Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមករណីថ្នាំញៀន៧គីឡូ បញ្ជូន១៥នាក់ឡើងតុលាការ

ករណីថ្នាំញៀន៧គីឡូ បញ្ជូន១៥នាក់ឡើងតុលាការ

ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV រកឃើញថ្នាំញៀន ប្រមាណ៧គីឡូក្រាម និងបញ្ជូនជនសង្ស័យ ១៥ នាក់ ទៅតុលាការ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តម សេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្តម សេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

តាមប្រភពមន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ថា កាលពីវេលាម៉ោង ២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន នៅចំណុចក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន។

លទ្ធផលនៅការបង្ក្រាបនេះ ឃាត់ខ្លួនមនុស្សសរុប ១១១នាក់ (ស្រី៤២នាក់) ក្នុងនោះជនជាតិខ្មែរ ១៤នាក់ (ស្រី៦នាក់) ជនជាតិចិន ៥៤នាក់ (ស្រី៩នាក់) ជនជាតិវៀតណាម ៣៩នាក់ (ស្រី២៧នាក់) ជនជាតិកូរ៉េ ២នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់។

ក្នុងចំណោមអ្នកដែលឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនខ្លួនជនល្មើស ១៥នាក់ (ស្រី៤នាក់) ទៅតុលាការ ដែលក្នុងនោះ រួមមាន ទី១- ឈ្មោះ NGUYEN THI BICH VAN ភេទស្រី ជនជាតិវៀតណាម កើតថ្ងៃទី០៤-០៤-១៩៨៨។ ទី២-ឈ្មោះ LENH A LAM ភេទស្រី ជនជាតិវៀតណាម កើតថ្ងៃទី ០៣-ធ្នូ-១៩៩២។ ទី៣-ឈ្មោះ ZHENG BING ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៧-វិច្ឆិកា-១៩៨០។ ទី៤-ឈ្មោះ HUANG YONG YUAN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០២-មករា-១៩៩១។ ទី៥-ឈ្មោះ TANG ZHI WEI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥-ធ្នូ-១៩៨៨។ ទី៦-ឈ្មោះ ZHENG XIAOBIN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០១-កុម្ភៈ-១៩៩២។ ទី៧-ឈ្មោះ LI BIN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៥-ធ្នូ-១៩៩៦។ ទី៨-ឈ្មោះ WU CHANG BING ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០២-តុលា-១៩៨១។ ទី៩-ឈ្មោះ LIU FENG ភេទស្រី ជនជាតិចិន កើតថ្ងៃទី១៧-ធ្នូ-១៩៩១។ ទី១០-ឈ្មោះ LI CUI XIA ភេទស្រី ជនជាតិចិន កើតថ្ងៃទី០៧-កញ្ញា-១៩៩០។ ទី១១-ឈ្មោះ ZENG YONG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៤-វិច្ឆិកា-១៩៩៣។ ទី១២-ឈ្មោះ HONG LIANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១១-មករា-១៩៨៦។ ទី១៣-ឈ្មោះ GENG HUCHENG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥-មិថុនា-១៩៨០។ ទី១៤-ឈ្មោះ HUANG YUE YANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១០-សីហា-១៩៩៥ និងទី១៥-ឈ្មោះ ធីម ភារម្យ ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី០១-មករា-១៩៨០។

ចំណែកអ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន៣០នាក់ (ស្រី១៦នាក់) ជនជាតិខ្មែរ ២នាក់ (ស្រី២នាក់) បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលនិងស្តារនីតិសម្បទា។ ជនជាតិចិន ៥នាក់ (ស្រី១នាក់) បណ្តេញចេញពីប្រទេសកម្ពុជា។ ជនជាតិវៀតណាម ២២នាក់ (ស្រី១៣នាក់) បណ្តេញចេញពីប្រទេសកម្ពុជា។ ជនជាតិម៉ាឡេស៊ី ១នាក់ បណ្តេញចេញពីប្រទេសកម្ពុជា។ ក្នុងរង្វង់ប្រតិបត្តិការ ចំនួន៦៦នាក់ (សី២២នាក់) រួមមាន អ្នកសម្អាត និងអ្នកដែលមិនពាក់ព័ន្ធគ្រឿងញៀន បានអប់រំត្រលប់ទៅវិញ។

ដោយឡែកវត្ថុតាងចាប់យកបាន រួមមាន សារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៤គីឡូ ៧២៥,២៥ ក្រាម។ សារធាតុញៀន ប្រភេទកេតាមីន (Ketamine) ទម្ងន់ ១គីឡូ ៦៦៣,៣២ក្រាម។ សារធាតុញៀនសរុប ទម្ងន់ ៦គីឡូ ៣៨៨,៥៧ក្រាម។ កញ្ឆាក្រៀម ទម្ងន់ ១៦២,៩៤ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៦២,៣៩ក្រាម៕

RELATED ARTICLES