Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានស្ទូចបាក់ដងសន្ទូច សង្កត់ផ្ទះពលរដ្ឋ២ខ្នង

ឡានស្ទូចបាក់ដងសន្ទូច សង្កត់ផ្ទះពលរដ្ឋ២ខ្នង

ភ្នំពេញ ៖ រថយន្តស្ទូច របស់ក្រុមការងាររដ្ឋាករទឹក កំពុងស្ទូចដែក ដើម្បីដាក់រនាំងជួសជុលប្រព័ន្ធទឹក តាមផ្លូវ ស្រាប់តែបាក់ដងស្ទូច ធ្វើឱ្យសង្កត់ទៅលើសំយាបផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង នៅក្បែរនោះ បណ្តាលឱ្យរងការខូចខាត សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវវិមានឈ្នះ-ឈ្នះ មុខខ្លោងទ្វារវត្តពោធិ៍ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស្ទូចរបស់ក្រុមការ ងាររដ្ឋាករទឹក ១គ្រឿង បាននិងកំពុងស្ទូចដែក ដើម្បីដាក់រនាំងជួសជុលប្រព័ន្ធទឹក នៅតាមផ្លូវ ខណៈកំពុងស្ទូចសុខៗ ស្រាប់តែបាក់ដងសន្ទូច សង្កត់សង្កត់ទៅលើសំយាបផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត ចំនួន២ខ្នង តែសំណាងល្អមិនមានមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុ ក្រុមការងាររដ្ឋាករទឹក បានយករថយន្តស្ទូចមួយគ្រឿងទៀត មកស្ទូចចេញ រួចចេញថ្លៃជួសជុលទៅឲ្យម្ចាស់ផ្ទះ ទាំង២ខ្នង ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES