Thursday, May 2, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែទៅលេងកូន១យប់ ចោរគាស់ផ្ទះលួចអស់៥ពាន់ដុល្លារ

ម៉ែទៅលេងកូន១យប់ ចោរគាស់ផ្ទះលួចអស់៥ពាន់ដុល្លារ

ខេត្តប៉ៃលិន ៖ ស្ត្រីវ័យចំណាស់ម្នាក់ ក្រោយពីទទួលទេវតាឆ្នាំថ្មីរួច បានចាក់សោផ្ទះ រួចធ្វើដំណើរទៅលេងកូន ១យប់ ស្រាប់តែស្អែកឡើង ត្រឡប់មកវិញ ប្រទះឃើញផ្ទះរបស់ខ្លួន ត្រូវបានចោរលួចគាស់ ប្រមូលយកលុយកកាក់និងទ្រព្យសម្បត្តិ គិតជាទឹកប្រាក់អស់ប្រមាណ ៥ពាន់ដុល្លារ ក៏ប្រញាប់រាយការណ៍ប្តឹងសមត្ថកិច្ចជួយអន្ត រាគមន៍។

ករណីគាស់ផ្ទះ លួចទ្រព្យសម្បត្តិនេះ បានកើតឡើង កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះអាង តាំង ភេទស្រី អាយុ៦០ឆ្នាំ មានលំនៅ ភូមិអូរឫស្សីក្រោម ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ស្ត្រីជាម្ចាស់ផ្ទះ បានចាក់សោទ្វារផ្ទះត្រឹមត្រូវ រួចចេញដំណើរទៅលេងកូននៅក្រុងប៉ៃលិន ១យប់។ រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ទើបត្រឡប់មកផ្ទះវិញ ស្រាប់តែមានចោរដាក់ជណ្តើរឡើងកាច់ចម្រឹងដែកបង្អួច រួចចូលលួចយកលុយកាក់ និងសម្ភារៈ អស់ប្រមាណ៥ពាន់ដុល្លារ។

បន្ទាប់ពីឃើញហេតុការណ៍បែបនេះ ស្ត្រីជាម្ចាស់ផ្ទះបានរាយការប្រាប់សមត្ថកិច្ចភ្លាមៗ បន្ទាប់មកគេឃើញមានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក ចុះទៅសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ក្រោម ការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្ត បើកការស្រាវជ្រាវរកមុខសញ្ញាចោរលួចគាស់ផ្ទះ ដើម្បីឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES