Wednesday, May 1, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖បង្ហាញសញ្ញាមានកូនដំបូង

ហ៊ិន ច័ន្ទនីរ័ត្ន ៖បង្ហាញសញ្ញាមានកូនដំបូង

ភ្នំពេញ៖ពិធីការិនីហ៊ិន ច័ន្ទនីរ័ត្ន លេចមុខចុងក្រោយនេះដោយប្រើឈុតសម្លៀកបំពាក់​បែប​រលុងៗមើលទៅដូចជាកំពុងតែលេចសញ្ញាមានផ្ទៃពោះដែលស្របទៅនិងការបង្ហើបពីមាន សូនីតា ថានីរ័ត្ន ប្រាប់នាងថាចង់បានកូននៅឆ្នាំរោងនេះ គឺចង់យកឲ្យខាងតែបាន។​ប៉ុន្ដែច័ន្ទ​នីរ័ត្ន ដែលមើលទៅ​ទំ​នង​​ជា​ចាញ់កូនខ្លាំងនោះនាងនៅតែបន្ដអាជីពជាពិធីការិនីដដែល ទាំង​នៅStudio បានយ័ននិងតាម​ក្រុម​ហ៊ុនAgency ទាំងឡាយ គឺបាត់មុខតែតាមរយៈការ​សម្ដែង​ភាពយន្ដនិងMV ប៉ុណ្ណោះ ដែលតាមព័តមានថានាងនៅទទួលថតតែរឿង​បែបប្រវត្តិ​សាស្រ្ដ​របស់ថ្នាក់ដឹកនាំប៉ុណ្ណោះ បើ​ការថតរឿងភាគឬរឿងដុំស្វាមីរបស់នាងអាចនឹង​មិនអនុញ្ញាត្តិ​ឲ្យនាងលេងដូចមុនទៀតឡើយ ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅហ៊ិន ច័ន្ទនីរ័ត្ន ជាច្រើនដងកាលពីពេលថ្មីៗនេះ ប៉ុន្ដែមិនអាចទាក់ទងបានទេ ព្រោះតេមិនចូល​។យ៉ាងណាក្រោយមានស្វាមីជាង៣ខែ​នេះ​ច័ន្ទ​នីរ័ត្ន ហាក់មើលទៅរាងសាច់និងមានព្រលឹងជាងមុន​បន្ដិច ហើយនាងក្លាយជាតារារស់​នៅ​សុខសាន្ដត្រានលើផ្ទះវីឡារយ៉ាងប្រណិតនិងជិះរថយន្ដថ្លៃៗដូចជាម៉ាកBentley ជាដើម។ប្រ​ភព​បានឲ្យដឹងថាក្រុមផលិតករដែលធ្លាប់ហៅច័ន្ទនីរ័ត្ន ថតភាពយន្ដពីមុននោះមិនហ៊ាន​ហៅ​នាងថតរឿងទៀតឡើយក្រោយពីនាងក្លាយទៅជាក្មួយប្រសារលោកអតីតនាយករដ្ឋមន្រ្ដីមកដោយម្នាក់ៗថានាងមិនចាប់អារម្មណ៍កើបលុយល្អិតទៀតទេ និងខ្លះថាប្ដីនាងមិនអនុញ្ញាត្តិឲ្យ​ស្រីស្រស់រូបនេះលេងឈុតដែលមានតារាប្រុសអោបថើបដូចមុនទៀតទេ ក្នុងនោះ​ភាព​ស្និត​ស្នាលជាមួយលោកសេង មង្គល ក៍ត្រូវបានកាត់បន្ថយស្ទើតែទាំងស្រុងដែរ ។

 គួររំលឹកថាហ៊ិន ច័ន្ទនីរ័ត្ន បានដឹកដៃលោកឌី ពេជ្រ ដែលជាក្មួយអតីតនាយករដ្ឋ​មន្រ្ដី​រៀប​ការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នាងនាំប្ដីទៅ​ចុះអេតា​ស៊ីវិលបញ្ជាក់ថាពួកគេក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់។ច័ន្ទនីរ័ត្ន ថាមុនមួយថ្ងៃ​នាំ​ស្វាមីទៅចុះអេតាស៊ីវិលនោះនាងនិងលោកពេជ្រ បានធ្វើពិធីលើករាសី ខណៈដែលប្ដីនាងប្ដី​កាសថា​លោកសប្បាយចិត្តក្រោយបានចុះសំបុត្រអាពាហ៍ ពិពាហ៍ ជាមួយភរិយា​លោក​ព្រោះ​ថា​ចាប់ពីពេលនេះទៅលោកជាកម្មសិទ្ធិរបស់នីរ័ត្ន ខណៈនីរ័ត្ន វិញជាកម្មសិទ្ធិផ្ដាច់មុខរបស់​លោក​​ដែរ។ប៉ុន្ដែពួកគេទាំងពីរមិនបាននិយាយពីរឿងដែលគេកំពុងតែសង្ស័យថានីរ័ត្ន មានផ្ទៃ​ពោះ​កូនទី១ឡើយ ។

 ហ៊ិន ច័ន្ទនីរ័ត្ន បានបិទបញ្ចប់ការដែលគេហៅនាងថាជាតារាអភ័ព្វស្នេហ៍ ក្រោយ​នាង​ក្លាយទៅជាភរិយារបស់លោកឌី ពេជ្រ ហើយនាងក៍ជាតារាតែម្នាក់គត់ដែលអំឡុងជា​សង្សារ​លោកពេជ្រ ក៍បែកបាក់គ្នាដល់ទៅ៨ឆ្នាំ តែចុងក្រោយក៍បានជួបគ្នាវិញដឹកដៃគ្នា​ចូលរោងការ​តែ​ម្ដង។យ៉ាងណាបន្ទាប់ពីបានក្លាយទៅជាប្រពន្ធលោកពេជ្រ ជាង៣ខែអតីតFreshie លេខ​១កាលពីឆ្នាំ២០០៧ រូបនេះមិនទាន់បង្ហាញពីការបើកអាជីវកម្មអ្វីក្រៅពីសិល្បៈនោះទេ បើទោះ​ជាស្វាមីនាងជាបុរសពោះម៉ាយទ្រព្យស្ដុកដែលមានលុយពេញៗដៃអាចឲ្យនាងបោះទុនលើមុខរបរអ្វីដែលខ្លួនស្រលាញ់បានដោយងាយក្ដី ប៉ុន្ដែគេឃើញនាងដើរទិញតែរបស់ប្រេនប្រេន ពីហាងគេប៉ុណ្ណោះ ។ចំណែករឿងសំខាន់មួយទៀតដែលនីរ័ត្ន នៅតែរក្សារភាពស្ងប់​ស្ងាត់​នោះ​គឺម្ដាយនាងបង្កើតដែលបានត្រឹមអង្គុយមើលរូបនាងរៀបការតាមទូរស័ព្ទទាំងតូចចិត្តព្រោះនាងមិនហៅឲ្យចូលរួមនោះរហូតមកដល់ពេលនេះនាងមិនទាន់បានបណ្ដើរប្ដីទៅជួបម្ដាយនិងប្អូនស្រីបង្កើតឡើយ បើទោះជាតារាភាគច្រើនបានឈរនៅខាងនីរ័ត្ន ថាវាជា​រឿងអយុត្តិធ័ម​សម្រាប់រូប​នាង​ដែលម្ដាយបានយកនាងទៅឲ្យគេចិញ្ចឹមតាំងពីតូច ​ព្រោះសម្អាងថា​ជីវភាព​ក្រីក្រពេកតែពួកគេបែជាចិញ្ចឹមកូនផ្សេងៗទៀតរស់បានដោយស្រួលក្ដី ។ពិធីការិនីរូបនេះមិន​ដែលឆ្លើយតតបចំពោះ​រឿងអ្នក​លេង​បណ្ដាញ​សង្គមលើកឡើងថាពេលនេះ​នាងមានជីវ​ភាពធូ​ធារហើយគួរណាស់​តែធ្វើឲ្យម្ដាយសប្បាយ​ចិត្ត​នៅជីវិតចុងក្រោយតាមរយៈការ​ទៅជួបម្ដាយ​ដោយ​ផ្ទាល់នោះឡើយ ពោលគឺនាងមិនដែលប្រតិកម្មទាក់ទងរឿងម្ដាយនាងតែម្ដង ។

ក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន តារាបានប្ដីពោះម៉ាយមានដូចជាអ្នកនាងលី ម៉ារីណា ,កែវ ពិសី​,កែវ ពេជ្រពិសី ,ស៊ឹម សូលិកា និងនៅ សុនិតា ជាដើម ៕

RELATED ARTICLES