Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិប្រុសស្ទូចត្រី ជួបស្រីស្រាត២នាក់ បក់ដៃហៅរួ...មភេ...ទ ភ័...យ...ថា...ខ្មោ...ចលង

ប្រុសស្ទូចត្រី ជួបស្រីស្រាត២នាក់ បក់ដៃហៅរួ…មភេ…ទ ភ័…យ…ថា…ខ្មោ…ចលង

ឈៀងរ៉ៃ (ថៃ) ៖ បុរសម្នាក់ បានឲ្យដឹងថា គាត់ចូលចិត្តស្ទូចត្រី ពេលទំនេរពីការងារ ចុងក្រោយ ពេលកំពុងអង្គុយស្ទូចត្រីនៅតាមចិញ្ចើផ្លូវស្ងាត់មួយកន្លែង ស្រាប់តែឃើញស្រីស្អាត ២នាក់ ស្រាតននលគក សម្តែងកាយវិការស្រៀវស្រើប និងបក់ដៃហៅឲ្យទៅរួមភេទជាមួយពួកនាង ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល គិតថាខ្មោចលងទាំងកណ្តាលថ្ងៃ ក៏ប្រញាប់ឡើងបើកឡានរត់គេចភ្លាមៗ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ មានអ្នកប្រើហ្វេសប៊ុក ម្នាក់ បានបង្ហោះរូបភាពនិងសារថា បុរសម្នាក់ ចូលចិត្តស្ទូចត្រី តាមចិញ្ចើមផ្លូវ បានប្រាប់ថា បានឃើញនារីវ័យក្មេង ពីរនាក់ ស្រាតននលគក បង្ហាញកិរិយាស្រៀវស្រើប ហើយបានបក់ដៃហៅគាត់ ឱ្យទៅរកពួកនាង ដែលគាត់សង្ស័យថា ជាករណីខ្មោចលង។

ប្រភពដដែល បន្តថា បុរសស្ទូចត្រីនោះ មានឈ្មោះ សេដ្ឋានុវ៉ាត់ ចៃបាន (Setthanuwat Jaiban) អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តឈៀងរ៉ៃ ជាបុគ្គលិកក្រុមហ៊ុនមួយ ។ បុរសរូបនេះ បាននិយាយថា ជារឿយៗ គាត់តែងចំណាយពេលទំនេររបស់គាត់ ទៅស្ទូចត្រី នៅក្បែរទន្លេកុក ជាប្រចាំ ។ នៅថ្ងៃទី២៦ ខែមីនា វេលាម៉ោង ៣រសៀល គាត់បានទៅស្ទូចត្រី ដូចសព្វដង ដោយបើករថយន្ត ១គ្រឿង មកចតនៅម្តុំសាលាឆទានមួយ ដែលមានគំនរខ្សាច់ និងថ្ម នៅក្បែរនោះ ហើយក៏អង្គុយស្ទូចត្រី។

ប្រភពដដែល បន្តថា ក្នុងពេលកំពុងអង្គុយស្ទូចត្រីនោះ គាត់បានងាកទៅមើលរថយន្តរបស់គាត់ ស្រាប់តែប្រទះឃើញមាននារីក្មេង ២នាក់ មានសក់វែង ស្រាតននលគក បង្ហាញកិរិយាស្រៀបស្រើប ហើយដើរចេញពីឡាន សំដៅមករកគាត់ ដោយដៃម្ខាង បបោសអង្អែលរាងកាយខ្លួនឯង និងដៃម្ខាងទៀត បក់ហៅគាត់ឱ្យមករកពួកនាង ធ្វើឲ្យគាត់ភិតភ័យ គិតថាត្រូវខ្មោចលង ក៏ប្រញាប់បោះសន្ទូចចោល រួចរត់ចូលឡាន បើកចេញពីទីនោះភ្លាមៗតែម្តង៕

RELATED ARTICLES