Thursday, May 2, 2024
Homeព័ត៌មានអន្តរជាតិអាកាសធាតុប្រែប្រួល ទីក្រុងឌូបៃ លិចលង់ដោយជំនន់ទឹកភ្លៀង

អាកាសធាតុប្រែប្រួល ទីក្រុងឌូបៃ លិចលង់ដោយជំនន់ទឹកភ្លៀង

ឌូបៃ (អារ៉ាប់រួម) ៖ ជាព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាចមួយ នៅពេលដែលទីក្រុងវាលខ្សាច់ ឌូបៃ នៃប្រទេសអារ៉ាប់រួម ត្រូវបានលិចនៅក្រោមទឹក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បរិមាណទឹកភ្លៀងដែលធ្លាក់ក្នុងមួយថ្ងៃ គឺខ្ពស់ជាងបរិ មាណទឹកភ្លៀងដែលបានធ្លាក់ក្នុងរយៈពេល ២ឆ្នាំ។

តាមប្រភពបណ្តាញព័ត៌មាបរទេស បានរាយការណ៍នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា ភាគីជាច្រើនកំពុងស្វែង រកមូលហេតុនៃការប្រែប្រួលអាកាសធាតុបែបនេះ។ ប៉ុន្តែមានការកត់សម្គាល់ថា បរិមាណទឹកភ្លៀងច្រើនខុសពីធម្មតាបែបនេះ វាអាចទាក់ទងនឹងដំណើរការបណ្ដុះពពក បង្កើតភ្លៀងសិប្បនិម្មិត ដែលប្រតេសអារ៉ាប់រួម (UAE) បាននិងកំពុងបន្តធ្វើ អស់រយៈពេលជាច្រើនឆ្នាំមមកហើយតាំងពីឆ្នាំ២០០២ ក្នុងក្តីសង្ឃឹមក្នុងការដោះ ស្រាយបញ្ហាគ្រោះរាំងស្ងួត។

ព័ត៌មានអំពីទឹកជំនន់ពីភ្លៀងនៅទីក្រុងឌូបៃ បានបង្កើតការភ័យស្លន់ស្លោក្នុងចំណោមអ្នកដែលតាមដានព័ត៌មាន។ នេះគឺដោយសារតែវាមិនត្រូវបានគេរំពឹងថា ទីក្រុងវាលខ្សាច់ ដូចជា ឌូបៃអាចត្រូវបានជន់លិច និងបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងទូលំទូលាយបែបនេះ ដោយការធ្វើដំណើរទាំងផ្លូវគោក និងផ្លូវអាកាស ត្រូវបានជួបឧបសគ្គ។ ជាមួយគ្នានេះដែរ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីបរិមាណទឹកជំនន់ដ៏ធំ គ្រប ដណ្តប់ទីក្រុងទាំងមូល អាកាសយានដ្ឋានអន្តរជាតិ ទាំងពីរ រួមទាំងផ្លូវហាយវេសំខាន់ៗ ។ ការលាតត្រដាងតួលេខទឹកភ្លៀងចុងក្រោយបង្អស់ បានរកឃើញថា បរិមាណទឹកភ្លៀង ក្នុងរយៈពេល ២៤ម៉ោង ឬ១ថ្ងៃ គឺច្រើនជាងបរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងរយៈពេល ២ឆ្នាំ ។

ប្រទេសអារ៉ាប់រួម មានទីតាំងនៅក្នុងតំបន់ក្តៅបំផុត និងកន្លែងស្ងួតបំផុតមួយក្នុងពិភពលោក កត្តានេះបានធ្វើឲ្យអ្នកជំនាញ ប្រើបច្ចេកវិទ្យាបណ្ដុះពពក ដើម្បីបង្កើនបរិមាណទឹកភ្លៀង បខណ:ដែលរិមាណទឹកភ្លៀង ជាង ២៣ ឆ្នាំកន្លងមក ប្រទេសអារ៉ាប់រួម នៅតែមានភ្លៀងធ្លាក់ជាមធ្យម តិចជាង ១០០មិល្លីម៉ែត្រ ក្នុងមួយឆ្នាំ។

ក្នុងអំឡុងពេលរដូវក្តៅ នៅអារ៉ាប់រួម សីតុណ្ហភាពអាចឡើងដល់ ៥០អង្សាសេ ដោយសារផ្ទៃដីជាង ៨០ភាគរយនៃប្រទេសនេះ ជាវាលខ្សាច់។ ដូច្នេះការឡើងកំម្តៅខ្លាំង អាចធ្វើឱ្យកង្វះទឹក កាន់តែធ្ងន់ ហើយដំណាំកសិកម្ម មិនអាចលូតលាស់បានទេ៕

RELATED ARTICLES