Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីមណ្ឌលកែប្រែ សុំម៉ែបួសមិនបាន ច...ង...ក

ចេញពីមណ្ឌលកែប្រែ សុំម៉ែបួសមិនបាន ច…ង…ក

ភ្នំពេញ ៖ យុវជនម្នាក់ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងត្រូវបានក្រុមគ្រួសារទៅយកដាក់មណ្ឌលអប់រំកែប្រែ ចំនួន៣លើករួចមកហើយ លុះចេញមកវិញ សុំឪពុកម្តាយ ទៅបួស តែឪពុកម្តាយមិនព្រម ក៏នាំឱ្យមកស្នាក់នៅជាមួយអ៊ំស្រីបង្កើត នៅភ្នំពេញ ស្រាប់តែមិនបានប៉ុន្មាន កូនប្រុសនេះ បានចងកស្លាប់ ដោយមិនដឹងមូលហេតុ។

ករណីចងកធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ២៤៦ ផ្លូវបេតុង ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

យុវជនដែលចងកសម្លាប់ខ្លួន មានឈ្មោះម៉ន រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើត ហេតុខាងលើ ជាមួយអ៊ំស្រីបង្កើត ឈ្មោះបូ ស្រី អាយុ៥៥ឆ្នាំ។

តាមប្រភពស្ត្រីឈ្មោះបូ ស្រី ត្រូវជាម្ចាស់ផ្ទះកើតហេតុ និងត្រូវជាអ៊ំស្រីបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០១ ថ្ងៃមេសា ឆ្នាំ២០២៤ គាត់បានឡើងទៅលើផ្ទះ (ផ្ទះឈើលើ ថ្មក្រោម) ដើម្បីអុជធូបថ្ងៃសីល ស្រាប់តែប្រទះឃើញជនរងគ្រោះ ត្រូវជាក្មួយប្រុស បានចងកសម្លាប់ខ្លួន ស្លាប់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរខាង បានបង្ហើបប្រាប់ថា យុវជនដែលចងកសម្លាប់ខ្លួនខាងលើ កាលនៅរស់ ធ្លាប់ជាមនុស្សញៀនថ្នាំ ហើយត្រូវបានឪពុកម្តាយយកទៅមណ្ឌលកែប្រែ ៣ដងមកហើយ  លុះពេលចេញមកវិញ បានសុំអ្នកផ្ទះទៅវត្ត ដើម្បីបួស តែឪពុកម្តាយ មិនព្រម ក៏នាំជនរងគ្រោះជាកូនប្រុស មកផ្ញើអ៊ំស្រីបង្កើត (ស្ត្រីឈ្មោះបូ ស្រី) ដើម្បីមើលការខុសត្រូវ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែឮដំណឹងថា ជនរងគ្រោះធ្វើអត្តឃា ត ដោយចងកសម្លាប់ខ្លួនបែបនេះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានចុះពិនិត្យសព និងបានបញ្ជាក់ថា ជនរងគ្រោះពិត ជាស្លាប់ដោយសារធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

RELATED ARTICLES