Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឈ្លោះជាមួយឪ បើកឡានដេញបុកកូន ជាប់ខ្នោះ

 ឈ្លោះជាមួយឪ បើកឡានដេញបុកកូន ជាប់ខ្នោះ

ខេត្តតាកែវ ៖ បុរសម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយបុរសម្នាក់ទៀត លុះកូនគេជិះម៉ូតូមកសួរនាំរកហេតុផល ស្រាប់តែខឹងសម្បា បើករថយន្តដេញបុក បណ្តាលឱ្យកូនប្រុសគូទំនាស់ដួលម៉ូតូ រងរបួសធ្ងន់ ទីបំផុតត្រូវជនរងគ្រោះដាក់ពាក្យប្តឹង ពីបទប៉ុនប៉ងឃាតកម្ម (បើករថយន្តដេញបុក) ត្រូវសមត្ថកិច្ចជំនាញ ចុះចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីបើករថយន្តដេកបុកនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង១២នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ រហូតមកដល់វេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

ជនសង្ស័យដែលឈ្លោះជាមួយឪពុកគេ បើករថយន្តដេញបុកកូនគេ បណ្តាលឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ព្រហ្ម រស្មី ហៅពេញ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់តាក់ស៊ី មានលំនៅ ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ចំណែកជនរងគ្រោះ មានឈ្មោះហេង ហ៊ីវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិថ្មី ឃុំភ្នំដិន ស្រុកគិរីវង់ រងរបួសដាច់រលាត់ចេញឈាមក្រោមស្មា ផ្នែកខាងស្តាំ និងដាច់ រលាត់ចេញឈាមផ្នែកត្រគាកខាងស្តាំ ព្រមទាំងដាច់រលាត់កែងដៃផ្នែកខាងស្តាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥និង១២នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថាមានករណីប៉ុនប៉ងឃាតកម្ម (បើករថយន្តដេញបុក) មួយករណី។ រហូតមកដល់វេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត តាកែវ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក ធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះព្រហ្ម រស្មី ហៅពេញ យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះព្រហ្ម រស្មី បានឆ្លើយសារភាពថា ខ្លួនពិតជាបានបើករថយន្តដេញបុកជនរងគ្រោះប្រាកដមែន ដោយមុនពេលកើតហេតុ ខ្លួនបានកើតមានទំនាស់ជាមួយនឹងឪពុករបស់ជនរង គ្រោះ លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូមកសួរនាំរកហេតុផលជាមួយខ្លួន ទើប ខ្លួនខឹង ក៏បានធ្វើសកម្មភាពបើករថយន្តម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2D-1876 ដេញបុកជនរងគ្រោះឈ្មោះហេង ហ៊ីវ បណ្តាលឱ្យដួលម៉ូតូ រងរបួសដាច់រលាត់ចេញឈាមក្រោមស្មាផ្នែកខាងស្តាំ និងដាច់រលាត់ចេញឈាមផ្នែកត្រគាកខាងស្តាំ ព្រមទាំងដាច់រលាត់កែងដៃផ្នែកខាងស្តាំតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES