ភ្នំពេញ៖ខេមរៈ សិរីមន្ដ បានលុបចោលបទចម្រៀង”ឆ្នាំហ្នឹងសប្បាយខ្លាំង “នៅថ្ងៃទី៧ មេសា ដែលនេះជាលកដំបូងបំផុតក្នុងអាជីពរយៈពេល២០ឆ្នាំលោកប៊ុនថៃ ព្រមលុបMV របស់ខ្លួនចេញក្រោយរងការិះគន់ដូចទឹកបាក់ទំនប់កាលពីពេលថ្មីៗនេះ ។បញ្ហានេះគេអាចសន្និដ្ឋានបានថាសិរីមន្ដ ចាប់ផ្ដើមស្ដាប់មតិផ្ទុយពីខ្លួនខ្លះហើយ ខណៈដែលរយៈពេលចុងក្រោយនេះគេមើលឃើញថាទោះជាលោកថៃ ប្រឹងនិយាយអ្វីក៍គេលែងមានស្ដាប់ហេតុផលរបស់លោកដែរ ព្រោះតែការនិយាយផ្សេង សកម្មភាពផ្សឹងដូចជាករណីលោកថាការចាប់ដៃតារាថៃ ច្រៀងរួមគ្នាដើម្បីឲ្យវិស័យកម្មសិកម្មខ្មែរទៅមុខជាដើម ខណៈដែលMV នោះមិនបានបង្ហាញពីផ្នែកណាមួយនៃវិស័យកសិកម្មរបស់ខ្មែរទេ ។
លោកខេមរៈ សិរីមន្ដ បានថ្លែងថាការលុបចោលបទ”ឆ្នាំហ្នឹងសប្បាយខ្លាំង “គឺស្របតាមបំណងទស្សនិកជន ដែលបទនេះមានជាប់រូបកាំភ្លើងបាញ់ទឹក ដែលបងប្អូនមិនពេញចិត្ត…។មជ្ឈដ្ឋានមហាជនមើលឃើញថានេះជាគំរូរល្អមួយរបស់សិល្បករខ្មែរ ដែលសិរីមន្ដ ធ្វើទៅតាមមហាជន ស្ដាប់យោបល់Fan ហើយគេជឿរថាបទក្រោយៗរបស់លោកដែលឆ្លុះបញ្ចាំងពីប្រពៃណី វប្បធ័មខ្មែរ នៅពិធីបុណ្យរបស់ខ្មែរនោះនឹងមានទស្សនិកងាកមកគាំទ្រ វិញជាមិនខាន ។
គួរកត់សម្គាល់ថាក្រោយខេមរៈ សិរីមន្ដ ចេញបទ”ឆ្នាំហ្នឹង សប្បាយខ្លាំង “ ដែលការស្លៀកពាក់មិនសមរម្យ និងសកម្មភាពបាញ់ទឹកដាក់គ្នាមើលទៅគ្មានពាក់ព័ន្ធឬបង្ហាញពីវប្បធ័មខ្មែរបន្ដិចនោះក៍ផ្ទុះអ្នកលេងបណ្ដាញសង្គមគ្រប់មជ្ឈដ្ឋានរិះគន់លើសិរីមន្ដ ជាម្ចាស់បទដែលក្នុងនោះក៍មានលោកបណ្ឌិតយង់ ពៅ និងពេជ្រ ស្រស់ ប្រតិកម្មព្រមគ្នាផងដែរ ថាមិនគាំទ្របទមួយនេះរបស់សិរីមន្ដ ជាដាច់ខាត ព្រោះគ្មានចំណេញដល់ជាតិ។ភ្លាមៗនោះសិរីមន្ដ បានចេញបទប្រពៃណីខ្មែរជាបន្ទាន់ដើម្បីទប់ទល់គឺបទ”មហាសង្រ្កាន្ដឆ្នាំថ្មី “តែលោកថៃ បានឆ្លៀតស៊កសំដីថាសូមឲ្យបណ្ឌិត អ្នកសារព័តមាន ក្រុមmmo និងបងប្អូនដែលតាំងខ្លូនថាស្រលាញ់បទប្រពៃណីបុរាណនោះឲ្យចែកចាយ(Share) បទរបស់ខ្លួនផង… ។អ្នក លេង បណ្ដាញ សង្គមក៍បន្ដវាយប្រហារថាតាមពិតសិរីមន្ដ ចង់បានViews និងខ្លះផ្លែផ្កាដាក់សិរីមន្ដ វិញផងដែរជាឧកញ៉ាមិនសមណាមកសុំViews ចឹងសោះ ទើបលោកថៃ ចុងក្រោយលុបបទ”ឆ្នាំហ្នឹងសប្បាយខ្លាំង “ចោលតែម្ដងដើម្បីកុំឲ្យពិបាកប្រឈមជាមួយមហាជន។ទស្សនិកជនចង់ឃើញតារាផ្សេងៗទៀតមានភាពក្លាហានដូចលោកប៊ុនថៃ ដែរពោលគឺហ៊ានទទួលយកការិះគន់ដើម្បីស្ថាបនាព្រោះតារាល្បីដោយសារមហាជន បើទស្សនិកជលែងគាំទ្រនោះតារានោះក៍ដេកស្អាតដែរ ។
ខេមរៈ សិរីមន្ដ បានច្រៀងឆ្នាំទី២នៅGalaxy ដែលឆ្នាំនេះខុសពីឆ្នាំមុនព្រោះលោកកំពុងតែអុកឡុកទីផ្សារចម្រៀងខ្លាំងក្នុងនោះក៍មានការតុបតែងខ្លួនប្លែកៗផងដែរដូចជាលេងម៉ូដសក់សំពោងក្រញ៉ាញ់ និងពាក់ចិញ្ចៀនគ្រប់ម្រាម ខ្សែដៃ ខ្សែក ធំៗជាដើម ។ការបុក១ប្រាវរបស់សិរីមន្ដ នេះធ្វើឲ្យតារាប្រុសផ្សេងៗទៀតរបស់Galaxy ស្ទើតែស្ងាបគ្រប់គ្នា ក្នុងនោះក៍មានលោកព្រាប សុវត្ថិ ផងដែរ ប៉ុន្ដែក្នុងចំណោមតារារបស់Galaxy សម្រាប់បទប្រពៃណីឆ្នាំខ្មែរឆ្នាំនេះគឺមានតែសិរីមន្ដ ម្នាក់ប៉ុណ្ណោះដែលទទួលបានការរិះគន់ច្រើនជាងគេ ប៉ុន្ដែលោកថៃ បានស្ដារស្ថានការណ៍ជាបន្ទាន់នោះគឺបំផ្លាញចោលបទដែលមហាជនមិនពេញចិត្ត។
ខេមរៈ សិរីមន្ដ មិនសូវចេញមុខតាមឆាកតន្រ្ដីច្រើនដូចមុនទេ ក្រោយពីលោកបានប្រកាសថាច្រៀង៦បទ បានថ្លៃខ្លួន១ម៉ឺនដុល្លារ ព្រោះអ្នកដឹកនាំកម្មវិធីសិល្បៈថ្ងូរដូចព្រាបថាអត់លទ្ធភាពជួល។តែសិរីមន្ដ នៅចេញមុខតាមConcerts មួយចំនួនដែលជាការរៀបចំរបស់ផលិតកម្មខ្លួន ខណៈដែលតារាកូន៣បង្ហាញពីឥទ្ធិពលរបស់ខ្លួនក្នុងនាមជាឧកញ៉ាដូចជាមុននិងក្រោយចុះពីឆាកតន្រ្ដីមានកងអង្គរក្សតាមហែហមហើយពេលជិះរថយន្ដតាមដងផ្លូវមានរថយន្ដបើកអបទាំងមុខក្រោយជាដើម ។សម្រាប់មហាជនរងចាំមើលថាបន្ទាប់ពីសិរីមន្ដ ហ៊ានលុបចេញបទចម្រៀងដែលទស្សនិកជនមិនពេញចិត្តនោះរួចបទចម្រៀងលើកក្រោយៗរបស់លោកថៃ នឹងលែងមានបញ្ហាធំទៀតឬយ៉ាងណា ?ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថាលោកថៃ ពេលនេះមានលុយហើយ អីចឹងក្រៅពីមានលុយជួលអង្គរក្សនោះលោកគួរតែហ៊ានជួលទីប្រឹក្សាខ្លាំងម្នាក់នៅក្បែខ្លួនដើម្បីកុំឲ្យនិយាយទៅផ្ទុះការរិះគន់នៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀត ៕