Tuesday, April 30, 2024
Homeតារាខ្មែរលោកម៉ៃ សុគន្ធ ៖រងចាំយុត្តិធម៌ ករណីបណ្តឹងតារាហ្វេសប៊ុក Alex Conan ខណៈសាលក្រមនឹងប្រ​កាសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

លោកម៉ៃ សុគន្ធ ៖រងចាំយុត្តិធម៌ ករណីបណ្តឹងតារាហ្វេសប៊ុក Alex Conan ខណៈសាលក្រមនឹងប្រ​កាសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ ៖ ទស្សនិកជននិងអ្នកលេងបណ្ដាញសង្គមចាំបានថាតារាចម្រៀងលោកម៉ៃ សុគន្ធ សម្រេចដាក់ពាក្យបណ្តឹងតារាហ្វេសប៊ុកល្បី Alex Conan real ដែលត្រូវបានគេដឹងថា កំពុងរស់នៅឯទឹកដីប្រទេសបារាំងទៅតុលាការពីបទ​ជេរប្រមាថ,ញុះញង់ឲ្យមានការរើសអើងនិងបរិហារកេរ្តិ៍​ជាសាធារណៈ​ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្តរហូតដល់​២០០​លាន​រៀល​។ប៉ុន្ដែសំណុំរឿងនេះបានស្ងប់ស្ងាត់មួយរយៈធំ គឺទើបតែពេលនេះទេបានតំណើរការឡើងវិញហើយ។​

កាលពីរសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០២៤ ម្សិលមិញករណីបណ្តឹងនេះ ត្រូវបានតុលា​ការបើការជំនុំជម្រះ ដោយមានភាគីដើមបណ្តឹងលោក ម៉ៃ សុគន្ធ និងមេធាវីបង្ហាញខ្លួននៅក្នុងសវនាការ។ចំណែកឯភាគីម្ខាងទៀតពុំបានចូលខ្លួនទេគឺចាត់ឲ្យមេធាវីចូលទៅជំនួស បន្ទាប់ពីសំណុំរឿងនេះចូលទៅដល់ដៃតុលា ការមានរយ:ពេលជាង២ឆ្នាំកន្លងមក។

តារាចម្រៀងលោកម៉ៃសុ គន្ធ បានបង្ហោះខ្លឹមសារខ្លីតាមរយ:បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីល្ងាចថ្ងៃទី១០ ខែមេសា ថា “សង្ឃឹមថាតុលារការនឹងផ្តល់ភាពយុត្តិធម៌ដល់ខ្ញុំ បន្ទាប់ពីខ្ញុំរងនូវការញុះញង់  បរិហារកេរ្តិ៍ និងជេរមកប្រមាថ មកកាន់ខ្ញុំនិងក្រុមគ្រួសារខ្ញុំ”។ លោកម៉ៃសុគន្ធបានបញ្ជាក់ប្រាប់អ្នកសារព័តមានថាលោកបានចូលទៅតុលាការកាលពីរសៀល​ម្សិលមិញដើម្បីស្តាប់ការជំនុំជម្រះលើករណីបណ្តឹងតារាហ្វេសប៊ុកAlex Conanដោយមានមេធាវីលោកចូលរួមផងដែរ។

លោក ម៉ៃ សុគន្ធ បានឲ្យដឹងដែរថានៅក្នុងពាក្យបណ្តឹរបស់លោកបានដាក់ចំនួន៣ករណីគឺជេរប្រមាថជាសា​ធារណ:, បរិហាកេរ្តិ៍ជាសាធារណ:និងញុះញុង់ឲ្យមានការរើសអើង ប៉ុន្តែនៅក្នុងការជំនុំជម្រះត្រូវបានអង្គ​សវ​នាកាលើកលែងបទញុះញុង់ឲ្យមានការរើសអើងនេះចេញដូច្នេះលោកចង់ស្នើ សុំឲ្យតុលារជួយពិនិត្យឡើងវិញផង។ ចំណែកសាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះហើយ។

 សូមរំលឹកថាយោងតាមពាក្យបណ្តឹងរបស់លោក ម៉ៃ សុ គន្ធ បានឲ្យដឹងថាកាលពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២១ លោកបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញដោយប្តឹងទៅលើម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Alex CoNan Real Official ពីបទជេរប្រមាថជាសាធារណ:បរិហាកេរ្តិ៍ជាសាធារណ: និង ញុះញុង់ឲ្យមានការរើស​អើងប្រព្រឹត្តលើបណ្តាញសង្គមហ្វេសប៊ុក។ក្នុងពាក្យបណ្តឹងលោកបានទាមទារនូវសំណងជំងឺចិត្តចំនួន២០០​លាន​រៀល។

 ក្នុងពាក្យបណ្តឹងនោះបានលើកឡើងថាកាលពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២១ គឺមានម្ចាស់ផេកហ្វេសប៊ុកឈ្មោះAlex CoNan Real Official បានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបាននិយាយជេរប្រមាថនិងបរិហាកេរ្តិ៍ក៏ដូចជាញុះញុង់ឲ្យមានការរើសអើងមកលើរូបខ្ញុំ(លោក ម៉ៃ សុគន្ធ )យ៉ាងធ្ងន់ធ្ងរបំផុតដោយបានប្រើពាក្យថា (លោកម៉ៃ សុគន្ធ អាតារាមុខឆ្កែ អាតារាលិចទឹក អាថោក អាឆ្កែ អាខ្លួនពោរពេញដោយមេរោគកាមរោគ…..ក្បាលហែងកើ តចេញពីស្បែកជើងអញ ….វាប្រើប្រាស់គ្រឿងញៀន ធ្វើខុសច្បាប់ ជក់កញ្ឆា ហិតកាវ បាត់បង់សតិ ហើយប្រសៃប្របាទ…ហែងឆ្កួត ហែងឡប់ សណ្តានហែងវាឈាមថោក….ហែងមើលមនុស្សរាប់ម៉ឺនរាប់ពាន់នាក់កំពុងជេរហែងគ្រប់គ្នា…..)និងពាក្យមិនគម្បីជាច្រើនទៀត។

 យ៉ាងជុំវិញសំណុំរឿងនេះអ្នកយកព័តមានយើងនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីតារាហ្វេសបុក Alex Conan real បានទេ។ ដោយឡែកសម្រាប់មហាជនរងចាំមើលថាតើសាលក្រមនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោកម៉ៃ សុគន្ធ នឹងទទួលបានយុត្តិធ័មតាមអ្វីដែលលោកទាមទារដែរ ឬយ៉ាងណា ?

RELATED ARTICLES