Tuesday, April 30, 2024
Homeសន្ដិសុខសង្គមតា៥៨ឆ្នាំ រំ...លោ...ភក្មេ...ងស្រីនៅអាមេរិក រត់មកស្រុកខ្មែរ

តា៥៨ឆ្នាំ រំ…លោ…ភក្មេ…ងស្រីនៅអាមេរិក រត់មកស្រុកខ្មែរ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញកម្ពុជា បានស្រាវជ្រាវចាប់ឃាត់ខ្លួនឧក្រិដ្ឋជន ជាជនជាតិអាមេរិកម្នាក់ បញ្ជូនទៅប្រទេសដើមវិញ ក្រោយទទួលបានសំណើសុំកិច្ចសហការពីភាគីអាមេរិក ពាក់ព័ន្ធករណីរំលោភលើអនីតិជន។ឧក្រិដ្ឋជនដែលត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ឃាត់ខ្លួន មានឈ្មោះ Philip Alan Rogers អាយុ៥៨ឆ្នាំ ជនជាតិអាមេរិកាំង ជាអតីតមន្ត្រីប៉ូលិសសហរដ្ឋអាមេរិក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនឧក្រិដ្ឋជនខាងលើ ធ្វើឡើងតាមដីការស្វែងរកចាប់ខ្លួនរបស់តុលាការទីក្រុង Washington រដ្ឋ Utah សហរដ្ឋអាមេរិក ដោយឧក្រិដ្ឋជនរូបនេះ គឺជាអតីតមន្ត្រីប៉ូលិសសហរដ្ឋអាមេរិក និងត្រូវបានតុលាការអាមេរិក ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើអនីតិជន កាន់កាប់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់។

ប្រភពដដែល បន្តថា ឧក្រិដ្ឋជនខាងលើ ត្រូវបានមន្ត្រីស៊ើបអង្កេតរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិក វិញ ដើម្បីផ្តន្ទាទោស ដោយការចាប់ខ្លួននេះ បានធ្វើឡើងកាលពីសប្តាហ៍កន្លងទៅនេះ។

ការស្រាវជ្រាវឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនខាងលើនេះ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងសហ រដ្ឋអាមេរិក។

គួរបញ្ជាក់ថា ឧក្រិដ្ឋជនខាងលើ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយត្រូវបានបញ្ជូនចេញនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៕

RELATED ARTICLES