Thursday, March 20, 2025
Homeព័ត៌មានជាតិដោយ​មាន​ជម្ងឺ​ប្រចាំ​កាយ​បុរស​ម្នាក់​បាន​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន

ដោយ​មាន​ជម្ងឺ​ប្រចាំ​កាយ​បុរស​ម្នាក់​បាន​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន

ខេត្តតាកែវៈ បុរសបានយកខ្សែគោចងកសម្លាប់ខ្លួននៅលើមែកស្វាយ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ចន្លោះម៉ោង ៣.០០-៤.០០ ស្ថិតនៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ ខេត្តតាកែវ ។

លោកវរសេនីយ៍ត្រី ឌុក ធីយ៉ាអធិការនគរបាលស្រុកត្រាំកក់ បានបន្តថា ជនរងគ្រោះមានឈ្មោះ អេង ប៊ុនធឿន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ​​ ដោយតូចចិត្តនឹងជម្ងឺប្រចាំកាយ។ ជនរងគ្រោះ បានយកខ្សែគោចងកសម្លាប់ខ្លួននៅលើមែកស្វាយខាងជើងផ្ទះខ្លួនចម្ងាយ ០៨ម៉ែត្រ ។  ក្រោយពេលទទួលបានដំណឹងភ្លាម កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវពិនិត្យសាកសពនិងកន្លែងកើតហេតុ សង្កេតឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកពិតប្រាកដមែន។

រីឯសាកសព សមត្ថកិច្ចយើង បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ដោយ ៖ វណ្ណ វុធ

RELATED ARTICLES