Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ខឹងប្រពន្ធចូលចិត្តដើរលេងផ្ទះគេ ផ្ទះឯងមិននៅ ប្តីកា...ប់...ខ្ទេច

 ខឹងប្រពន្ធចូលចិត្តដើរលេងផ្ទះគេ ផ្ទះឯងមិននៅ ប្តីកា…ប់…ខ្ទេច

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ខឹងរឿងប្រពន្ធចូលចិត្តដើរលេងផ្ទះគេ មិនសូវនៅផ្ទះឯង ទើបធ្វើឱ្យមួម៉ៅក្នុងចិត្ត រហូតទប់កំហឹងមិនបាន ក៏ទាញពូថៅកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យរងការខូចខាត ទីបំផុតត្រូវឪពុកបង្កើតដែលជាម្ចាស់ផ្ទះ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណែម ផានុន អាយុ២៥ឆ្នាំ មុរបរកសិករ មានលំនៅ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីបុរសឈ្មោះណែម នៀង អាយុ៥៤ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ បានប្តឹងជនសង្ស័យ ជាកូនបង្កើត ពីបទហិង្សាក្នុងគ្រួសារ។

យោងតាមពាក្យបណ្តឹង បានបញ្ជាក់ថា មុនពេលកើតហេតុ ឈ្មោះណែម ផានុន ត្រូវជាកូនប្រុស ទើបនឹងត្រ ឡប់មកពីក្រៅវិញ លុះមកដល់ផ្ទះ បាត់ប្រពន្ធ មិនដឹងទៅណា ស្រាប់តែខឹងសម្បា ទាញពូថៅមកកាប់បំផ្លាញទ្រព្យរបស់ក្នុងផ្ទះ បណ្តាលឱ្យខូចខាត ដូចជា បែកកញ្ចក់ទ្វារផ្ទះ អស់ចំនួន១ផ្ទាំង កង្ហារ ចំនួន១ និងចានបាយ មួយចំនួន។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិ៍ត្រពាំងគង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះណែម ផានុន នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះណែម ផានុន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅវាយនិងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ប្រាកដមែន មូលហេតុ ដោយសារតែខឹងប្រពន្ធចូលចិត្តដើរលេងផ្ទះអ្នកជិតខាង មិនសូវនៅផ្ទះខ្លួនឯង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES