Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកា...ប់...គ្នា...នាសង្ក្រាន្តវិទ្យាល័យ ដេ...កពេ...ទ្យ២ ជា...ប់...ខ្នោះ៦

កា…ប់…គ្នា…នាសង្ក្រាន្តវិទ្យាល័យ ដេ…កពេ…ទ្យ២ ជា…ប់…ខ្នោះ៦

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង ចំនួន៦នាក់ខឹងយុវជន២នាក់ បានស្ទាក់វាយប្អូនរបស់ខ្លួន ក៏នាំគ្នាទៅសងសឹក ដោ យកាន់កាំបិតប៉័ងតោ ចូលទៅកាប់ប្រហារយុវជន២នាក់ ដល់ក្នុងទីតាំងកម្មវិធីសង្ក្រាន្តវិទ្យាល័យ បណ្តាលឱ្យរងរបួសធ្ងន់ រួចនាំគ្នារត់គេចខ្លួន តែក្រោយមកត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ សរុបចំនួន៦នាក់ នាំយកមកចាត់ការតាមច្បាប់។

ការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។

ក្រុមក្មេងទំនើងដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផាន ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង។ ទី២-ឈ្មោះគា ខេរីន ហៅង៉ោល ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង។ ទី៣-ឈ្មោះអ៊ិន សៅធឿន ហៅធុល ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង។ ទី៤-ឈ្មោះផាន ដានី ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង។ ទី៥-ឈ្មោះជី ភារៈ ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិគោក ឃុំអមលាំង ស្រុកថ្ពង និងទី៦-យឿន យី ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិគោក ឃុំអមលាំង ស្រុកថ្ពង។

ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះសាង រស្មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង និងទី២-ឈ្មោះមឿន វណ្ណា ហៅហ៊ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនដៃដល់ មានគ្នា៦នាក់ ជិះម៉ូតូ ២គ្រឿង ដោយម៉ូតូទី១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឌុបគ្នាចំនួន៣នាក់ បើកបរដោយ ឈ្មោះផាន ទិត្យ ដាក់កាំបិតប៉័ងតោ១តាមខ្លួន ចំណែកឈ្មោះផាន ដានី និងឈ្មោះអ៊ិន សៅធឿន ហៅធុល ជិះពីក្រោយ។ រីឯម៉ូតូទី២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ជិះគ្នា៣នាក់ បើកបរដោយឈ្មោះយឿន យី និងរួមដំណើរដោយឈ្មោះជី ភារៈ និងឈ្មោះគា ខេរីន បានជិះដឹកគ្នាទៅធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះ នៅក្នុងកម្មវិធីសង្ក្រាន្ត នៃសាលាអនុវិទ្យាល័យអមលាំង ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។

ប្រភពដដែល បន្តថា ពេលទៅដល់កន្លែងកើតហេតុ ជនដៃដល់ឈ្មោះផាន ទិត្យ បានកាន់កាំបិតប៉័ងតោ ចូលទៅកាប់ប្រហារ ទៅលើជន ងគ្រោះចំនួន២នាក់ ដោយជនរងគ្រោះឈ្មោះសាង រស្មី (រងរបួសធ្ងន់ ត្រូវ១កាំបិត ចំសៀតផ្កាត្រចៀកខាងឆ្វេង) ចំណែកឈ្មោះមឿន វណ្ណា ហៅ ហ៊ា (រងរបួសធ្ងន់ ត្រូវ១កាំបិត ចំសៀតផ្កាត្រចៀកខាងស្តាំ)។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពេលកាប់ប្រហារជនរងគ្រោះទាំង២នាក់រួច ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភូមិថ្នល់បំបែក ដោយក្នុងនោះ ជនរងគ្រោះឈ្មោះសាង រស្មី ត្រូវគ្រូពេទ្យដេរមុខរបួស ចំនួន១០ថ្នេរ។ រីឯជនរង គ្រោះឈ្មោះមឿន វណ្ណា ហៅហ៊ា ត្រូវគ្រូពេទ្យដេរមុខរបួស ចំនួន៨ថ្នេរ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះទាំង២នាក់ខាងលើ រួចមក កម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបន្តបន្ទាប់ជនសង្ស័យចំនួន៦នាក់ ដកហូតវត្ថុតាង កាំបិតប៉័ងតោ ចំនួន១ដើម និងម៉ូតូ ចំនួន២គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនដៃដល់ បានឆ្លើយសារភាពថា ពួកគេពិតជាបានកាប់ប្រហារទៅលើជនរង គ្រោះទាំង២នាក់ ប្រាកដមែន មូលហេតុមកពីខឹងជនរងគ្រោះទាំងពីរនាក់ បានដកសោម៉ូតូពីប្អូនបង្កើតរបស់ពួកគេ ដែលមានឈ្មោះផាន ដានី និងថែមទាំងវ៉ៃប្អូនរបស់ពួកគេទើបពួកគេមកសងសឹកឱ្យប្អូន។

ក្រុមជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿំង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES