Tuesday, April 30, 2024
Homeតារាខ្មែរស្រីស្អាតមុន្នី ម៉ូនីតា ៖ពន្យាពេលធ្វើជំនួញធំ និងថាស្ដាយខាត៧រឿង

ស្រីស្អាតមុន្នី ម៉ូនីតា ៖ពន្យាពេលធ្វើជំនួញធំ និងថាស្ដាយខាត៧រឿង

ភ្នំពេញ៖ស្រីស្រស់មុន្នី ម៉ូនីតា បានផ្អាកការថតសម្ដែងភាពយន្ដពេញ១ឆ្នាំ២០២៣ តែម្ដងដើម្បី​សិក្សារពីការធ្វើជំនួញឆ្លងប្រទេសនោះគឺការនាំចូលផលិតផលផ្នែកCosmetics ពីអូស្រា្ដលី​មក​លក់នៅខ្មែរ។តារាភាពយន្ដ​ស្រស់សោភា រូបនេះបានចេញទៅអូស្រា្ដលីរយៈពេល១ខែកាល​ពីខែ​មេសា ឆ្នាំ​២០២៣ ហើយនាងបានចុះទៅមើលដល់ទីតាំងរោងចក្រ​ផលិតផលគ្រឿង​សម្អាង​​មាន​គុណភាពដែលខ្លួនចង់នាំយកមកខ្មែរ ហើយនាងថាផលិតផលនោះមានតម្លៃ​ខ្ពស់​សឹង​តែ២គុណ៣ បើប្រៀប​ធៀបតម្លៃផលិតផលផ្សេងៗទៀតនិងមុនចេញ​ប្រេននីមួយៗ​ត្រូវ​ការ​តេ​ស្ដពី​៣ទៅ៦ខែឯណ្ណោះ ហេតុនេះហើយការលក់ចេញនៅខ្មែរនឹងពិបាក ព្រោះសេដ្ឋ​និច្ច​យើង​ឥឡូវ​មិនសូវល្អ ទើបនាងពន្យាពេលមួយអន្លើសិន តែមិនបោះបង់ទេ គឺគ្រាន់តែត្រូវការ​ពេល​វេលាសិក្សាឲ្យបានច្បាស់លាស់ថែមទៀត។ម៉ូនីតា ថាអំឡុងពេល​ដែលនាងមិន​ទាន់​អាច​នាំ​យកផលិតផលទាក់ទងការថែរក្សារសម្រស់ពី​អូស្រា្ដលីមកលក់នៅខ្មែរបាននេះ​នាងក៍នៅ​តែបន្ដលក់សាប៊ូនាំចូលពីប្រទេសជប៉ុនជាធម្មតា ដែលនៅតាមOnline នាងធ្វើការងារមួយនេះ​ដោយ​ខ្លួនឯងផង និងមានក្រុមការងារជួយផង។

 ទាក់ទងការមិនទទួលថតរឿងពេញ១ឆ្នាំ២០២៣ នោះមុន្នី ម៉ូនីតា ថានាងខាតបង់​សម្ដែងភាពយន្ដ​​ដល់ទៅ៧រឿងឯណ្ណោះ ហេតុនេះមានការសោកស្ដាយដែរ ព្រោះអាជីព​សិ​ល្បៈគឺជា​ផ្នែកមួយដែលនាងស្រលាញ់បំផុត ហើយ​ក៍​មិនអាចបោះបង់ចោល​ទាំងស្រុង​ដែរ​បើទោះ​ជា​នាងជាប់ដៃរកស៊ីនៅខាងក្រៅសិល្បៈយ៉ាងណាក៍ដោយ។

គួរបញ្ជាក់ថាក្រៅពីអាជីសម្ដែងមុន្នី ម៉ូនីតា ក៍ជាតារាម៉ូដែលម្នាក់ដ៍លេចធ្លោផងដែរ ព្រោះ​នាងក៍ធ្លាប់ជាបេក្ខភាព Miss Grand Cambodia 2017 ហើយប្រឡូកសិល្បៈរយៈ​ពេល​ជាង៧ឆ្នាំនេះ ម៉ូនីតា ក៍ឆ្លៀតរកស៊ីផ្នែកអចល​នទ្រព្យទៀតផង ដោយសារតែនាងមានឪពុក​ឈ្មោះ​លោកឡេង សុជន ជាអ្នកជំនាញលើវិស័យអចលនវត្ថុនេះជាច្រើនឆ្នាំមកហើយ ។

 មុន្នី ម៉ូនីតា វាចាទោះជាវិស័យដីធ្លីនាពេលបច្ចុប្បន្នមានទីផ្សារមិនសូវល្អមែន តែសព្វថ្ងៃ​នាងនៅតែធ្វើការងារនេះជាធម្មតា និងចុះឡើងតាមខេត្តជាញឹកញាប់ដើម្បីដាំកូន​ឈើនៅតាម​គម្រោងមួយចំនួន។នាងថាក្នុងនាមនាងជាអតីតMiss Grand Cambodia ម្នាក់ដែរនាង​សប្បា​យ​ចិត្ត​ដែល​បច្ចុប្បន្នមើលឃើញវិស័យដើរម៉ូដ បវរកញ្ញា ភាពយន្ដ មានការរីកចម្រើនខ្លាំង​រហូត​នាង​នឹកស្មានមិនដល់ ហេតុនេះនាងមានតែគាំទ្រនិងជម្រុញឲ្យប្អូនៗជំនាន់ក្រោយ​ឲ្យ​ប្រឹងប្រែង​តទៅទៀតដើម្បីឲ្យ​យើង​ដើរទាន់ប្រទេសជិតខាង។

 គេកត់សម្គាល់ថាមុន្នី ម៉ូនីតា មិនត្រឹមតែចង់ធ្វើជំនួញធំឆ្លងទ្វីពនោះទេ តែរឿងបេះ​ដូង​ស្រីស្រស់​រូប​នេះ​ក៍ជ្រើសស្នេហ៍ឆ្លងសមុទ្រដូចគ្នាដែរ ព្រោះគូស្នេហ៍របស់នាងជាបុរសម្នាក់​មានឪពុក​ម្ដាយរស់​នៅអូស្រា្ដលី បើទោះជាពេលនេះលោកកំពុងរស់នៅខ្មែរក្ដី។មុន្នី ម៉ូនីតា ដែលធ្លាប់ប្រាប់ថាមិនទាន់​ចង់រៀប​ការ​ឆាប់ៗ ព្រោះចង់ប្រើភាពនៅលីវច្រើនឆ្នាំ​ទៀតបើ​ទោះ​ជា​ទំនាក់ទំនងរវាងនាង​និង​បុរស​នោះជាច្រើនឆ្នាំតំណើរការដោយ​រលូននិងចុះ​សម្រុង​យ៉ាង​ល្អនោះ ថាអនាគតនាងចង់​ចេញ​ចូល​ពីខ្មែរ​ទៅអូស្រា្ដលីឲ្យបានញឹកញាប់ ដើម្បី​សុំសិទ្ធ​រស់​នៅអូស្រា្ដលីជាមួយគូស្នេហ៍ជាអិនតេ្រយ៍ផងដែរ ។ប៉ុន្ដែ​ម៉ូនី​តា មិនដែលបណ្ដើរគូស្នេហ៍​ជាចំ​ហ​ម្ដងណាឡើយ ហើយប្រសិនបើពេលខាងមុខ​នាងទៅ​រស់​នៅអូស្រា្ដលីជាមួយគូស្នេហ៍ដូច​បំណងមែន នោះនាងស្ថិតក្នុងចំណោមតារា​ខ្មែរដែលទៅរស់​នៅ​​អូស្រា្ដ​លី​តាមម្ចាស់ស្នេហ៍​មានដូចជាអ្នកនាងដាញ់ ម៉ូនីកា ,អឿន ដាលីស និងសុខ ចាន់​ណានូ ជា​ដើម ។

សូមរំលឹកថា មុន្នី ម៉ូនីតា ចាប់អាជីពសម្ដែងភាពយន្ដតាំងពីឆ្នាំ២០១៧ ដោយធ្លាប់ថត​ភាពយន្ដជា​ច្រើន​ដូច​ជា​រឿង”និស្ស័យ ខ្លុយស្នេហ៍ “,”បេសកម្ម ៤មុខព្រួញ” ,”ជើងកប” ,”រស​ជាតិ​អ្នកមាន វគ្គ៣” និង​រឿង”កោះធ្លាក់អន្ទាក់ស្នេហ៍ “ជាដើម ដែលភាគច្រើននាងលេង​ជា​តួឯក៕

RELATED ARTICLES