Tuesday, April 30, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាត់បង់ទីក្រុងមីយ៉ាវ៉ាដឌី ទៅលើដៃកងកម្លាំងប្រឆាំង

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាត់បង់ទីក្រុងមីយ៉ាវ៉ាដឌី ទៅលើដៃកងកម្លាំងប្រឆាំង

មីយ៉ាន់ម៉ា ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា (ភូមា) បានបាត់បង់ទីក្រុងមីយ៉ាវ៉ាដឌី M(yawaddy) ដែលទីក្រុងសេដ្ឋកិច្ចសំខាន់មួយ ក្នុងរដ្ឋការ៉េន (Karen) ជាប់ព្រំដែនថៃ ទៅលើកងកម្លាំងការ៉េន (Karen KNU) ដែលបានចូលរួមជាមួយកងទ័ពប្រជាជនប្រឆាំងនឹងរដ្ឋាភិបាលយោធា (PDF) ដើម្បីវាយប្រហារយ៉ាងខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍។

ការបាត់បង់ទឹកដីមីយ៉ាវ៉ាដឌី (Myawaddy) ត្រូវបានគេចាត់ទុកថាជាការបរាជ័យដ៏សំខាន់មួយសម្រាប់រដ្ឋាភិ បាលយោធា លោកមីន អោងឡាំង (Min Aung Hlaing) ដែលបានធ្វើរដ្ឋប្រហារនិងកាន់អំណាចអស់រយៈពេល៣ឆ្នាំ ហើយកងទ័ពភូមា ក៏បាននិងកំពុងសម្របសម្រួលជាមួយអាជ្ញាធរថៃដែរ ដើម្បីស្នើសុំប្រើព្រលានយន្តហោះ នៅស្រុកម៉ែសត (Mae Sot) ខេត្តតាក់ (Tak) ដើម្បីសុំជនភៀសខ្លួនមន្ត្រីភូមា ផងដែរ។ ពីមុន រដ្ឋាភិ បាលយោធាភូមា បានបាត់បង់ទីក្រុង និងទីប្រជុំជនជាច្រើនក្នុងប្រទេសភូមា ទៅលើក្រុមការពារប្រជាជន (PDF) រួមជាមួយនងក្រុមជនជាតិភាគតិចចំ នួនបី គឺ ៖ សម្ព័ន្ធភាពនៃកងទ័ពអារ៉ាកាន (AA) កងទ័ពរំដោះប្រជាជន Ta’ang National Liberation Army (TNLA) និងកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) ដែលបានរួមកម្លាំងដើម្បីវាយប្រហារតំបន់ជាច្រើនរបស់ភូមា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។

តាមសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រទី០៥ ខែមេសា ឆ្នាំ២០២៤ ទាហាន SPDC រាប់រយនាក់ នៅជំរំមួយ ក្នុងខេត្តមីយ៉ាវ៉ាដឌី ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ភាគខាងលិចក្រុងមេវ៉ាឌី បានចុះចាញ់កងកម្លាំង Karen KNU បានចូលរួមជាមួយកងកម្លាំង PDF មានការវាយប្រហារយ៉ាងខ្លាំងលើជំរំយោធាក្នុងខេត្តមីយ៉ាវ៉ាដឌី អស់រយៈពេលជាច្រើនសប្តាហ៍។ ទន្ទឹមនឹងនេះ កងទ័ពការ៉េន (KNU) បានបង្ហោះឃ្លីបវីដេអូដែលថតបានហេតុការណ៍នេះដែរ។ ទាហាន KNU របស់កងកម្លាំងការ៉េន រឹបអូសបានអាវុធមួយចំនួនធំដែលរក្សាទុកក្នុងឃ្លាំងអាវុធរបស់ជំរំយោធាភូមា។

សេចក្តីថ្លែងការណ៍របស់ KNU បានបញ្ជាក់ថា KNU បានជួបពិភាក្សាជាមួយទាហានរដ្ឋាភិបាលដែលនៅសេសសល់នៅមីយ៉ាវ៉ាដឌី កាលពីចុងសប្តាហ៍ ហើយទាហានភូមាទាំងនេះ បានយល់ព្រមចុះចាញ់កងកម្លាំង Karen, KNU និង PDF ។

មានសេចក្តីរាយការណ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានជម្លៀសប្រជាជន និងទ្រព្យសម្បត្តិ ក្នុងនោះមានលុយសុទ្ធ ១រថយន្ត ចេញពីទីក្រុងមីយ៉ាវ៉ាដឌី (Myawaddy) ក្រោយចាញ់ដៃទាហាននៃសហភាពជាតិការ៉េន ដោយប្រើវិធីសាស្រ្តជួលយន្តហោះពាណិជ្ជកម្ម ដឹកចេញទៅទីក្រុងណៃពិដោរ។

ជាមួយគ្នានេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា សម្របសម្រួលជាមួយប្រទេសថៃ ស្នើសុំចុះចតយន្តហោះយោធា នៅអាកាសយានដ្ឋាន ម៉ែសត (Mae Sot) ទីជម្រកសម្រាប់មន្ត្រីប៉ូលិសអន្តោប្រវេសន៍ នៅខេត្តមីយ៉ាវ៉ាដឌី (Myawaddy) បន្ទាប់ពីកងកម្លាំងប្រឆាំង មិងទាហានសហភាពជាតិ ការេន វាយដណ្តើមបានទីស្នាក់ការយុទ្ធសាស្ត្រ របស់ទាហានមីយ៉ាន់ម៉ា នៅភូមិប៉ាងកាន (Pang Kan) ខេត្តមីយ៉ាវ៉ាដឌី (Myawaddy)។

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ អ្នកសារព័ត៌មានបានរាយការណ៍ពីស្ថានភាពនៃការប្រយុទ្ធគ្នារវាងទាហានមីយ៉ាន់ម៉ា ជាមួយកងកម្លាំងប្រឆាំង រួមទាំងទាហានសហភាពជាតិ ការេន Karen (KNU) និងកងកម្លាំងការពារប្រជាជន (PDF) ដណ្តើមបានទីស្នាក់ការយុទ្ធសាស្ត្រ របស់ទាហានមីយ៉ាន់ម៉ា នៅភូមិប៉ាងកាន (Pang Kan) ខេត្តមីយ៉ាវ៉ាដឌី (Myawaddy) ទល់មុខឃុំ ថាសៃលួត (Tha Sai Luat) ស្រុកម៉ែសត (Mae Sot) ខេត្តតាក់ (Tak) ក៏ដូចជាការលុកលុយតំបន់នៃកងវរសេនាតូចលេខ 275 មីយ៉ាវ៉ាដឌី ដែលជាជំរំយោធាធំបំផុត ។

ប្រការនេះបានអនុញ្ញាតឱ្យក្រុមប្រឆាំងគ្រប់គ្រងតំបន់ទាំងមូល នៃខេត្តមីយ៉ាវ៉ាដឌី (Myawaddy) ដែលជាលទ្ធផលមានមន្ត្រីរាជការនៅក្រោមក្រុមប្រឹក្សារដ្ឋបាលយោធាមីយ៉ាន់ម៉ា ដូចជាគយ អន្តោប្រវេសន៍ខេត្ត និងភ្នាក់ងារផ្សេងៗ ត្រូវតែដកខ្លួនចេញពីមីយ៉ាវ៉ាដឌី ហើយត្រូវបានគេនាំទៅជម្លៀសទៅកាន់កូហ្គារេក (Kogarek) នៅតំបន់រដ្ឋបាលរបស់លោកវរសេនីយ៍ឯក ម៉ឹង ឈិតធូ។

ថ្មីៗនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រើបណ្តាញក្រសួងការបរទេស សម្របសម្រួលជាមួយរដ្ឋាភិបាលថៃ សុំអនុញ្ញាតឱ្យយន្តហោះយោធាមីយ៉ាន់ម៉ា ATR72-600 ចុះចតនៅអាកាសយានដ្ឋានស្រុកម៉ែសត ខេត្តតាក់ ដោយស្នើសុំកន្លែងជ្រកកោនសម្រាប់មន្ត្រីអន្តោប្រវេសន៍ ប៉ូលិស មន្ត្រីដែលធ្វើការនៅសាលាក្រុង និងភ្នាក់ងាររដ្ឋាភិបាលដទៃទៀត។

មានសេចក្តីរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរ មកពីប្រទេសមីយ៉ាន់ម៉ា បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ម៉ែសត មុនពេលហោះហើរត្រឡប់មកប្រទេសវិញ នៅម៉ោង១០យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤៕

RELATED ARTICLES