Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងមេបើកលុយមិនគ្រប់ គ...ប់...បែកកញ្ចក់ឡាន ជាប់ខ្នោះ២

ខឹងមេបើកលុយមិនគ្រប់ គ…ប់…បែកកញ្ចក់ឡាន ជាប់ខ្នោះ២

ខេត្តសៀមរាប ៖ ជនសង្ស័យជាកម្មករសំណង់ ចំនួន២នាក់ ខឹងមេការសំណង់ បើកលុយឱ្យមិនគ្រប់ ក៏បែក គំនិតជិះម៉ូតូដឹកគ្នាទៅធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តរបស់មេការសំណង់ ដែលចតចោលជាប់ផ្ទះ បណ្តាលឱ្យបែកកញ្ចក់ ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍ D419 តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ រហូតមកដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកសាកសួរ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះអ៊ុង វិសាល ហៅវៀត ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី (អ្នកផ្តើមគំនិត និងជាអ្នកបញ្ជា) ជននេះធ្លាប់ជាប់ពន្ធនា គារ២ឆ្នាំ ករណីចាត់ចែង និងប្រើប្រាស់គ្រឿងញៀន និងទី២-ឈ្មោះលាង ម៉េងហុង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី (ជាជនដៃដល់)។ ចំណែករថយន្តដែលត្រូវជនដៃដល់គប់ បំបែកកញ្ចក់ ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AV-1697 ជាកម្មសិទ្ធិ របស់ឈ្មោះ ទឹម ណេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ មានករណីធ្វើឱ្យខូចខាតដោយចេតនា យកដុំថ្មគប់កញ្ចក់រថយន្ត បានកើតឡើងនៅចំណុចដីឡូត៍ D419 តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដោយមុនពេល កើតហេតុ ជនរងគ្រោះឈ្មោះ ទឹម ណេង បានយករថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AV-1697 ទៅចតចំហៀងមុខផ្ទះ ខាងត្បូង លុះដល់បន្តិច ក្រោយមក ឃើញជនសង្ស័យ២នាក់ ជិះម៉ូតូឆ្វែលចុះឡើង ចំនួន៨ជុំ ដោយឈ្មោះអ៊ុង វិសាល ហៅវៀត ជាអ្នក បើកម៉ូតូ ខណៈពេលម្ចាស់ចូលក្នុងផ្ទះ ជនសង្ស័យបានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តរបស់ជនរងគ្រោះ ពីខាងក្រោយ បណ្តាលឱ្យបែកកញ្ចក់។ បន្ទាប់ពីគប់កញ្ចក់រថយន្តរួចមក ជនសង្ស័យបាននាំគ្នាជិះម៉ូតូទៅដេកនៅផ្ទះជួល ស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ធ្វើដូចមិនដឹងរឿង។

ក្រោយទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យសមត្ថកិច្ចជំ នាញ សហការជាមួយសមត្ថកិច្ចក្រុងសៀមរាប បានចុះទៅដល់ផ្ទះជួល ដែលជនសង្ស័យកំពុងស្នាក់នៅ បាននាំខ្លួនទាំង២នាក់ ទៅកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់បំបែកកញ្ចក់រថយន្តរបស់ជនរងគ្រោះប្រាកដមែន មូលហេតុខឹងជនរងគ្រោះដែលជាមេជាងសំណង់ បើកលុយឱ្យមិនគ្រប់។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES