Friday, May 3, 2024
Homeព័ត៌មានអន្តរជាតិ អ៊ីស្រាអែល បាញ់មីសស៊ីល សងសឹកអ៊ីរ៉ង់

 អ៊ីស្រាអែល បាញ់មីសស៊ីល សងសឹកអ៊ីរ៉ង់

អ៊ីស្រាអែល ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៤ យោធាអ៊ីស្រាអែល បានឆ្លើយតបដោយការបាញ់មីសស៊ីល វាយប្រហារអ៊ីរ៉ង់ ជាការសងសឹកចំពោះអ៊ីរ៉ង ដែលបានវាយប្រហារមកលើខ្លួន។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ដែលបានដកស្រង់ព័ត៌មានពីទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ បានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់ បានបញ្ជាឱ្យផ្អាកជើងហោះហើរលើសចំណុះក្នុងទីក្រុងមួយចំនួនរបស់អ៊ីរ៉ង់។ បន្ទាប់ពីអ៊ីរ៉ង់ បាញ់រ៉ុក្កែត និងបញ្ជូនយន្តហោះគ្មានមនុស្សបើក (ដ្រូន) ទៅវាយប្រហារអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្រុងដាម៉ាស រដ្ឋធានីរបស់ប្រទេសស៊ីរី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បណ្តាលឲ្យស្លាប់មន្ត្រីយោធា និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចំនួនប្រាំពីរនាក់។

អ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ ក្នុងខេត្តអ៊ីសហ្វាហាន (Isfahan)  ទីតាំងមូលដ្ឋានទ័ពអាកាសដ៏សំខាន់សម្រាប់យោធាអ៊ីរ៉ង់។

សង្គ្រាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើង កងទ័ពអ៊ីស្រាអែល បើកការបាញ់មីសស៊ីល ទៅលើអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ។ នេះជាការឆ្លើយតបទៅនឹងអ៊ីរ៉ង់ ដែលបានបញ្ជូនយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ជាង ៣០០គ្រឿង ទៅវាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្រុងដាម៉ាស រដ្ឋធានីប្រទេសស៊ីរី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បណ្តាលឲ្យស្លាប់មន្ត្រីយោធាជាន់ខ្ពស់ ចំនួន ៧នាក់ និងមន្ត្រីអ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា យោធាអ៊ីរ៉ង់ បានដំណើរការប្រព័ន្ធការពារអាកាស នៅទីតាំងមួយចំនួន ហើយអាចស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក បំផ្ទុះចំនួនបីគ្រឿង ដែលហោះលើមេឃ ក្នុងខេត្តអ៊ីសហ្វហាន (Isfahan) តំបន់កណ្តាលនៃប្រទេស។ ការផ្ទុះយ៉ាងខ្លាំង ចំនួន បីត្រូវបានឮនៅជិតមូលដ្ឋានទ័ពអាកាសសំខាន់មួយ។ នៅខេត្តអ៊ីសហ្វហាន ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ FARS ក្នុងប្រទេសអ៊ីរ៉ង់ បានថ្លែងថា យោធាអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់។ នៅវេលាម៉ោងប្រ មាណ៥និង០០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ ការវាយប្រហារនេះ មានគោលដៅនៅតំបន់ក្បែរព្រលានយន្តហោះ ក្នុងខេត្តអ៊ីសហ្វហាន ជាកន្លែងមូលដ្ឋានទ័ពអាកាស និងមូលដ្ឋានយោធាអ៊ីរ៉ង់ មួយចំនួន។

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានបញ្ចេញឃ្លីបមួយបង្ហាញពីភាពរំភើបរីករាយ។ សំឡេងនៃការផ្ទុះយ៉ាងខ្លាំង បានបន្លឺឡើងលើមេឃ ក្នុងខេត្តអ៊ីសហ្វហាន។ ទន្ទឹមនឹងនេះ អាជ្ញាធរអ៊ីរ៉ង់ បានផ្អាកជើងហោះហើរភ្លាមៗ ដោយបិទដែនអាកាសនៅក្នុងទីក្រុងមួយចំនួន។ រដ្ឋាភិបាលអូស្ត្រាលី បានព្រមានពលរដ្ឋអូស្ត្រាលី ឲ្យចាកចេញពីអ៊ីស្រាអែល ជាបន្ទាន់។ បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីរ៉ង់៕

RELATED ARTICLES