Wednesday, May 1, 2024
Homeព័ត៌មានអន្តរជាតិទូកទេសចរណ៍ ផ្ទុះឆេះកណ្តាលសមុទ្រ

ទូកទេសចរណ៍ ផ្ទុះឆេះកណ្តាលសមុទ្រ

ខេត្តផាំងង៉ា (ថៃ) ៖ ទូកទេសចរណ៍មួយគ្រឿង បានផ្ទុះឆេះ នៅភូមិបានថាប់ឡាមូ ឃុំឡាំកែន ស្រុកថៃមឿង មន្ត្រីជំនាញបានចំអន្តរាគមន៍ពន្លត់ភ្លើង អស់រយៈពេល១ម៉ោង ទើបអាចគ្រប់គ្រងបានទាំងស្រុង ប៉ុន្តែសំណាងល្អ មិនមានសេចក្តីរាយការណ៍ពីអ្នករងរបួស ឬស្លាប់ឡើយ ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានមនុស្សលោតចូលទឹក ហើយហែលទៅច្រាំង ដើម្បីគេចពីការស្លាប់ ទើបមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រហែល ៦ល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ថា ទូកទេសចរណ៍ នៅសមុទ្រ អានដាម៉ាន (Andaman) បានផ្ទុះឆេះ រហូតដល់មានភ្លើងឆាបឆេះសន្ធោសន្ធៅ។

តាមការសាកសួរ លោកសាន ពុងសាថុន ប្រធានការិយាល័យបង្ការនិងសង្គ្រោះគ្រោះមហន្តរាយខេត្តផាំងង៉ា បានបញ្ជាក់ថា ទូកដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ជាទូកទេសចរណ៍ តែពេលកើតហេតុ មិនមានអ្នកដំណើរទេ បានចូលមកបោះយុថ្កា កណ្តាលសមុទ្រ ។

 តាមសេចក្តីរាយការណ៍ថា មានមនុស្ស ១នាក់ នៅលើទូក ត្រូវបានគេឃើញលោតពីលើ ទូក ហែលទៅច្រាំង នៅពេលកើតហេតុ។ ក្រោយកើតហេតុ មន្ត្រីជំនាញបានស្រាវជ្រាវតាមរកអ្នកបើកបរទូក និងម្ចាស់ទូក ដើម្បីធ្វើការសាកសួរ ស៊ើបអង្កេតបន្ថែមពីករណីភ្លើងឆេះទូកនេះ៕

RELATED ARTICLES