Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស្រាកណ្តាលថ្ងៃក្តៅ ប្រ...កា...ច់...ស្លា...ប់

ផឹកស្រាកណ្តាលថ្ងៃក្តៅ ប្រ…កា…ច់…ស្លា…ប់

ខេត្តសៀមរាប ៖ បុរសម្នាក់ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ និងមិនសូវហូបបាយទឹកនោះទេ លុះចុងក្រោយ ផឹកស្រាស្រវឹងទាំងកណ្តាលថ្ងៃត្រង់ ស្របពេលដែលមេឃកំពុងក្តៅហួតហែងខ្លាំង ទើបធ្វើឱ្យជនរងគ្រោះក្តៅអន្ទះអន្ទែង ប្រកាច់ត្រដរខ្យល់ស្លាប់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ។

បុរសរងគ្រោះ មានឈ្មោះ វន តយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ។

តាមការបំភ្លឺពីឈ្មោះយ៉ុង ណេត ភេទស្រី អាយុ៤៤ឆ្នាំ ជាអ្នកភូមិជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានឃើញជនរងគ្រោះដើរតែឯង ពីទិសខាងត្បូង ដោយស្លៀកខោខាវប៊យជើងខ្លី ពណ៌ខៀវ គ្មានអាវ ដៃមានកាន់ដបទឹក ពេលអង្គុយផឹកទឹក គាត់ឃើញញ័រញាក់ ដើរចុះមកផ្លូវខាងក្រោម ហើយដួលងើប ដួលងើប ខណៈនោះគាត់បានចេញមកជួយលើក គក់ច្របាច់ឱ្យ ហើយសួរថា កើតអី? តែជនរងគ្រោះនិយាយមិនចេញ និងបានប្រះខ្លួនដេកដួលនឹងដី ទើបគាត់ប្រញាប់រត់ទៅហៅអ្នកជិតខាងឱ្យមកជួយ ស្រាប់តែពេលត្រឡប់មកវិញ ឃើញជនរងគ្រោះដួលផ្កាប់មុខនឹងដី ក៏នាំគ្នាជួយលើកផ្ងារ ហើយបានយកក្រណាត់ជូតដីចេញពីមុខមាត់របស់ជនរងគ្រោះ ដើម្បីជួយសង្គ្រោះជីវិតដែរ តែជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមប្រភពពីអ្នកភូមិ និងសាច់ញាតិជនរងគ្រោះ បានអះអាងថា កន្លងមក ជនរងគ្រោះតែងផឹកស្រាស្រវឹងជាប្រចាំ និងពុំសូវហូបបាយទឹកនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារខ្យល់គរ រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES