Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមងោក១ភាំង បើកឡានក្រឡាប់ធ្លាក់ប្រឡាយ

ងោក១ភាំង បើកឡានក្រឡាប់ធ្លាក់ប្រឡាយ

ខេត្តបាត់ដំបង ៖ រថយន្តធុនធំ ១គ្រឿង តៃកុងងងុយដេក ងោកមួយភាំង ធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ធ្លាក់ប្រឡាយ តែសំណាងល្អមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំ ដឹកទូកុងតឺន័រ ១គ្រឿង ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3B-2085 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-6297 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារតៃកុងងងុយដេក ងោកមួយភាំង ទើបធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូលប្រឡាយ ទាំងកំរោល តែសំណាងល្អមិនបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ដល់មនុស្សឡើយ គឺគ្រាន់តែរបួសបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ម្ចាស់ក្រុមហ៊ុនរថយន្តធុនធំខាងលើ បានទំនាក់ទំនងយករថយន្តស្ទូចមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង៕

RELATED ARTICLES