Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំសុំម៉ែដើរលេងចូលឆ្នាំ បាត់ខ្លួន

កូនក្រមុំសុំម៉ែដើរលេងចូលឆ្នាំ បាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីជំទង់ម្នាក់ បានសុំម្តាយចេញទៅដើរលេងថ្ងៃបុណ្យចូលឆ្នាំ រួចបាត់ខ្លួនឈឹង មិនឃើញវិលត្រឡប់មកផ្ទះវិញធ្វើឱ្យឪពុកម្តាយ ក្រុមគ្រួសារ មានការព្រួយបារម្ភ តាមស្វែងរកសព្វកន្លែង ប៉ុន្តែនៅមិនទាន់មានដំណឹងនៅឡើយ។

យុវតីដែលបាត់ខ្លួន មានឈ្មោះសៀវ ម៉ី ហៅនិច អាយុ១៤ឆ្នាំ មានលំនៅ មណ្ឌល៩ ភូមិប្រជាធម្មកើត សង្កាត់អូឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យុវតីរូបនេះ បានបាត់ខ្លួនតាំងពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ដែលជាអំឡុងថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

តាមប្រភពក្រុមគ្រួសាររបស់យុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ កូនស្រីរបស់គាត់ បានសុំចេញទៅដើរលេងចូលឆ្នាំជាមួយមិត្តភក្តិ រួចបានចេញពីផ្ទះបាត់ និងមិនឃើញត្រឡប់មកផ្ទះវិញសោះ។ ពេលចេញទៅនោះ កូនស្រីរូបនេះ បានស្លៀកសម្លៀកបំពាក់ អាវយឺតពណ៌ខ្មៅ ស្លៀកខោកាប៊យជើងខ្លី និងពាក់ស្បែងជើង ស៊កពណ៌ស។

ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញក្មេងស្រីដែលមានភិនភាគ ដូចក្នុងរូបថតខាងលើ សូមមេត្តាជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៧៨ ៦៩៦ ៩០៤ និង ០៦៧ ៦៤៤ ៥៥៥ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES