Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃ....ស...ម្លា...ប់...ស្ត្រី...លក់ទឹកត្នោតជូរ ប្លន់៣លាន

 វ៉ៃ….ស…ម្លា…ប់…ស្ត្រី…លក់ទឹកត្នោតជូរ ប្លន់៣លាន

ខេត្តកំពត ៖ ស្ត្រីវ័យចំណាស់ម្នាក់ ប្រកបរបរលក់ទឹកត្នោតជូរ តាមខ្នងប្រឡាយ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរតូបលក់ទឹកត្នោតជូរ ដោយមានសភាពរបួសបែកក្បាល ចំណែកលុយក្នុងកាបូប ចំនួន៣លានរៀល ក៏បាត់ ខណៈដែលប្តីរបស់ស្ត្រីរងគ្រោះ អះអាងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូចេញទៅទិញកាហ្វេផឹក ចម្ងាយប្រមាណ១០ម៉ែត្រ ពីតូបទឹកត្នោតជូរ លុះត្រឡប់មកវិញ ប្រទះឃើញប្រពន្ធខ្លួនដេកស្លាប់តែម្តង។

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្បែរតូបលក់ទឹកត្នោតជូរ របស់ជនរងគ្រោះ ស្ថិតនៅលើខ្នងប្រឡាយទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច។

ស្ត្រីរងគ្រោះដែលត្រូវឃាតករវាយសម្លាប់ មានឈ្មោះកែម ញ៉ាញ់ អាយុ៥៤ឆ្នាំ ប្រកបរបរលក់ទឹកត្នោតជូរ ២នាក់ប្តីប្រពន្ធ នៅលើខ្នងប្រឡាយទឹកឡឥដ្ឋ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា សពស្ត្រីរងគ្រោះ ត្រូវបានប្រទះឃើញកាលពីវេលាម៉ោងប្រមាណ ៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ហើយកាបូបលុយរបស់ស្ត្រីរងគ្រោះ ដែលនៅក្នុងនោះមានលុយជាង ៣លានរៀល ក៏បាត់ដែរ។

បន្ទាប់ពីកើតមានការភ្ញាក់ផ្អើលខាងលើ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានចុះពិនិត្យ រួចបញ្ជាក់ថា សពស្ត្រីរងគ្រោះ មានស្នាមរបួស ២កន្លែង នៅលើក្បាល និងដួលស្លាប់នៅក្រោមដើមត្នោត ក្បែរកន្លែងលក់ទឹក ត្នោត។

ជុំវិញករណីខាងលើនេះ បុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានអះអាងថា នៅព្រឹកថ្ងៃកើតហេតុ គាត់បានជិះម៉ូតូចេញពីតូបទឹកត្នោតជូរ ទៅទិញកាហ្វេផឹក ចម្ងាយប្រហែល១០០ម៉ែត្រ ពីកន្លែងប្រពន្ធលក់ទឹកត្នោត ដោយទុកឱ្យប្រពន្ធនៅចាំតូបតែម្នាក់ឯង។ លុះពេលត្រឡប់មកពី ទិញកាហ្វេវិញ ប្រទះឃើញប្រពន្ធរបស់ខ្លួនដេកស្លាប់ ដោយមានសភាពរបួសក្បាល ២កន្លែង និងបាត់ទាំងលុយក្នុងកាបូប ៣លានទៀតផង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗដោយសង្ស័យថា ជាករណីវាយសម្លាប់ ប្លន់លុយ ៣លាន។

លោកវរសេនីយ៍ឯក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច បានបញ្ជាក់ថា ករណីខាងលើនេះ គឺជារឿងឃាតកម្ម តែមិនទាន់ដឹងច្បាស់ពីគំនុំអ្វី ត្រូវរង់ចាំនគរបាលខេត្តមកធ្វើកោសល្យវិច័យ និងបើកការស៊ើបអង្កេតស្រាវជ្រាវ ស្វែងរកមុខជនសង្ស័យជាឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសឱ្យខាងតែបាន៕

RELATED ARTICLES