ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធ២នាក់ បានបែកគំនិតជួញដូរថ្នាំញៀន លុះពេលកំពុងធ្វើសកម្ម–ភាពចែកចាយថ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ច ចេញល្បាតប្រទះឃើញ ក៏ធ្វើការឃាត់ខ្លួននាំ មកសាកសួរ កាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុង ភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី។
ជនសង្ស័យជាមុខសញ្ញាចែកចាយថ្នាំ ញៀនដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ រិត ហុង ភេទប្រុស អាយុ៣២ឆ្នាំ ជាប្តី ចំណែក ប្រពន្ធឈ្មោះ ចក់ តឿ អាយុ៣១ឆ្នាំ រស់នៅ ភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធខាងលើ ជាមុខ សញ្ញាចែកចាយគ្រឿងញៀន ដែលកម្លាំងអធិ– កាដ្ឋាននគរបាលស្រុកគងពិសី សហកាជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ឃុំមហាឫស្សី ធ្វើការស្រាវ ជ្រាវស្គាល់មុខសញ្ញាជាយូរណាស់មកហើយ រង់ ចាំតែជនសង្ស័យធ្វើសកម្មភាព នឹងធ្វើការចាប់ ឃាត់ខ្លួនតែម្តង។ លុះនៅវេលាកើតហេតុ ពេល ដែលកម្លាំងសមត្ថកិច្ចចេញល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុខសន្តិភាពជូនប្រជាជន និងទប់ ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ ដល់ចំណុចកើត ហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុង ធ្វើសកម្មភាពចែកចាយថ្នាំញៀនទាំងកណ្តាល ថ្ងៃចែស ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ ខ្លួនតែម្តង។
ប្រភពដដែលបន្តថា នៅក្នុងប្រតិបត្តិការ ចុះបង្ក្រាបចាប់ឃាត់ប្តីប្រពន្ធជួញដូរគ្រឿង ញៀននេះ កម្លាំងសមត្ថកិច្ចដកហូតថ្នាំញៀន ចំនួន២១កញ្ចប់ ក្នុងនោះមធ្យម១កញ្ចប់ តូច ២០កញ្ចប់ រួមជាមួយសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត នាំមកធ្វើការ សាកសួរ។
នៅចំពោះមុខនគរបាល ជនសង្ស័យសារ ភាពថា ខ្លួនពិតជាបានធ្វើការចែកចាយថ្នាំញៀន ពិតប្រាកដមែន ដោយបានទិញថ្នាំញៀនពីបុរស ម្នាក់យកមកចែកចាយបន្ត យកប្រាក់ចំណេញ ដោះស្រាយជីវភាពប្រចាំថ្ងៃ។ លុះពេលកំពុង ធ្វើសកម្មភាពចែកចាយ ក៏ត្រូវកម្លាំងសមត្ថកិច្ច ប្រទះឃើញចាប់ឃាត់ខ្លួនទាំង២នាក់ ប្តីប្រពន្ធ នាំមកសាកសួរតែម្តង។
ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធត្រូវបាន បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នងការ– ដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំ រឿងចាត់ការតាមផ្លូវច្បាប់បន្ត៕ អ៊ុំ ណូន