Tuesday, April 30, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖គ្មានដំណឹងកែសម្រស់ថែម  

តន់ ច័ន្ទសីម៉ា ៖គ្មានដំណឹងកែសម្រស់ថែម  

ភ្នំពេញ៖នៅក្នុងពិភពសិល្បៈតារាប្រុសស្រីជាច្រើនតែងតែចង់ឲ្យខ្លួនមានការទាក់ទាញថែមទៀតតាមរយៈការជ្រើសវិធីកែកុនសម្រស់ដោយតារាស្រីៗនិយមជ្រើសវិធីកែពង្រីកដើមទ្រូងឲ្យទ្រលុកទ្រលន់ដើម្បីមើលទៅឲ្យកាន់តែស្រស់ស្អាត កែច្រមុះ និងចាក់ចង្កា ជាដើម ។​ដោ​យ​​ឡែកសម្រាប់ស្រីស្រស់តូចតន់នាងតន់ ច័ន្ទសីម៉ា វិញកាលពីចុងឆ្នាំ២០២១ នាងបានសារ​ភាពថាបានកែសម្រស់ដល់ទៅ៣កន្លែងគឺធ្វើច្រមុះ ,ចាក់ចង្កា និងពត់ធ្មេញ ប៉ុន្ដែរយៈពេល​ជាង​២ឆ្នាំមកនេះគ្មានដំណឹងថាច័ន្ទសីម៉ា កែសម្រស់ត្រង់ចំណុចដែលតារាស្រីៗភាគច្រើន​និយម​ជាងគេគឺការពង្រីក​ដើមទ្រូងនោះឡើយ ។ប្រភពបានឲ្យដឹងថានាងសីម៉ា ខ្លាចមានបញ្ហាធំ​ដោ​យសារ​តែរឿងកែសម្រស់នេះទើបនាងលែងហ៊ានកែផ្នែកផ្សេងៗ​ទៀតដើម្បីឲ្យគេមើលទៅ​កាន់​តែក្នក់ក្នាញ់ ព្រោះ​ខ្លាចកែខុសខាតដើម ។

តន់ ច័ន្ទសីម៉ា មិនលើកទូរស័ព្ទឡើយកាលពីពេលថ្មីៗនេះទើបមិនអាចសុំការ​បំភ្លឺពីនាង​ទាក់ទងរឿងការកែ សម្រស់នេះបានទេ ។ប៉ុន្ដែគេកត់សម្គាល់ថាសម្រស់អតីតអ្នកស្មូត​ជាប់​លេខ​​១នៅខេត្តតាកែវរូបនេះគឺប្រែប្រួលទៅតាមទឹកលុយ​ពោលគឺកាលនាងច្រៀងនៅហាង​វីហ្វេ្រន​នាពេលរាត្រីដែលបានតម្លៃ១យប់តែជាង១០ដុល្លារ​នោះគេឃើញនាងនៅស្បែកខ្មៅ​ស្រ​អែម និងមិនចេះលេងខ្លួនស្បែកឡើងសខ្ចីដូចពេលនេះឡើយ ។យ៉ាងណាមិន​មែនតែនាង​ច័ន្ទសីម៉ា ម្នាក់ទេសដែលUpdate សម្រស់ទៅតាមទឹកលុយនេះគឺតារាផ្សេងៗទៀតក៍​ជ្រើសវិធី​ដូចនាងដែរដោយខ្លះបានកែលើសពី៣ចំណុចដែលនាងធ្វើនេះទៀតផង គ្រាន់តែពួកគេមិន​សារ​ភាពប៉ុណ្ណោះ ។

 តន់ ច័ន្ទសីម៉ា បានឡើងកូដ១ប្រាវកាលពីឆ្នាំ២០២០-២០២១ តែនៅឆ្នាំ២០២២-២០២៣ នាង​បានចុះខ្សោយទៅវិញបន្ដិចព្រោះមិនសូវមានបទល្បីនិងផ្ទុះខ្លាំងដូចមុន និងជាពិសេសគឺ​នាង​បាន​ចេញមុខយ៉ាងសកម្មការពារថៅកែរបស់ខ្លួនទើបមានភាពចម្រូងចម្រាសជាមួយFan រហូត​អ្នកខ្លះព្រមានធ្វើពហិការ លែងស្ដាប់បទចម្រៀងរបស់នាងទៀតផង ។តែនៅឆ្នាំ២០២៤ នេះច័ន្ទសីម៉ា បានប្ដូរយុទ្ធសាស្រ្ដថ្មីលែងសូវចេញមុខការពារថៅកែដូចមុនទៀត ហើយនាង​បាន​វិល​ទៅ​ច្រៀងជាមួយដៃគូចាស់លោកខេម វិញបន្ទាប់ពីនាងជាប់ដៃជា​មួយលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ។

 អ្នកជំនាញសិល្បៈលើកឡើងថា៣ឆ្នាំចុងក្រោយនេះនាងតន់ ច័ន្ទសីម៉ា ជាតារាស្រីវ័យ​ក្មេងដែលមានដៃគូល្អជាងតារាស្រីផ្សេងៗទៀតព្រោះព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម នៅតែ​ជា​ដៃគូតែម្នាក់របស់នាងដដែល ដរាបណាGalaxy បោះបង់ចោលការតាមទិញពេជ្រ សោភា និង​មាស សុខសោភា មកប្រជែងនាង។តែតារាវ័យ២៦ឆ្នាំដែលច្រៀងស្ទីលខាត់ សុ​ឃីម ពោល​គឺច្រៀងកន្ទ្រឹមទៅសម្លេងស្រដៀងគ្នានោះ អាចនឹងធ្លាក់ចុះទៅវិញភ្លាមប្រសិន​បើផលិត​កម្មមួយនេះទិញតារាស្រីល្បីរូបណាចូលមកចាប់ដៃតារាប្រុសទាំង៣ខាងលើ ហេតុ​នេះ​តំ​ណែ​ង​​តួឯករបស់នាងក៍ប្រឈមហានិភ័យខ្ពស់ផងដែរ ។ប៉ុន្ដែនាងច័ន្ទសីម៉ា ធ្លាប់ចេញ​សារដោយ​ត្រៀមខ្លួ​ន​រួចជាស្រេចថានៅលើលោកនេះគ្មានអ្វីថិតថេរទេ ហើយ១០ឆ្នាំខាង​មុខ​ទៀតមិនដឹង​ជាមាន​រឿង​អីកើតឡើងឡើយ ។

គួរបញ្ជាក់ថាទោះជានាងតន់ ច័ន្ទសីម៉ា បានកែកុនសម្រស់ដល់ទៅ៣កន្លែង​ហើយ​ធ្វើ​ឲ្យ​នាងស្រស់ស្អាតជាងមុនក្ដី តែគ្រប់ពេលវេលានាងតែងតែថ្ងូរថាអត់សង្សារ ឬតូច​ចិត្ត​ រកតែ​១បណ្ដើរដូចគេអត់បាន …។ការវាចាបែបនេះក្រោយមានដំណឹងថាអតីត​បេក្ខភាពThe Voice Cambodia រដូវកាលទី២នេះដែលធ្លាប់មានដំណឹងថាលោកឧកញ៉ាពោះ​ម៉ាយម្នាក់តាម​ស្នេហ៍​ស្និតជាច្រើនខែនោះពេលនេះឧកញ៉ាបែជាទៅផ្សារភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយទ្រព្យស្ដុកម្នាក់ទៅវិញ ។តែនាងសីម៉ា ដែលល្បីល្បាញនិងមានរូបសម្រស់ស្អាត​ប៉ុ​ណ្ណឹងដែរនោះ​គេជឿរ​ថា​នាងមិនខ្វះប្រុសៗចង់ធ្វើជាម្ចាស់ចិត្តនាងឡើយ ហេតុនេះការវា​ចាថា​រកតែក្ដឹបសង្សារ១ធ្វើ​ថ្នាំមិនបាននោះគ្រាន់តែជាDrama  ប៉ុណ្ណោះ ។

 តន់ ច័ន្ទសីម៉ា ស្ថិតក្នុងចំណោមតារាដែលសាងស្នេហាដោយមិនបើកចំហ​នៅឆ្នាំ​២០​២៤ នេះមានដូចជានាងសុខ សោម៉ាវត្តី ,ថន លក្ខិណា,រ៉េត ស៊ូហ្សាណា ,សឹម ស្រីនិច្ច និងសុខ ពិសី ជាដើម ៕

RELATED ARTICLES