្តៅនេះ ដើម្បីបង្កើនថវិកាដល់ក្រុមរបស់ពួកគេឡើងវិញ ក្នុងការនាំយកខ្សែ ការពារថ្មីរូបនេះ។

ក្លឹបបិសាចក្រហម ចង់បានកីឡាករវ័យក្មេង ទម្រង់លេងល្អ ខណៈដែលពួកគេសម្លឹងរកការកសាងក្រុមថ្មី ដើម្បីប្រកួតប្រជែងសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ហើយ Branthwaite សមនឹងអ្វីដែលក្លឹបចង់បាន ប៉ុន្តែពួកគេក៏ចង់បានតម្លៃសមស្របជាមួយនឹងថវិការបស់ក្លឹបផងដែរ៕

RELATED ARTICLES