Tuesday, April 30, 2024
Homeតារាខ្មែរឆន សុវណ្ណារាជ ៖នៅតែមិនទាន់ដូចមុន ទោះអត់ខេមរៈ សិរីមន្ដ ១៦ខែ

ឆន សុវណ្ណារាជ ៖នៅតែមិនទាន់ដូចមុន ទោះអត់ខេមរៈ សិរីមន្ដ ១៦ខែ

ភ្នំពេញ៖រយៈពេលជាង១ឆ្នាំមកហើយដែលលោកឆន សុវណ្ណារាជ ច្រៀងនៅហង្សមាសដោយ​អត់មានគូប្រជែងធំលោកខេមរៈ សិរីមន្ដ ដែលលោតទៅចូលGalaxy  ហើយគេរំពឹងថា​លោក​រាជ អាចនឹងឡើងកូដខ្លាំងវិញជាមិនខាន ព្រោះគ្មានអ្នកពាំងផ្លូវទៀត ។ប៉ុន្ដែជាង១៦ខែមកនេះ​លោកសុវណ្ណារាជ នៅតែមិនទាន់អាចធ្វើព្យុះភ្លៀងបានទេ ពោលគឺលោកបែជាងាក​ទៅច្រៀង​Cover បទល្បីរបស់តារាស្រីៗនៅហង្សមាសទៅវិញដូចជាបទ”យុត្តិធ័ម គ្មានសម្រាប់អ្នកស្មោះ “របស់ឱក សុគន្ធកញ្ញា និងបទ”បុរសល្ងីល្ងើស្មោះស្នេហ៍”របស់ពេជ្រ សោភា ជាដើម ខណៈ​ដែល​បទថ្មីរបស់លោក”ពូក៍ដូចប៉ា “ បែជាមានគេសើចចំអកឲ្យនូវបច្ចេកទេសច្រៀង និងរាំ​របស់​លោក ទៅ​វិញរហូតមានអ្នកខ្លះសួរថាតើពូរាជ ពីមុនបាត់ទៅណាហើយ ?ការងាកទៅ​ច្រៀង​Cover បទ​តារាស្រីទ្រនុំរបស់លោកសុវណ្ណារាជ នាពេលនេះត្រូវបានគេមើលឃើញថា​ដោយ​សារតែ​លោ​ក​មិនសូវមានបទថ្មីៗ​ច្រៀង​ព្រោះអ្នកចម្រៀងហង្សមាសបច្ចុប្បន្ន​មានច្រើន​ជាងអ្នកនិពន្ធ​ជា​ដើម ទើបលោកលេងស្ទីលនេះវិញម្ដង ។តែយ៉ាណាសម្រាប់Concerts នារដូវ​ក្ដៅនេះ លោកសុវណ្ណារាជ នៅតែចេញមុខច្រៀងសម្ដែងតាមConcerts របស់ហង្សមាស​ជា​បន្ដ​បន្ទាប់ដដែល ទើបមានការសន្និដ្ឋានថាទោះជាលោករាជ មិនខ្លាំងក្លាដូចមុនក៍អ្នក​ចម្រៀង​​រោមទ្រូង​ច្រើនរូប​នេះ​នៅតែអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១រដូវក្ដៅនេះដែរ ។

សូមរំលឹកថាឆន សុវណ្ណារាជ ធ្លាប់លេចធ្លោខ្លាំងកាលពីឆ្នាំ២០០៧ អំឡុងពេលដែល​លោក​ចេញពីU2  ចូលហង្សមាសដែលពេលនោះលោកនៅក្រោមតែលោកព្រាប សុវត្ថិ ម្នាក់ប៉ុ​ណ្ណោះ ។យ៉ាងណាការទៅដល់ហង្សមាសដែររបស់លោកខែម ប៊ុនថៃ នៅឆ្នាំ២០១៧ ធ្វើឲ្យ​លោ​ករាជ ចុះខ្សោយទៅវិញបន្ដិច ហើយបើទោះជាពេលនេះហង្សមាសគ្មានលោកថៃ ក៍​លោ​ក​​រាជ នៅតែពិបាកដណ្ដើមភាពលេចធ្លោដូចមុនដែរ ព្រោះថាបច្ចុប្បន្នតារាហង្សមាស​មាន​ច្រើន ហេតុនេះការគាំទ្របែកខ្ញែក ហើយអ្នកនិពន្ធដែលធ្លាប់សរសេរឲ្យលោកច្រៀងល្បីកន្លង​មកនោះក៍បានដើរចេញពីហង្សមាសជាបន្ដបន្ទាប់ផងដែរ ។តែថៅកែហង្ស​មាសនៅតែទុកចិត្ត​លើតារាវ័យ៣៩ ឆ្នាំរូបនេះដដែល តាមរយៈការឲ្យតំ​ណែង​ធំដល់លោកដល់ទៅ​៣ផ្សេងគ្នា​គឺធ្វើជាJudge កម្មវិធីCambodia Idol ,ធ្វើCoach កម្មវិធីThe Voice Cambodia និងថ្មីៗនេះ​ទើបឲ្យកៅអីជាJudge កម្មវិធីBeat The Best រដូវកាលទី២ ផង​ដែរ​ ។តំណែង៣ផ្សេងគ្នា​របស់លោករាជ នេះបញ្ជាក់ថាលោកនៅតែជាតារាស្នូលរបស់​ផលិត​កម្មធំមួយនេះ ហើយ​ហង្សមាសក៍មិនចង់បាត់បង់លោកដូចព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឡើយ ។

គេចាំមើលថាតើនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ២០២៤ នេះលោកឆន សុវណ្ណារាជ នឹងមានបទអ្វីស្ដារមុខមាត់ឡើងវិញទេ ព្រោះប្រសិនបើលោករយាលពីការសម្រុកបទ​ថ្មីៗ​ឡើ​ងវិញបែបនេះ កុំថាឡើយពិបាកទប់ទល់ជា​មួយលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ របស់​Galaxy តែសូម្បីតែទប់ទល់ជាមួយម្ចាស់ពាននៅហង្សមាសនោះក៍ពិបាកនឹងទៅ​រួចដែរ។​តែ​សម្រាប់Fan របស់លោករាជ វិញនៅតែជឿជាក់ថាលោកនឹងអាចឡើងមកវិញ​ឲ្យតែហង្ស​មាស​ធ្វើ​បទត្រូវឲ្យច្រៀង។

 គួរបញ្ជាក់ថាលោកឆន សុវណ្ណារាជ ស្ថិតក្នុងចំណោមតារាដែលគ្មានដំណឹងការប្រពន្ធ​ដូច​ជាលោកណុប បាយ៉ារិទ្ធ និងទេព រិនដារ៉ូ ជាដើម ហើយកន្លងមកធ្លាប់លេចឭថាលោករាជ មានស្រីស្រលាញ់តិចជាងប្រុសទៀតផង រហូតមានអ្នកខ្លះបានហៅលោកដោយឌឺដងថា​”ម៉ាក់រាជ “​ក៍មាន។ប៉ុន្ដែលោកសុវណ្ណារាជ មិនដែលជះកំហឹងទៅអ្នកមិនពេញ​ចិត្តលោក​នោះ​ទេ បើទោះជាពេលខ្លះគេឃើញលោកហាក់មានអារម្មណ៍ច្របូកច្របល់ ព្រោះជូនកាលលោក​ចាប់ថើប​ស្រី​ស្អាតហេង ចន្ថា នៅក្រៅឆាក និងរាំស្លូវជាមួយនាងសុភ័ក្រ កុសុម៉ា ឆ្លៀតយកដៃ​បន្លះប៉ះគូថ​ផ្អើល​ពេញបណ្ដាញសង្គមក្ដី ។អ្នកគាំទ្រលោករាជ ចង់ឃើញលោករៀបការប្រពន្ធ​ជា​សាធារ​ណៈដើម្បីលុបចោលដានរឿងគេថាលោកមានប្រុសតាមស្រលាញ់​ច្រើនជាង​ស្រី​ភេទ នោះ​ព្រោះថាលោកខែម ប៊ុនថៃ មានអាយុ៣៩ស្មើលោកដែរ ពេលនេះមានកូន​ដល់ទៅ៣​នាក់​ទៅ​ហើយ​ ៕

RELATED ARTICLES