Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអស់២០ដុល្លារ អ...ត់...បា...ន...រួ...ម...ភេ...ទ ទារលុយវិញ ស្រីព្រួ...តកា...ប់...ប្លន់ម៉ូតូ

អស់២០ដុល្លារ អ…ត់…បា…ន…រួ…ម…ភេ…ទ ទារលុយវិញ ស្រីព្រួ…តកា…ប់…ប្លន់ម៉ូតូ

ភ្នំពេញ ៖ បុរសម្នាក់ ចង់រួមភេទ ក៏ទាក់ទងទៅនារីជាអ្នកបម្រើសេវាផ្លូវភេទម្នាក់ ដោយចរចាតម្លៃត្រូវរ៉ូវគ្នា ត្រឹម២០ដុល្លារ គិតទាំងថ្លៃផ្ទះសំណាក់ តែខាងស្រីបានទារលុយមុន រួចក៏ដឹកដៃគ្នាឡើងផ្ទះសំណាក់ តែមិនទាន់បានចូលបន្ទប់ផង ខាងស្រីទារថ្លៃផ្ទះសំណាក់បន្ថែមទៀត ជាហេតុធ្វើឱ្យខាងប្រុសខឹង ស្រែកឡូឡា កើតជាជម្លោះ ទើបខាងស្រីរត់ចុះមកក្រោមវិញ ហៅបក្ខពួក (ប្រុសៗ៣នាក់) ដែលនៅចាំខាងក្រោម ឱ្យជួយ រួចក៏ព្រួតកាប់ប្លន់យកម៉ូតូជនរងគ្រោះតែមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ជនសង្ស័យប្រុសស្រី បានចំនួន២នាក់ ខណៈ២នាក់ ទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះពៅ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ និងទី២-ឈ្មោះកឿន ចរិយា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនារីបម្រើសេវាផ្លូវភេទ ស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD-2209 ទៅហូបបបរស នៅម្តុំផ្សារសូរិយាម៉ល ស្ថិតក្នុងសង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ខណៈពេលកំពុងតែហូបបបរ ជនរងគ្រោះចង់រកស្រីយកមករួមភេទ ក៏បើកទូរស័ព្ទមើលហ្វេសប៊ុក អូសចុះអូសឡើង ចំមេការ រួចក៏បានលេខទាក់ទងគ្នា។

ប្រភពដដែល បន្តថា ដំបូងជនរងគ្រោះបានណាត់ជួបជាមួយនារីម្នាក់ (នារីសង្ស័យ) នៅម្តុំសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា ដោយនិយាយត្រូវថ្លៃគ្នា (២០ដុល្លារ បូកទាំងថ្លៃផ្ទះសំណាក់)។ លុះពេលត្រូវថ្លៃគ្នាត្រូវហើយ ជនរងគ្រោះបានឱ្យលុយទៅបក្ខពួកនារីជនសង្ស័យ ជាអ្នកបម្រើសេវាផ្លូវភេទនោះ។ បន្ទាប់មក ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ចំណែកនារីជាជនសង្ស័យ ជិះម៉ូតូម៉ាកហុងដា ប៊ីត ជាមួយបក្ខពួក ទៅផ្ទះសំណាក់ ១កន្លែង ស្ថិតនៅផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា លុះពេលទៅដល់ ជនរងគ្រោះនិងនារីសង្ស័យ ជាអ្នកបម្រើផ្លូវភេទ បានឡើងទៅលើផ្ទះសំណាក់ តែមិនទាន់បានចូលបន្ទប់ផង នារីសង្ស័យបានទារថ្លៃផ្ទះសំណាក់ ចំនួន៤៨០០០ រៀល បន្ថែមទៀត ខុសពីពេលនិយាយគ្នាដំបូង។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ដោយសារតែជនសង្ស័យទារប្រាក់ថែមទៀតនោះ ធ្វើឱ្យជនរងគ្រោះខឹង ស្រែកឡូឡាផ្អើលភ្ញៀវស្នាក់នៅក្នុងផ្ទះសំណាក់ ចេញមកមើល។ ភ្លាមនោះ នារីសង្ស័យ បានរត់ចុះក្រោម ដើម្បីរកបក្ខពួក៣ នាក់ទៀតដែលឈប់ តូនៅចាំក្បែរនោះឱ្យជួយ។ ចំណែកជនរងគ្រោះ ដោយក្តៅចិត្តរឿងអស់លុយ២០ដុល្លារ មិនទាន់បានស្រួលផង ក៏បានទារលុយពីជនសង្ស័យមកវិញ ទើបធ្វើឱ្យកើតជាជម្លោះ រហូតជនសង្ស័យព្រួតគ្នាប្រើកាំបិតប៉័ងតោ កាប់ប្លន់ម៉ូតូជនរងគ្រោះ តែត្រូវជនរងគ្រោះតដៃ និងស្ទុះទៅដកសោម៉ូតូ ក៏ត្រូវក្រុមុជនសង្ស័យវាយ បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ភ្លាមនោះ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានស្ទុះទៅជួយ និងចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (ប្រុស១ ស្រី១) រួចបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍ជាបន្ទាន់។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា លោកអធិការរងទទួលផ្នែកព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍មិត្តភាព បានចុះទៅដល់កន្លែងកើតហេតុភ្លាម និងឃាត់ខ្លួនជនសង្ស័យទាំង២ នាក់នាំយកទៅសាកសួរតែម្តង។

យោងតាមពាក្យបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES