តំបន់មជ្ឈិមបូព៌ា៖ ទូរទស្សន៍ Press TV បានរាយការណ៍ ថាមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងកាលពីថ្ងៃពុធថាកម្មវិធីមីស៊ីល របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ដែលបម្រើឲ្យផលប្រយោជន៍ជាតិនឹងមិនត្រូវបានបោះបង់ ចោលនោះឡើយ។
អ្នកចរចានុយក្លេអែររបស់ អ៊ីរ៉ង់លោក Hamid Ba’eedinejad បានថ្លែងឆ្លើយតបទៅនឹងការជំទាស់នាកាលពី ពេលថ្មីៗនេះពីសំណាក់បណ្តាប្រទេស លោកខាងលិចថា កម្មវិធីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានអភិវឌ្ឍន៍ឡើងសម្រាប់ គោលបំណងការពារជាតិរបស់ ខ្លួនហើយយើងមិន អាចរៀបចំផលប្រយោជន៍របស់ប្រទេសជាតិដោយផ្អែកលើទស្សនៈអ្នកដទៃឡើយ។
លោក Ba’eedinejad ត្រូវបានគេដកស្រង់ សម្តីថាការជំទាស់របស់បរទេសចំពោះកម្មវិធី នុយក្លេអែររបស់អ៊ីរ៉ង់មិនគួរជាក្តីរំពឹងថាអ៊ីរ៉ង់ នឹងបោះបង់ចោលនូវការការពារជាតិក៏ដូចជាផលប្រយោជន៍ ផ្នែកសន្តិសុខរបស់ខ្លួនឡើយ។ កម្មវិធីនុយក្លេអែររបស់ប្រទេសអ៊ីរ៉ង់គឺមិនគំរាមកំហែង ដល់ការប្រឆាំងនិងបណ្តាប្រទេសក្នុងនិ ងក្រៅតំបន់នោះឡើយ។
ដោយឡែកអ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Qasemi កាលពីដើមសប្តាហ៍នេះបានទាត់ចោលនូវការបង្កើន ក្តីបារម្ភនាពេលថ្មីនេះ ដោយសមាជិករបស់អង្គការណាតូលើការធ្វើតេស្តមីស៊ីល របស់ប្រទេសអ៊ីរ៉ង់។