ខេត្តព្រះសីហនុៈ សាកសពក្រៀមស្វិតមិនស្គាល់អត្តញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញនៅក្រោមខ្ទមបាក់បែកមួយកន្លែងនាព្រៃក្បែរសមុទ្រស្ថិតក្នុងក្រុមទី១៧ភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសង្ស័យថា ជាសាកសពជនបរទេសអនាថា។ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៦និង២០នាទីល្ងាចថ្ងៃទី០៥គុម្ភះឆ្នាំ២០១៧។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានអះអាងថា នៅវេលាម៉ោងជា១៦ល្ងាច សមត្ថកិច្ចឈជើងប្រចាំការនៅតំបន់ឆ្នេរបានទទួលសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋថា បានប្រទះឃើញសាកសពក្រៀមស្វិតមួយ មិនដឹងស្លាប់តាំងពីពេលណានោះទេ ពួកគេប្រទះឃើញខណះ ពេលដើរលេងមាត់សមុទ្រ ហើយឡើងជំរាលភ្នំប៉្របមាត់សមុទ្រ ចំនុចពយតាម៉ូង(ចន្លោះឆ្នេរអូឈើទាលនិងឆ្នេរកន្ទុយនាគ) ទើបពួកគេរាយការណ៏មកសមត្ថកិច្ចតែម្តង។ប្រភពដ៏ដែលបន្តថាសាកសពនេះគេពុំស្គាល់អត្តសញ្ញាណនោះទេ ព្រោះសាកសពមានសភាពគ្រៀមស្វិតទៅហើយៗពុំដឹងច្បាស់ថាស្លាប់តាំងពីពេលណា មូលហេតុអ្វីច្បាស់លាស់នោះទេ សាកសពអាចជាបុរស អាយុប្រហាក់ប្រហែល៣០ជាងស្លៀកខោខ្លីការ៉ូគ្មានអាវ ពណ៏ក្រហម។ប៉ុន្តែបើយោងតាមសាក្សី និងការពិនិត្យនៅនឹងកន្លែងកើតហេតុ សាកសពនេះអាចជាជនបរទេសអនាថា ស្លាប់ចន្លោះពី៥ខែឡើងទៅព្រោះនៅលើសាកសពមានស្នាមដីហូកប់ ចំពោះមូលហេតុនៃការស្លាប់នេះមកពីការធ្វើអត្តឃាតដោយសារតែនៅក្នុងខ្ទមគេឃើញមានចខ្សែរនិងកំណល់ជើង។
ដោយឡែកយោងតាមប្រភពអ្នកចោមមើលសាកសពបាននិយាយថា នៅជិតមួយឆ្នាំមុន នៅពេលដែលពួកខ្លួនមកលេងម្តុំនេះ គេតែងតែឃើញជនបរទេសម្នាក់ អង្គុយនិងដេកសំយ៉ាបផ្ទះនៅជិតកន្លែងកើតហេតុនេះ ប៉ុន្តែក្រោយមកក៏បាត់រហូត ខ្លួនក៏ពុំមានការចាប់អារម្មណ៏នោះទេ។