Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចលុយនិងមាស គេច១៣ថ្ងៃ ជាប់ខ្នោះ២

លួចលុយនិងមាស គេច១៣ថ្ងៃ ជាប់ខ្នោះ២

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចស្រុកក្រគរ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយធ្វើសកម្មភាពលួចយកកាបូប ដែលមានប្រាក់ ១លានកន្លះ ខ្សែកមាស ៣ជី រួមនិងសម្ភារៈមួយចំនួនទៀត ហើយ ព្យាយាមរត់គេចខ្លួនអស់រយៈពេល ១៣ថ្ងៃ។ករណីលួចនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ។

ជនរងគ្រោះ មានឈ្មោះវ៉ាន់ គឹមសៀន ភេទស្រី អាយុ២៤ឆ្នាំ មានលំនៅ ភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ។ ចំណែកក្រុមជនសង្ស័យ មានគ្នាចំនួន២នាក់ (ឃាត់ខ្លួន២) ទី១-ឈ្មោះដាង ឌិន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ (ឃាត់ខ្លួន)។ ទី២-ឈ្មោះឡី គារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះពែក ចំរើន ហៅធំ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិ ឃុំស្វាយស ស្រុកក្រគរ (គេចខ្លួន) និងទី៤-ឈ្មោះម៉ុក មាំ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ (គេចខ្លួន)។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឱ្យដឹងថា អស់រយៈកាលជាងកន្លះខែមកហើយ ដែលខ្លួនបានធ្វើផ្ទះថ្មី ហើយមិនទាន់រួចនៅឡើយ ដោយខ្លួនដាក់គ្រែ នាំគ្រួសារ និងកូនដេកនៅក្នុងផ្ទះ មានតែដំបូល អត់ជញ្ជាំង។ ក្នុងអំឡុងពេលនោះខ្លួនបានឃើញមានក្មេងប្រុស ចំនួន៣នាក់ ដែលជាអ្នករស់នៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ហើយតែងតែចេញចូលមកផ្ទះរបស់ឈ្មោះម៉ៅ ណាត នៅភូមិផ្ទះចេក (ផ្ទះក្បែរគ្នា) ព្រោះក្មេងប្រុសទាំង ៣នាក់នោះ ស្រឡាញ់ចៅស្រីរបស់ឈ្មោះម៉ៅ ណាត ហើយក្មេងប្រុសទាំង៣នាក់ តែងតែមកទិញគ្រឿងកំប៉ុង  ផឹកនៅ ផ្ទះរបស់ឈ្មោះនួន។

ជនរងគ្រោះ បន្តថា  លុះដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ខ្លួនក៏បានឃើញក្មេងប្រុសទាំង៣នាក់នោះ មកផ្ទះឈ្មោះម៉ៅ ណាត ម្តងទៀត រហូតដល់ម៉ោង ៨និង៣០នាទីយប់ ក្រុមក្មេងទាំង៣នាក់នោះ បាននៅលេងវាល ស្រែខាងក្រោយផ្ទះរបស់ខ្លួន តែខ្លួនមិនបានចាប់អារម្មណ៍នោះទេ រហូតដល់ម៉ោង១០យប់ ថ្ងៃដដែល ទើបខ្លួនចូលដេក។ លុះដល់វេលាម៉ោង ១២ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ទើបប្តីខ្លួនគាត់ចូលដេក ហើយពេលចូលដេកខ្លួនតែងតែទុកកាបូបស្ពាយពណ៌ខ្មៅ ដែលក្នុងនោះមានលុយខ្មែរ ១លាន ៥០ម៉ឺនរៀល ខ្សែក ១ខ្សែ ទម្ងន់៣ជី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន២សន្លឹក ដាក់នៅក្នុងកាបូបនោះ រួមទាំងកាតវ៉ាក់សាំង ពីរសន្លឹកផងដែរ។ រីឯទូរស័ព្ទ ចំនួន ២គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ ១គ្រឿង ពណ៌ក្រហម ១គ្រឿង ខ្លួនបានដាក់នៅក្បែរក្បាលដំណេក។

ជនរងគ្រោះ បានបញ្ជាក់ថា រហូតដល់ម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ខ្លួនបានឮសំឡេងឆ្កែព្រុស ហើយក៏ភ្ញាក់ដឹងខ្លួន ស្រវារកកាបូប តែមិនឃើញ ហើយក៏ផ្អើលឆោឡោ ហៅប្តីនាំគ្នាដើររកទាំងយប់ តែមិនឃើញ។ លុះដល់ម៉ោង៦ព្រឹក ថ្ងៃដដែល ខ្លួនក៏បានមើលទៅផ្ទះឈ្មោះម៉ៅ ណាត ដើម្បីរកមើលក្មេងប្រុសទាំង៣នាក់នោះ តែមិនឃើញ ហើយខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ដើម្បីឱ្យជួយស្រាវជ្រាវនិងកំណត់មុខសញ្ញា។

ក្រោយមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានដលការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ក្នុងចំ ណោ មបក្ខពួក ៤នាក់ នៅវេលាម៉ោង ៥និង៤៨នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ ចំណែកបក្ខពួក ២នាក់ ទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES