Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពស់វែកចឹកអត់ត្រូវ ព្រួសពិសដាក់មុខ

ពស់វែកចឹកអត់ត្រូវ ព្រួសពិសដាក់មុខ

ខេត្តបន្ទាយមានជ័យ ៖ បុរសជានាយទាហានម្នាក់ ប្រចាំការនៅប៉ុស្តិ៍ស្ទឹងបត់ បានដើរចូលបន្ទប់ទឹក ប៊ិះជាន់ សត្វពស់វែក ១ក្បាល ធ្វើឱ្យពស់នោះផ្អើល ហក់ចឹក មិនត្រូវ ក៏ព្រួសពិសដាក់មុខ បណ្តាលឱ្យរងរបួស និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត។

ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណប៉ុស្តិ៍ស្ទឹងបត់ ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

បុរសរងគ្រោះ មានឈ្មោះសាន់ អុល មុខរបរជាទាហាន បម្រើការងារនៅប៉ុស្តិ៍ស្ទឹងបត់។

តាមប្រភពមិត្តភក្តិជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះសាន់ អុល បានដើរចូលទៅបន្ទប់ទឹក ស្រាប់តែចូលទៅដល់ភ្លាម ប៊ិះនឹងជាន់សត្វពស់ ១ក្បាល ធ្វើឱ្យសត្វពស់នោះផ្អើល រួចហក់ចឹក តែត្រូវជនរងគ្រោះគេចផុត ស្រាប់តែរំពេចនោះ វាបើកពពារ និងព្រួសពិសដាក់មុខជនរងគ្រោះតែម្តង។ប្រភពដដែល បន្តថា សត្វពស់ ដែលបានព្រួសពឹសដាក់នាយទាហាន បណ្តាលឱ្យរងរបួសនោះ គឺជាប្រភេទសត្វពស់វែកដំបូក។

ក្រោយកើតហេតុ ក្រុមទាហានដែលបានឃើញហេតុការណ៍ បាននាំគ្នារត់ទៅជួយនិងវាយពស់វែកដំបូក បណ្តាលឱ្យងាប់ភ្លាមៗ។

ជនរងគ្រោះ បន្ទាប់ពីត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានធូរស្រាលវិញហើយ មិនរងរបួសធ្ងន់នោះឡើយ៕

RELATED ARTICLES