ភ្នំពេញ៖នៅក្នុងពិភពសិល្បៈតារាប្រុសរូបសង្ហារៗច្រើនតែបានប្រពន្ធជាកូនខ្សែមន្រ្ដីធំ ,កូនអ្នកមាននិងខ្លះទៀតត្រូវនារីអាណិកជនខ្មែរនៅបរទេសរៀបការនិងធានាយកទៅរស់នៅបរទេសជាដើម ។ប៉ុន្ដែនៅឆ្នាំ២០២៤ នេះគេសង្កេតឃើញថាមានតារា៣ដួងគឺនៅតែមិនព្រមរៀបការយកប្រពន្ធឡើយ បើទោះជាមិត្តភក្ដិនៅជុំវិញខ្លះមានកូនពេញកំលោះក្រមុំទៅហើយក្ដី ។
១៖ទេព រិនដារ៉ូៈតារាជើងចាស់វ័យ៦១ឆ្នាំ រូបនេះបានប្រឡូកសិល្បៈរយៈពេល៣៥ឆ្នាំ និងពេលនេះលោកនៅតែបន្ដរស់នៅជីវិតជាពោះម៉ាយអស់រយៈពេល៣៤ឆ្នាំ មកហើយ ក្រោយចែកផ្លូវជាមួយអតីតប្រពន្ធកាលពីឆ្នាំ១៩៨៨ បន្ទាប់ពីរៀបការបានតែ១ឆ្នាំប៉ុណ្ណោះ ដោយទទួលបានកូនស្រី១ ។អតីតប្រពន្ធលោកដារ៉ូ បានយកកូនស្រីទៅរស់នៅបរទេសជាមួយខ្លួនរហូតមកដល់បច្ចុប្បន្ន ខណៈដែលលោករ៉ូ នៅតែគ្មានដំណឹងការប្រពន្ធថ្មីឡើយ។
លោកទេព រិនដារ៉ូ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកគ្មានគម្រោងរៀបការប្រពន្ធថ្មីទេ ព្រោះពេលលោករស់នៅម្នាក់ឯងមានអារម្មណ៍ថាស្រួលចិត្តជាង។ប៉ុន្ដែលោកថាបើសិនជាបានជួបគូរហើយចាប់ដៃគ្នារស់នៅជាមួយគ្នាដោយមិនបាច់ការនោះលោកនឹងពិចារណារឿងនេះជាថ្មី។
គួររំលឹកថាលោកទេព រិនដារ៉ូ ធ្លាប់ជាប់អាហាររូបករណ៍ ទៅសិក្សារវិស្វករសំណង់យន្ដហោះ និងបើកយន្ដហោះនៅប្រទេសរុស្សី រយៈពេល៣ឆ្នាំ ហើយនៅឆ្នាំ១៩៨៤ លោកបានចូលបំរើរការក្នុងកងទ័ពអាកាសខ្មែរ ជាពីឡុតបើកយន្ដហោះMIG-21 ។នៅឆ្នាំ១៩៨៩ លោកបានប្រឡូកអាជីពសិល្បៈរហូតដល់សព្វថ្ងៃ។
២៖ណុប បាយ៉ារិទ្ធៈតារាចម្រៀងរហ័សនាម”មុខក្មេង សម្លេងចាស់ “រូបនេះច្រៀងនៅហង្សមាសជាង២០ឆ្នាំមកហើយ និងពេលនេះមានអាយុ៤៣ឆ្នាំ ។លោកបាយ៉ារិទ្ធ ក៍គ្មានដំណឹងរៀបការប្រពន្ធដែរ ខណៈដែលឆ្នាំមុនមានការសង្ស័យថាលោកនិងសុខ ស្រីនាង ហាក់ស្និតស្នាលគ្នាចម្លែក តែក្រោយមកអ្នកទាំងពីរក៍រយាលៗពីគ្នាទៅវិញហើយស្រីនាង បែជាហៅលោកបាយ៉ារិទ្ធ ថាជា”បងប្រុស “វិញ ។
លោកណុប បាយ៉ារិទ្ធ ធ្លាប់បានឆ្លើយសំណួររឿងមិនយកសង្សារ ឬបករពន្ធនេះទៅស្រ្ដីម្នាក់ដែលស្និតស្នាលជាមួយលោកថាមូលហេតុគឺមកពីលោកចង់យកពេលវេលាមកស្រលាញ់ខ្លួនឯងឲ្យបានច្រើនវិញម្ដង…។ថ្វីត្បិតតែលោកបាយ៉ារិទ្ធ មិនប្រាប់លម្អិតពីរឿងលោកអះអាងក្ដី ប៉ុន្ដែគេអាចយល់បានថាអាចបណ្ដាលមកពីលោករិទ្ធ ធ្លាប់ស្រលាញ់នារីណាម្នាក់អស់ពីពោះ តែទទួលបានលទ្ធផលខកចិត្តទើបលោកលែងក្វល់ក្វាយរកនារីថ្មី ព្រោះខ្លាចប្រឈមខកចិត្តម្ដងទៀត …។ប៉ុន្ដែបើលោកនៅតែអត់ដំណឹងការប្រពន្ធបែបនេះតទៅទៀត នោះច្បាស់ជាមិនអាចគេចផុតរឿងគេសង្ស័យថាលោកលែងមានអារម្មណ៍ជាមួយស្រី្ដភេទឡើយ ។
៣៖ឆន សុវណ្ណារាជៈតារាចម្រៀងរោមទ្រូងច្រើនវ័យ៣៩ឆ្នាំ រូបនេះធ្លាប់បានប្រាប់កាលពីឆ្នាំ២០០៨ អំឡុងពេលលោកល្បីល្បាញនៅហង្សមាសខ្លាំងនោះថាលោកមានសង្សារជានិស្សិតរស់នៅអាមេរិកម្នាក់ឈ្មោះនាងអរិយា ប៉ុន្ដែជាង១០ឆ្នាំមកនេះគ្មានដំណឹងលោករាជ នៅទាក់ទងនារីនោះទៀតទេ តែបែជាលេចឭដំណឹងថាលោកមានប្រុសតាមស្រលាញ់ច្រើនជាងស្រី្ដភេទទៅវិញ ។អ្វីដែលលលោករាជ ឈឺក្បាលខ្លាំងនោះមានអ្នកលេងហ្វេសបុកខ្លះហ៊ានហៅលោកថា “ម៉ាក់រាជ “ទៀតផងទើបជូនកាលនាំឲ្យលោកបានតបទៅពួកគេវិញថា”អ្នកណាជាម៉ាក់ អូនអ្ហែង ?”។ប៉ុន្ដែលោករាជ មិនដែលឈ្លោះជាមួយអ្នកដែលផ្លែផ្កាឲ្យលោកនៅលើបណ្ដាញសង្គមនោះទេគឺលោកបានជ្រើសផ្លូវប្រើធ័មត្រជាក់តាមរយៈការស៊កសំដីតបវិញមួយៗតែឈឺ ។
មជ្ឈដ្ឋានមហាជនបានលើកឡើងថាដើម្បីលាងជម្រះការពិបាកបែងចែកថាតើលោកឆន សុវណ្ណារាជ មិនយកប្រពន្ធព្រោះលោកគ្មានអារម្មណ៍ជាមួយស្ត្រីភេទ ឬមកពីហេតុផលអ្វីនោះគឺទាល់តែតារាហង្សមាសរូបនេះព្រមបណ្ដើរគូស្នេហ៍ដោយបើកចំហ ទើបពាក្យចរចាមអារ៉ាមទាំងឡាយ នឹងត្រូវបន្សាបបានខ្លះជាមិនខាន ៕