Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបល្បែងអនឡាញ ឃាត់ខ្លួនស្រី៤

 បង្ក្រាបល្បែងអនឡាញ ឃាត់ខ្លួនស្រី៤

ខេត្តបាត់ដំបង ៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ល្បែងអនឡាញ) ១កន្លែង ដោយឃាត់ខ្លួនជនសង្ស័យទាំងម្ចាស់ទីតាំង បុគ្គលិកល្បែងអនឡាញ និងអ្នកលេង សុទ្ធតែជាមនុស្សស្រី សរុបចំនួន៤នាក់។

ការចុះបង្ក្រាបល្បែងអនឡាញនេះ បានធ្វើឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៩ ភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន  ទី១-ឈ្មោះរស់ សេរី ភេទស្រី អាយុ៣១ឆ្នាំ មានលំនៅ ភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ (ជាបុគ្គលិកល្បែងអនឡាញ)។ ទី២-ឈ្មោះ ថាន់ ធឿន ភេទស្រី អាយុ៣៧ឆ្នាំ មានលំនៅ ភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ (ជាម្ចាស់ទីតាំង)។ ទី៣-ឈ្មោះហុម វ៉ាន ភេទស្រី អាយុ៤២ឆ្នាំ មានលំនៅ ភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ (ជាអ្នកលេង) និងទី៤-ឈ្មោះភួន ជន ភេទស្រី អាយុ៤៦ឆ្នាំ មានលំនៅ ភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ (ជាអ្នកលេង)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ល្បែងអនឡាញ) ១លើក នៅចំណុចក្រុមទី០៩ ភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ដោយឃាត់ខ្លួនមនុស្សស្រី បានចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន កុំព្យូទ័រ ចំនួន១គ្រឿង។ ទូរស័ព្ទដៃ ចំនួន២គ្រឿង។ ម៉ូតូ ចំនួន១គ្រឿង និងប្រាក់ ចំនួន ៩៥ម៉ឺនរៀល។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES