Thursday, March 20, 2025
Homeព័ត៌មានជាតិបងប្អូនធម៌ ខឹងបរិហារកេរ្តិ៍តាមហ្វេសប៊ុក យកកាំបិតគំរាមចាក់សម្លាប់

បងប្អូនធម៌ ខឹងបរិហារកេរ្តិ៍តាមហ្វេសប៊ុក យកកាំបិតគំរាមចាក់សម្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីខឹងស្រ្តីម្នាក់ ដែលរាប់អានគ្នាជាបងប្អូនធម៌​និយាយបរិហារកេរ្តិ៍តាមហ្វេសប៊ុក បង្កឲ្យមានអំពើហិង្សា រហូតយកកូនកាំបិតបម្រុងចាក់សម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង១០នាទីព្រឹក០៥ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះមានឈ្មោះមាន អ៊ឹម ស្រីម៉ៅ អាយុ៣០ឆ្នាំ ​ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកជនបង្កមានឈ្មោះ ឆេង លី ជាអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន K-cement ស្នាក់នៅបន្ទប់​ជួលក្បែរគ្នា ​មានស្រុកកំនើតស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។

តាមសម្តីរបស់ស្រ្តីរងគ្រោះ​បានឲ្យដឹងថា  គាត់មានប្តីបានកូន2នាក់ កូនបងអាយុ៧ឆ្នាំ កន្លងមកគាត់និងជនបង្កស្នាក់នៅបន្ទប់ជិតគ្នា និងបានរាប់អានជាបងប្អូនធម៌ជិតមួយឆ្នាំមក ហើយតែងតែទៅផឹកស៊ីដើរជាលក្ខណៈគ្រួសារជាមួយ ទើបតែកន្លងមកថ្មីៗនេះស្រាប់តែ​មានគំនុំអ្វីជាមួយគាត់ ​។

ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានរើបន្ទប់ជួល គោល​បំណងត្រឡប់ទៅស្រុកកំណើតវិញ ខណៈពេលកំពុងតែ​ជូតសម្អតបន្ទប់​ ស្រាប់តែលេចមុខជនបង្ក បានស្រែកឡូឡាដាក់គាត់ថា និងបានទាញអំបោសមកវាយលើរូបគាត់ទាំងកម្រោលដោយមិនដឹង​មូលហេតុសោះ បន្ទាប់មកជននោះ ក៍បានទាញយកកូនកាំបិត តូចប៉ងចាក់សម្លាប់លើជនរងគ្រោះ ប៉ុន្តែបានអ្នកជិតខាងជួយទាន់ពេលវេលា ។

ក្រោយពីមានការភ្ញាក់ផ្អើលជនបង្ក បានបើករថយន្តម៉ាកវីហ្គោ​គេចខ្លួនទៅបាត់ព្រមទាំងបានគំរាម តាមទូរស័ព្ទថា ទោះនាងទៅដល់ទីណា ក៏តាមសម្លាប់នាងចោលដែរនិងគំរាមថា នឹងដាក់ពាក្យប្ដឹងពីបទជេរប្រមាថមើលងាយទៅលើរូបគាត់ទៀត ។

យោងតាមសំដីផ្ទាល់ស្ត្រីជនរងគ្រោះ បានអះអាងអោយដឹងថា រូបគាត់បានស្គាល់គ្នាតាមមិត្អភិត្តរយះពេលមួយឆ្នាំហើយមិនដែនមានរឿងរ៉ាវអ្វីឡើយទើបថ្ងៃកើតហេតុនេះឯង។
ក្រោយ​កើតហេតុស្ដ្រីរងគ្រោះបានទូរស័ព្ទទៅសុំអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ​ចុះទៅភ្លាមៗ ប៉ុន្តែ​ជន​បង្ កបានគេចខ្លួនបាត់រហូតដល់ម៉ោង៨យប់ ទើបជនបង្កបើករថយន្ត ត្រឡប់មកវិញត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ដោយឡែកបើតាមសម្តីរបស់ជនបង្កបានអះអាងថា មូលហេតុដែលឈានឲ្យមានទំនាស់ កើតឡើងដោយ​សារ​តែ​ជន​រងគ្រោះបរិហារកេរ្តិ៍រូបគាត់តាមរយៈហ្វេសប៊ុក ហើយរូបគាត់ក៏គាត់បានដាក់ពាក្យបណ្តឹងរួចហើយ និងមានបំណង​ហៅជនរងគ្រោះទៅប៉ុស្តិ៍ ខណៈពេល ដែលឃើញនាងកំពុងរើឥវ៉ាន់ទៅស្រុកកំណើត ស្រាប់តែស្រ្តីរងគ្រោះបាន​ជេរប្រមាថរូបគាត់ ធ្វើឲ្យគាត់ខឹងស្ទុះទៅយកកូនកាំបិតបម្រុងចាក់សម្លាប់ស្រ្តីរងគ្រោះត្រូវបានអ្នកជិតខាងជួយ ឃាត់ ។ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍​សែនជ័យ ដើម្បីធ្វើការដោះស្រាយតាមច្បាប់ ៕ នូ ផាន់ណា

RELATED ARTICLES