Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រសាគំ...រា...ម...ស...ម្លា...ប់ ឪក្មេកប្តឹងប៉ូលិសចាប់

កូនប្រសាគំ…រា…ម…ស…ម្លា…ប់ ឪក្មេកប្តឹងប៉ូលិសចាប់

ខេត្តតាកែវ ៖ បុរសជាកូនប្រសាម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយឪពុកក្មេករបស់ខ្លួន ដែលជាមន្ត្រីនគរបាល រហូតដល់ជេរប្រមាថ និងគំរាមសម្លាប់ឪពុកក្មេកទៀតផង ទើបធ្វើឱ្យបុរសជាឪពុកក្មេក ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់វាយខ្នោះកូនប្រសា នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រសាជេរប្រមាថ និងគំរាមសម្លាប់ឪពុកក្មេកនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី។

ជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈាវ ផល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី។ ចំណែកជនរងគ្រោះ មានឈ្មោះឯម សុភក្តិ អាយុ៥៥ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី បានកើតមានករណីជេរប្រមាថនិងគំរាមថានឹងសម្លាប់ ១ករណី ដែលបង្កឡើងដោយឈ្មោះឈាវ ផល បានជេរ ប្រមាថនិងគំរាមថានឹងសម្លាប់ ទៅលើឈ្មោះឯម សុភក្តិ ដែលត្រូវជាឪពុកក្មេករបស់ខ្លួន ធ្វើឱ្យបុរសរងគ្រោះជាឪពុកក្មេក ទ្រាំមិនបាន ក៏ប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយបានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តតាកែវ និងមាន ការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបុរី ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឈាម ផល បានឆ្លើយសារភាពថា ខ្លួនពិតជាបានជេរប្រមាថនិងគំរាមសម្លាប់ឪពុកក្មេកខ្លួនប្រាកដមែន មូលហេតុដោយសារមានទំនាស់ពាក្យសម្តី។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES