Sunday, May 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្ទូចត្រីអត់បាន ក្អួត...ឈា...ម...ស្លា...ប់

 ស្ទូចត្រីអត់បាន ក្អួត…ឈា…ម…ស្លា…ប់

ភ្នំពេញ ៖ បុរសម្នាក់ មានជំងឺសួតរ៉ាំរ៉ៃប្រចាំកាយ បានជិះម៉ូតូទៅអង្គុយស្ទូចត្រី នៅមាត់ច្រាំងទន្លេ តែម្នាក់ឯង លុះអង្គុយស្ទូចត្រីមិនទាន់បានត្រីផង កើតមានអាការក្អកខ្លាំងៗ រួចក៏ក្អួតឈាម បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង លេខ៣៥៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះដែលក្អួតឈាមស្លាប់ មានឈ្មោះអៀង វណ្ណៈ អាយុ៤៧ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវបេតុងលេខ៣៥៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានជិះម៉ូតូកូនទា ១គ្រឿង មកអង្គុយស្ទូចត្រី តែម្នាក់ឯង នៅមាត់ច្រាំងទន្លេ ហើយពេលអង្គុយស្ទូចសុខៗ មិនទាន់ទាំងបានត្រីផង ស្រាប់តែបុរសនោះ បានក្អកខ្លាំងៗ បណ្តាលឱ្យក្អួតឈាម  រួចក៏ដួលស្លាប់នៅកន្លែងកើតហេតុតែម្តង។បន្ទាប់ពីឃើញហើយបែបនេះ ប្រជាពលរដ្ឋដែលនៅក្បែរនោះ បានរត់ប្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហេតុ។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការរាជធានីភ្នំពេញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយ ទើបបណ្តាលឱ្យក្អួតឈាមស្លាប់បែបនេះ។

ដោយឡែក ក្រុមគ្រួសារ បានឱ្យដឹងថា ជនរងគ្រោះបានកើតមានជំងឺសួត ក្អករ៉ាំរ៉ៃ ជាយូរមកហើយ។ មុនកើត ហេតុ ជនរងគ្រោះបានជិះម៉ូតូចេញទៅស្ទូចត្រី ស្រាប់តែមិនបានប៉ុន្មានផង ក៏ទទួលបានដំណឹងថា ជនរងគ្រោះក្អួតឈាមស្លាប់នៅមាត់ច្រាំងទន្លេ កន្លែងស្ទូចត្រី តែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES