Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកជញ្ជូន ចាយមិនគ្រប់ ចេញឆក់ ជាប់ខ្នោះ

ដឹកជញ្ជូន ចាយមិនគ្រប់ ចេញឆក់ ជាប់ខ្នោះ

ភ្នំពេញ ៖ យុវជនម្នាក់ ប្រកបរបរជាអ្នកប្រកបរបរដឹកជញ្ជូន រកលុយបានចាយមិនគ្រប់ បែកគំនិតធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង ពីប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវ បានសម្រេច តែរត់គេចមិនរួច ត្រូវសមត្ថកិច្ចប្រដញតាមចាប់ក្របួចជាប់ភ្លាមៗ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទដៃនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ ៤១៩ (ជីមេគង្គ) ផ្លូវ៩៣ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទុយ ហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅម្តុំគល់ស្ពានព្រែកក្តាម ត្រើយខាងកើត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាន នគរបាលខណ្ឌ៧មករា និងកម្លាំងនគរបាលរដ្ឋបាលសហប៉ុស្តិ៍ បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅត្រង់ចំណុចមុខផ្ទះលេខ ៤១៩ (ជីមេគង្គ) ផ្លូវ៩៣ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជ ធានីភ្នំពេញ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះទុយ ហុង ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ ស្លាកលេខ ពោធិ៍សាត់ 1I-6337។ ២-ទូរស័ព្ទដៃ ម៉ាក Realme ពណ៌ប្រផេះ (ជារបស់ជនសង្ស័យ)។ ចំណែកសម្ភារៈបាត់បង់ ទូរស័ព្ទ ម៉ាក Iphone15 Pro Max ពណ៌ទឹកមាស (ជារបស់ជនរងគ្រោះ)។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES