ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម ត្រូវបានអ្នកលេងបណ្ដាញសង្គមជេរឡើងស្ពឹកមុខតែម្ដងក្រោយពីនាយ បានចេញចម្រៀងបទកន្រ្ទឹមស្វាមគមន៍ឆ្នាំថ្មី”កន្លះកេសម្នាក់ឯង “ ។ប្រតិកម្មរបស់អ្នកនាងហ្វេសបុកនិងTik Tok បែបនេះកើតមានក្រោយពីអ្នកខ្លះឃើញតែចំណងជើងបទចម្រៀងមិនទាន់បានមើលMV ទើបពួកគេជេរប្រទេចដាក់លោកមេសា ថាជាតារាបំពុលសង្គមនិងបំផុសឲ្យពលរដ្ឋនាំគ្នាផឹកស្រាជាដើមដូចជាហ្វេសបុកឈ្មោះWin Somavatey ពេលឃើញចំណងជើងបទមួយនេះរបស់នាយចឺម នាងជេរលោកមេសា បង្ហោះលើហ្វេសបុកថា”អួតតែរឿងផឹក កូនមីចោរកាឆុយអស់នេះ”។ ប៉ុន្ដែពេលFull MV ចេញនាយចឺម ថាអ្នកស្អប់និងជេរមកលើខ្លួននោះបែជាដាច់ចង្កេះខ្លួនឯងទៅវិញ ។
នាយចឺម ប្រាប់”នគរធំ “តាមទូរសព័្ទកាលពីល្ងាចថ្ងៃទី៤ មេសា ថានាយមិនបានលុបបទចម្រៀងដែលពួកគេនាំគ្នាសម្រុកជេរនាយនោះទៅណាទេ ប៉ុន្ដែផ្ទុយទៅវិញចេញបទនេះ១នាយPrank អ្នកមិនចូលចិត្តនាយបានសម្រេចដូចបំណង។នាយចឺម ថាតាមពិតបទនេះអ្នកនិពន្ធរួមទាំងនាយគ្រាន់តែឃើញចំណងជើងគឺដឹងមុនបាត់ទៅហើយថានឹងមានប្រតិកម្មពីទស្សនិកជជាមិនខាន ប៉ុន្ដែអត់អីទេ ឲ្យពួកគាត់ជេរសិនចុះ តែសូមឲ្យមើលMV ផងថាអត្ថន័យ និងរូបភាពបទមួយនេះយ៉ាងណា ?នាយចឺម ថ្លែងថា”បទ”កន្លះកេសម្នាក់ឯង “នេះខ្ញុំមិនបានផឹកស្រាដូចបងប្អូនឃើញតែចំណងជើងម៉ៃយកៗនោះទេ តែខ្ញុំផឹកទឹកសុទ្ធកន្លះកេសឡើងចង់ហើមពោះទៅហើយ ។ខ្ញុំគិតថាអ្នកជេរខ្ញុំទៅវិញទេ ដែលដាច់ផ្ញាដោយខ្លួនឯង ព្រោះពួកគាត់ជេរខុស …”។
នាយចឺម ថានេះមិនមែនជាលើកទី១នោះទេ ដែលនាយត្រូវបានអ្នកលេងបណ្ដាញសង្គមជេរនោះតែជាញឹកញាប់ណាស់មកហើយ ។នាយថាមិនអាចហាមឃាត់អ្នកជេរបានទេ ហើយនាយសូមទទួលយកជានិច្ចក្នុងការរិះគន់ដើម្បីស្ថាបនា ព្រោះកន្លងមកនាយកម្រនិងចេញតតបជាមួយអ្នកមិនពេញចិត្តលើខ្លួនណាស់ ។
លោកសុខ មេសា ថាសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះនាយបានត្រៀមបទចម្រៀងប្រពៃណីខ្មែរចំនួន៤បទសុទ្ធតែជាបទទោលទាំងអស់ ប៉ុន្ដែមិនដឹងថាខាងផលិតកម្មចេញឲ្យទាំងអស់ឬចេញបានប៉ុន្មានបទនោះទេ។នាយថាទោះជាខ្លួនជាតារាចម្រៀងសម័យមែន ប៉ុន្ដែរៀងរាល់ឆ្នាំនាយតែងតែចេញបទប្រពៃណីខ្មែរទៅតាមពិធីបុណ្យជាតិនីមួយៗផងដែរ បើទោះជាViews ច្រើនបទរបស់នាយភាគច្រើនជាបទសម័យយុវវ័យក្ដី ។
នាយចឺម បានឈរជើងនៅសាន់ដេរយៈពេលជិត១០ឆ្នាំហើយ នឹងមិនទាន់ដឹងថានឹងចុះកុងត្រាថ្មីជាមួយផលិតកម្មធំមួយនេះថែម៥ឆ្នាំទៀតឬយ៉ាងណាទេ ដោយនាងអះអាងថាចាំដល់ពេលជាក់ស្ដែងទើបគិតគួរ។នាយចឺម ថានៅជាមួយសាន់ដេជិត១ទសវត្សន៍នេះនាយមានអារម្មណ៍កក់ក្ដៅ និងមានក្ដីសុខ ខណៈដែលសុខ ពិសី ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថានាយចឺម ថាជាតារាវ័យក្មេងដែលមានសម្ថភាពម្នាក់…។ពិសី ថែមទាំងថានាយចឺម មិនដែលកេងចំណេញលើរូបនាងនោះទេអំឡុងថតសម្ដែងជាមួយគ្នា បើទោះជាតារាស្រីជាច្រើនតែងតែមានការប្រុងប្រយ័ត្នខ្ពស់ពេលសម្ដែងជាមួយនាយ ព្រោះពេលខ្លះនាយគិតតែពីអោបថើបគ្រញិចវក់វីទៅលើតួស្រីលើសតម្រូវការអ្នកដឹកនាំចង់បានក៍ដោយ ។
គួរបញ្ជាក់ថានាយចឺម ត្រូវបានអ្នកខ្លះគិតថានាយជាតារាចូលចិត្តប្ដូរដៃគូស្នេហាដូចខោអាវឬព្រានារីជាដើម ព្រោះតែនាយបានចែកផ្លូវជាមួយអតីតសង្សារស្រីស្អាតដល់ទៅ៤នាក់នោះគឺនាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងអ្នកមេម៉ាយសេង សុខឃីម ។នាយចឺម ធ្លាប់ប្រាប់ថាចង់ការប្រពន្ធនៅអាយុ២៩ឆ្នាំ ពោលគឺឆ្នាំ២០២៤ នេះតែម្ដងដែល១០០% នាយថានឹងយកប្រពន្ធអ្នកនៅក្រៅរង្វង់សិល្បៈ ព្រោះនាយយល់ថាបើយកតារាម្ដងទៀតនោះគឺមិនអាចរក្សារបានភាពយូអង្វែងបានឡើយ។ប៉ុន្ដែពេលនេះនៅពេលសួររឿងថ្ងៃណាការប្រពន្ធនោះលោកមេសា ថាមិនទាន់អាចកំណត់បានឡើយ និងថារកសង្សារថ្មីអត់ទាន់បានទៀតផង។តែនាយចឺម ថាមនុស្សប្រុសមិនអាចនៅម្នាក់ឯងបានរហូតទេ គែត្រូវតែរកដៃគូស្នេហាដូចគេដែរ ។
អ្នកជំនាញសិល្បៈបានលើកឡើងថានាយចឺម មិនអាចតារារូបណាដណ្ដើមតំណែងនាយបានទេ ព្រោះនាយចេះច្រៀងផង លេងកំប្លែងផង ឬគេជួលនាយម្នាក់ស្មើតារា២នាក់ ហេតុនេះទោះជាពេលនេះសាន់ដេមានលោកឆាយ វីរៈយុទ្ធ ជាតួឯកមែន ប៉ុន្ដែនាយចឺម ក៍នៅតែផ្នែកមួយដែលថៅកែមិនចង់បាត់បង់ដូចសាន់ដេរថ្លោះធ្លោយបូតខេមរៈ សិរីមន្ដ ,មាស សុខសោភា និងឱក សុគន្ធកញ្ញា កន្លងមកឡើយ ៕