ភ្នំពេញ៖សុគន្ធ និសា បានចាប់ដៃគ្នាជាលើកដំបូងជាមួយតារាចម្រៀងរូមដំបូលដែលមានវ័យក្មេងជាងខ្លួននោះគឺអតីតបេក្ខភាពX Factor Cambodia និងI Am A Singer Cambodia លោកសំ សុវណ្ណារ៉ាក់ តាមរយៈបទប្រពៃណីខ្មែរ”ខ្ចីធ្វើសង្សារបីថ្ងៃ” ។បើទោះជាវ័យខុសគ្នាច្រើនឆ្នាំក្ដី តែសម្លេងតារាទាំង២ហាក់ស៊ីគ្នាល្អ ព្រោះសុវណ្ណារ៉ាក់ ក៍ជាអ្នកចម្រៀងម្នាក់មានសម្ថភាពដែរ បើទោះជាលោកធ្លាប់ប្រលងចម្រៀងមិនដែលបានពានក្ដី ។សម្រាប់និសា វិញកន្លងមកធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនចង់ច្រៀងជាមួយតារាណាដែលមានអាយុតិចជាងខ្លួនឆ្ងាយពេកនោះទេ ដែលការវាចាបែបនេះក្រោយពីនិសា បាត់បង់ដៃគូដ៍យល់ចិត្តចំពោះការច្រៀងបទមរតកដើមរួមគ្នាកន្លងមកយ៉ាងស៊ីចង្វាក់គ្នាលោកព្រាប សុវត្ថិ តែពេលនេះអត់ឧកញ៉ាស្នាយ នាងបែជាព្រមច្រៀងឆ្លងឆ្លើយជាមួយសិស្សប្អូនលោកសុវណ្ណារ៉ាក់ ម្ដងដែលការប្ដូរចិត្តមកច្រៀងជាមួយតារាវ័យក្មេងជាងខ្លួននាពេលនេះ ស្របពេលដែលតារារួមដំបូលពេជ្រ សោភា ដែលមានវ័យ៤១ឆ្នាំដូចនាងដែរអត់ចេះដែលប្រកាន់រឿងដៃគូម្ដងណាឡើយ ព្រោះនាងធ្លាប់ច្រៀងជាដៃគូជាមួយប្រុសក្មេងៗដូចជាលោកងួន ចាន់ដេវីត ,សុខ វិបុល (Step) ,លឹម តិចម៉េង ,នាង ដាវីន ,ស៊ឹម ច័ន្ទពន្លឺ និងថុល សុភិទិ ជាដើម ។ទោះជាយ៉ាងគេនៅមិនទាន់ដឹងថាសុគន្ធ និសា អាចនឹងឈានទៅច្រៀងបទសម័យជាមួយលោកសំ សុវណ្ណារ៉ាក់ ទៀតឬយ៉ាងណាទេ បន្ទាប់ពីបានសាកល្បងជាមួយបទប្រពៃណីខ្មែរដែលជាការធ្វើតេស្ដគ្នាជាលើកដំបូងនេះ។
សុគន្ធ និសា ធ្លាប់ច្រៀងសម្ដែងជាមួយតារាប្រុសនៅហង្សមាសមានដូចជាលោកព្រាប សុវត្ថិ ,ណុប បាយ៉ារិទ្ធ ,ឆន សុវណ្ណារាជ និងរិន សាវ៉េត ជាដើម តែតាំងពីលោកសុវត្ថិ ចាកចេញពីហង្សមាស ចូលGalaxyជាង៣ឆ្នាំ គេមិនដែលឃើញនាងចេញបទថ្មីៗជាមួយតារាប្រុសណាទៀតទេ ។យ៉ាងណានិសា មិនមែនជាតារាដែលប្រកាន់ដៃគូច្រៀងឡើយ គ្រាន់តែមិនចង់ឆ្លងឆ្លើយជាមួយតារាវ័យតិចជាងខ្លួនប៉ុណ្ណោះ ដែលចំណុចនេះត្រូវបានគេសន្និដ្ឋានថាអាចមកពីនិសា ពិបាកសម្ដែងស្និតស្នាលព្រោះវ័យខុសគ្នា និងម្យាងទៀតនាងច្រៀងជាមួយតារាមានវ័យស្របាលគ្នាងាយយល់ចិត្តគ្នាជាងក្មេង…។
គួរបញ្ជាក់ថាមុនសុគន្ធ និសា ងាកទៅចាប់ដៃជាមួយលោកសំ សុវណ្ណារ៉ាក់ នាងធ្លាប់ប្រាប់អ្នកកាសែតថាមាន ការបារម្ភខ្លាំងចំពោះទីផ្សារចម្រៀងរបស់ខ្លួននាពេលបច្ចុប្បន្នព្រោះមិនសូវចេញបទច្រើនដូចមុន ទើបធ្វើឲ្យនាងប្រឈមស្ងប់ស្ងាត់ហើយមិនអាចប្រជែងជាមួយតារាដែលចេញបទចម្រៀងយ៉ាងសកម្មបានទេ ។ប៉ុន្ដែនាងថាមិនមែនតែរូបនាងម្នាក់ឡើយ តែតារាស្រីផ្សេងៗទៀតក៍ដូចនាងដែរពោលគឺស្ងាត់ដូចគ្នា ដែលបញ្ហានេះមកពីតារាសម័យនេះមិនពឹងលើអាជីពចម្រៀងតែមួយច្រកឡើយ ព្រោះម្នាក់ៗងាកទៅរកស៊ីOnline ដូចគ្នាបន្ថែមពីលើអាជីពសិល្បៈ ។ប្រភពបានឲ្យដឹងថារយៈពេល៣ឆ្នាំចុងក្រោយនេះតារាចម្រៀងដែលមានដៃគូល្អបំផុតជាង គេគឺនាងតន់ ច័ន្ទសីម៉ា ព្រោះតែព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម គ្មានជម្រើសផ្សេងក្រៅពីចាប់ដៃជាមួយនាងទេ ។
គេកត់សម្គាល់ថាតាំងពីសុគន្ធ និសា រៀបការប្ដីជាង៦ឆ្នាំមកនេះអាជីពចម្រៀងរបស់នាងហាក់នៅទ្រឹងពោលគឺស្ទុះខ្លាំងដូចកាលនៅលីវឡើយ ដូចគ្នាទៅនិងតារាស្រីផ្សេងៗទៀតដែលមានប្ដីដែរ។អ្វីដែលនិសា មិនសូវសប្បា យចិត្តនោះគឺមានប្ដីជិ៧ឆ្នាំអត់កូន១គ្រាប់បើទោះជានាងរៀបគម្រោងយកកូនតាំងពីឆ្នាំ២០២១ ក្ដីតែពេលនេះបន្ដបរាជ័យ អត់ទាន់បានកូនង៉ាបីប្រលែងលេងដូចចិត្ត ។ប្រភពបានឲ្យដឹងថានិសា ពន្យាពេលនាំប្ដីចេញទៅរស់នៅអាមេរិក ព្រោះពេលនេះទោះជាទីផ្សារចម្រៀងនាងលែងសូវខ្លាំងដូចមុនមែន ប៉ុន្ដែនាងនៅតែរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗតាមរយៈការចេញច្រៀងConcerts ដែលរៀបចំដោយហង្សមាស ,តាមAgency ទាំងឡាយរួមទាំងស្ពតពាណិជ្ជកម្ម និងម្យាងទៀតនាងជាប់ដៃធ្វើជាគណកម្មាការCambodian Idol Junior និងគ្រូបង្វឹកThe Voice Kids Cambodia ។ចំណែកសា្វមីនិសា លោកចៅ សម្បត្តិ វិញថ្វីត្បិតតែរាងខកចិត្តបន្ដិច ព្រោះតែអត់ទាន់បានកូនបី ប្រលែងលេងមែន ប៉ុន្ដែលោកបានបើកសិទ្ធិឲ្យភរិយាច្រៀងសម្ដែងតាមចិត្តចង់ ព្រមទាំងមិន ដែលដើរតាមនិសា តាមឆាកតន្រ្ដីដូចប្ដីតារាផ្សេងៗទៀតផង ដែលរឿងនេះនិសា ថាមកពីរូប នាងនិងប្ដីមានទំនុកចិត្តគ្នាខ្ពស់ និងមានភាពរវល់រៀងៗខ្លួនដូចគ្នាទើបមិនអាច ទៅណាជាមួយគ្នា២៤ម៉ោងបានទេ ។
ទស្សនិកជនរងចាំមើលថាក្រោយសុគន្ធ និសា ងាកទៅច្រៀងដៃគូជាមួយប្រុសក្មេងលោកសំ សុវណ្ណារ៉ាក់ តើនឹងធ្វើឲ្យអាជីពចម្រៀងរបស់នាងនៅទ្រឹងទៀត ឬប្រែប្រួលទីផ្សារបានខ្លះ ?