Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់កោរសក់២នាក់ ក្មេងទំនើងបង្ហោះម៉ូតូ

ចាប់កោរសក់២នាក់ ក្មេងទំនើងបង្ហោះម៉ូតូ

ខេត្តតាកែវ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកបាទី បានសហការជាមួយកម្លាំងមន្ទីរជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនយុវជន២នាក់ យកមកអប់រំណែនាំ និងកោរសក់ ជាការព្រមាន បន្ទាប់ពីយុវជនទាំង២នាក់ បានធ្វើ សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យ។

ការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ ធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី។

មន្ត្រីកងរាជអាវុធហត្ថស្រុកបាទី បានឱ្យដឹងថា យុវជនទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះម៉េង តារា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិបចាម ឃុំចំបក់ ស្រុកបាទី និងទី២-ឈ្មោះធា វីរយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី។

ប្រភពដដែល បន្តថា មុនពេលឃាត់ខ្លួន គេឃើញយុវជនស្ទាវៗទាំង២នាក់ខាងលើ បានធ្វើសកម្មភាពជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ក្រហមលាយស ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KR-1671 បង្ហោះតាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យ និងអសន្តិសុខក្នុងសង្គម ទើបកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន ព្រមតាំងទាំងដកហូតវត្ថុតាង (ម៉ូតូ) យកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដើម្បីធ្វើការសាកសួរ។

ដោយមានការណែនាំពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងជំនាញ បានធ្វើការអប់រំណែនាំ កោរសក់ ធ្វើកិច្ចសន្យា និងឱ្យអាណាព្យាបាល មកធានាយកទៅអប់រំបន្តនៅលំនៅឋាន ដោយបានប្រគល់ម៉ូតូជូនវិញផងដែរ៕

RELATED ARTICLES