Saturday, May 4, 2024
Homeព័ត៌មានអន្តរជាតិប្រធាន Lee Man-hee “ភារកិច្ចរបស់ខ្ញុំ គឺធ្វើ​បន្ទាល់​ការដែលបានឃើញ និងបានឮពីហេតុ​ការ​ណ៍​​​វិវរណៈទាំងមូល”

ប្រធាន Lee Man-hee “ភារកិច្ចរបស់ខ្ញុំ គឺធ្វើ​បន្ទាល់​ការដែលបានឃើញ និងបានឮពីហេតុ​ការ​ណ៍​​​វិវរណៈទាំងមូល”

“នេះគឺជាភារកិច្ចរបស់មនុស្សម្នាក់នេះ (ប្រធានក្រុមជំនុំ លី ម៉ាន់ហ៊ី) ដើម្បីផ្សព្វផ្សាយពីអ្វីដែលបានឃើញ និងបានឮ (នៃហេតុការណ៍វិវរណៈ ពីជំពូក 1~22 )។ ខ្ញុំកំពុងបង្ហាញដល់អ្នករាល់គ្នានូវអ្វីដែលខ្ញុំបានឃើញ និងបានឮ, ហើយបានប៉ះ និងមាននៅក្នុងការពិត។ នេះជាពេលវេលាខុសពីការនិយាយអ្វីមួយ ហើយនិយាយថា ‘អាម៉ែន’។ ត្រូវតែស្គាល់ពីសម័យកាលនៃការពិត។ នេះគឺជាយុគសម័យដែលការសន្យាបានសម្រេចជាការពិត។”

សាលបង្រៀនផ្នែកខាងក្នុងនៅប្រទេសហ្វីលីពីន។ ក្រឡេកមើលដំបូង សំឡេងទះដៃបានបន្លឺឡើងនៅក្នុងសាល បង្រៀនដ៏ធំទូលាយដែលមានមនុស្សរាប់ពាន់នាក់អង្គុយ។ សំឡេងដ៏មានអានុភាព និងការបង្រៀនប្រកបដោយ ទំនុកចិត្ត ដែលពិបាកនឹងជឿ បានមកពីអ្នកដែលមានរូបរាងកាយតូច ដែលមានអាយុលើសពី 90ឆ្នាំ និងការបញ្ចេញ មតិ ដែលងាយស្រួល សូម្បីតែកូនក្មេងក៏យល់ដែរ។ ភ្លាមៗនោះ កន្លែងផ្ទាល់បានឡើងកម្ដៅ។ អ្នកដែលបង្កើតនេះ គឺលោកប្រធានក្រុមជំនុំ Lee Man-hee ប្រធានព្រះវិហាររោងឧបោសថនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទស៊ីនឆន់ជី (ព្រះវិហារគ្រីស្ទស៊ីនឆន់ជី)។

នៅថ្ងៃទី20 លោកប្រធាន Lee បានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន។ នេះជាដំណើរទស្សនកិច្ចលើកទី១២ ទៅហ្វីលីពីនចាប់តាំងពីដំណើរទស្សនកិច្ចលើកដំបូងក្នុងឆ្នាំ២០១៣។

នៅថ្ងៃនេះ លោកប្រធាន Lee បានទៅទស្សនាមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីន ដែលជាជំហានដំបូងនៃ ‘2024 មហាសន្និបាតព្រះបន្ទូលស៊ីនឆន់ជី ខាងទ្វីប Asia I ‘។ ការបង្រៀននឹងចាប់ផ្តើមនៅអាស៊ី (Ⅰ) បន្តទៅអឺរ៉ុប អាហ្វ្រិក អាមេរិក និងអូសេអានីពេញមួយឆ្នាំ ហើយបញ្ចប់ដោយមហាសន្និបាតនៅអាស៊ី (Ⅱ)។ ព្រះវិហារគ្រីស្ទស៊ីនឆន់ជី បានរៀបចំមហាសន្និបាតព្រះបន្ទូលនេះ ដោយសារការឆ្លើយតបដ៏ច្រើន និងការស្នើសុំយ៉ាងស្មោះស្ម័គ្រពីគ្រូគង្វាល និងអ្នកជឿជាច្រើនជុំវិញពិភពលោកសម្រាប់ ‘សិក្ខាសាលាព្រះបន្ទូលវិវរណៈស៊ីនឆន់ជី’ ។

លោកប្រធាន លី ក៏បានបង្ហាញពីមូលហេតុផ្ទាល់ សម្រាប់ការថ្លែងទីបន្ទាល់ពីព្រះបន្ទូលបើកនេះដែរ។

គាត់បានពន្យល់ថា ’ភាគច្រើននៃវិវរណៈជំពូក 1~22 គឺជាអ្វីដែលព្រះយេស៊ូវបានបង្ហាញ ហើយបានប្រទានដល់មនុស្សតែម្នាក់” ហើយ ’មនុស្សម្នាក់នេះនឹងប្រាប់ហេតុការណ៍ទាំងមូលរហូតដល់ជំពូក 22 និងអ្វីដែលលោកបានឃើញ និងបានឮ” ។

បន្ទាប់មក គាត់បានបញ្ជាក់ម្ដងទៀតថា ’មានមនុស្សម្នាក់បានឃើញវិវរណៈ ពីជំពូក 1~22 ” ហើយបានបន្ថែមដោយលើកឡើងនៅវិវរណៈ 22:16 និងខ 8 ថា ’អ្វីដែលព្រះយេស៊ូវបានទំនាយ បានសម្រេចនៅថ្ងៃនេះ ហើយ​​​ពេលបានសម្រេច វាមិនមែនជាព្រះយេស៊ូវដែលបានថ្លែងទីបន្ទាល់នោះទេ។ ព្រះយេស៊ូវបានប្រាប់ចំពោះអ្នកដែលបានឃើញ ឲថ្លែងទីបន្ទាល់ដល់អស់ពួកជំនុំ។”

នៅក្នុងវិវរណៈ 22:16 បានកត់ត្រាថា ព្រះយេស៊ូវបានចាត់ ‘ទេវតារបស់ទ្រង់” សម្រាប់ពួកជំនុំទាំងប៉ុន្មាន ហើយ នៅក្នុងខ8 អ្នកដែលបានឃើញ និងបានឮហេតុការណ៍នៅវិវរណៈទាំងមូល ត្រូវបានហៅថា ‘គឺយ៉ូហានខ្ញុំ’ ។

លោកប្រធាន Lee មានប្រសាសន៍ថា “ទំនាយ គឺមានពេលវេលាមួយដែលត្រូវបានទំនាយ ហើយមានពេលមួយដែល បានសម្រេច” ហើយ  “នៅពេលដែលសម្រេចការពិត អ្នកដែលបានឃើញ នោះឲជឿ នោះហើយជាមូលហេតុដែល ទំនាយទុកជាមុន។ ”

លោកប្រធាន Lee មានប្រសាសន៍ថា “ខ្ញុំគួរតែប្រាប់អ្នកគ្រប់គ្នា អំពីរឿងទាំងអស់នេះ ប៉ុន្តែ តើខ្ញុំគួររក្សាវាទុកដោយ ខ្លួនឯងទេ?” “ដោយគិតពីរឿងនោះ ខ្ញុំបានធ្វើដំណើរជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយព្រះបន្ទូលនោះ ខ្ញុំបានធ្វើដំណើរចំនួន ៣២ដង ហើយបានថ្លែងទីបន្ទាល់ ដើម្បីបង្ហាញពីអ្វីដែលខ្ញុំបានឃើញ និងបានឮ ។”

លើសពីនេះទៅទៀត លោកប្រធាន Lee បានបញ្ជាក់ថា នៅគ្រានេះគឺ ’ពេលដែលគម្ពីរវិវរណៈបានសម្រេច”។លោកប្រធាន Lee មានប្រសាសន៍ថា ’ពិភពលោកកំពុងដេកលក់យ៉ាងស្កប់ស្កល់ ហើយមិនដឹងថា តើសៀវភៅវិវរណៈរបស់ព្រះម្ចាស់នឹងមកពិត ឬអត់នោះទេ” ហើយបានប្រកាសថា “ជាងពាក់កណ្តាលនៃគម្ពីរវិវរណៈត្រូវបានសម្រេចហើយ។”

លោកប្រធាន Lee បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា “ឥឡូវនេះ គឺជាពេលវេលា, ចេះតែ (និយាយ) អ្វីទាំងអស់ ហើយវាខុសពី ការគ្រាន់តែនិយាយថា “អាម៉ែន”” គាត់បានថា ’ត្រូវតែដឹងពីសម័យកាលនៃការពិត។ គាត់បាន បញ្ចេញសូរសំឡេងដ៏កំលាំងថា គឺជាសម័យកាលនៃការសន្យាសម្រេចការពិត” ។ ទាំងនោះគឺ “នៅវិវរណៈ សត្វដែល មានក្បាល៧ និងស្នែង១០ ចេញមក ហើយនិងផ្កាយទាំង៧ចេញមកផងដែរ។ ការពិតពួកគេទាំងនេះ ដែលលេចចេញ មក ចូរយើងដឹងថា ជាអ្វី” ហើយ ’លោកបានថា “ពេលវេលាដែលព្រះជាម្ចាស់កត់ត្រាពីការដែលមនុស្សទាំងនេះនឹងលេចមក នោះគឺដើម្បីឲយើងបានឃើញ និងបានឮ ហើយជឿនៅពេលពួកគេលេចមកក្នុងគ្រានេះ”។

លោកប្រធាន Lee បានរៀបរាប់វិវរណៈ 22:18~19 ហើយបានសង្កត់ធ្ងន់ជាច្រើនដងថា ប្រសិនបើអ្នកណាបញ្ចូល ឬដកអ្វីពីវិវរណៈ អ្នកនោះនឹងមិនបានចូលទៅនគរស្ថានសួគ៌ឡើយ។ បើដូច្នោះ ទាំងអស់នោះ បានដាស់ការយល់ដឹង អំពីជំនឿ គឺថា “ត្រូវតែដឹងអ្វីៗគ្រប់ ទាំងអស់។ ទោះបីជាដឹងអ្វីៗគ្រប់យ៉ាងក៏ដោយ វាពិបាកក្នុងការកាន់តាម ហើយប្រសិនបើមិនដឹង នោះនឹងបាត់បង់ក្តីសង្ឃឹម”។

លោកប្រធាន Lee ក៏មានប្រសាសន៍ដែរថា ប្រសិនបើយើងចង់បាននគរស្ថានសួគ៌ និងជីវិតអស់កល្បជានិច្ច យើងត្រូវ ទៅចុងបំផុតផែនដី ដើម្បីរកមើលថា តើវាជាការពិតតាមព្រះគម្ពីរឬអត់។ លោកប្រធាន Lee បានថា “ជំនឿមិនមែន ជាអ្វីដែលអ្នកធ្វើដើម្បីរកប្រាក់ទេ” ហើយលោកបានសង្កត់ធ្ងន់បន្ថែមថា “វាមិនមែនជាពេលដែលត្រូវជឿលើស្មារតី នៃអតីតកាលនោះទេ។ អ្នកត្រូវបញ្ជាក់មើល។ អ្នកត្រូវតែបញ្ជាក់រួចហើយ ចាំត្រូវជឿ ឬមិនក៏ជឿ”។

លោកក៏បានបញ្ជាក់ម្តងទៀតថា ត្រូវតែស្ទាត់ជំនាញវិវរណៈ ហើយទទួលត្រាដូចជាបោះត្រា។

លោកប្រធាន Lee បានសួរថា ’ហេតុអ្វីបានជាត្រូវបានសរសេរនៅក្នុងវិវរណៈ 22:18-19 ថាបើអ្នកណាបញ្ចូល ឬដក អ្វីចេញ នោះអ្នកនោះនឹងមិនអាចចូលទៅនគរស្ថានសួគ៌ ហើយនឹងត្រូវបណ្តាសា” ហើយបានផ្ដល់ចម្លើយថា ’ដោយសារតែបានសម្រេចព្រះបន្ទូលទាំងនេះ ដូចជាបោះត្រា”។

លោកប្រធាន Lee មានប្រសាសន៍ថា យើងត្រូវតែឆ្លាក់ព្រះបន្ទូលនៅក្នុងដួងចិត្តរបស់យើង ហើយក្លាយជា ‘ព្រះគម្ពីរ ដែលដើរបាន’ និង ‘ព្រះបន្ទូលរូបកាយដែលដើរបាន’ ហើយបានបន្តថា មនុស្សទាំងនេះក្លាយជាអ្នកដែលត្រូវបានទទួល បោះត្រាសម្រាប់សេចក្ដីសង្គ្រោះ នៅក្នុងវិវរណៈជំពូក 7។ លោកប្រធាន Lee មានប្រ​សាសន៍ថា “គ្មានពាក្យនៃសេចក្តី សង្រ្គោះណាក្រៅពីមនុស្ស 144000នាក់ និងហ្វូងមនុស្សពាក់ស” ហើយគាត់បានថា “អ្នកដែលមិនត្រូវបានបោះត្រា ដូចជាដុំដី ទៅជាមនុស្សដែលគ្មានពាក់ព័ន្ធអ្វីទាំងអស់។ មានតែអ្នកដែលត្រូវបានបោះត្រាប៉ុណ្ណោះ ដែលអាចទៅនគរស្ថានសួគ៌បាន។” លើសពីនេះ គាត់បានគូសវាសដោយនិ​យាយថា “អ្នកដែលត្រូវបានបោះត្រាអាចរស់នៅក្នុងនគរស្ថានសួគ៌ និងជីវិតដ៏នៅអស់កល្បជានិច្ច និងជាគ្រួសារជាមួយនឹងព្រះ ប៉ុន្តែអ្នកដែលមិនបានបោះត្រាគ្មានពាក់ព័ន្ធជាមួយនឹងព្រះឡើយ”។

លោកប្រធាន Lee មានប្រសាសន៍ទៅកាន់អ្នកតំបន់ថា “ខ្ញុំមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយហ្វីលីពីន” ហើយ “ហ្វីលីពីន គឺជាកន្លែងដំបូងដែលខ្ញុំបានមក និងផ្តល់ទីបន្ទាល់បន្ទាប់ពីបានទទួលសារនោះ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយក្នុងចិត្ត ដូចប្រទេសយើង ជាគ្រួសារមួយ។” ជារឿយៗគាត់បាននិយាយស្វាគមន៍ដូចជា “ខ្ញុំស្រលាញ់ហ្វីលីពីន” ។

តាមពិត ហ្វីលីពីនបានរក្សាទំនាក់ទំនងជាមួយលោកប្រធាន Lee អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ក្រៅពីជំនឿ របស់គាត់ លោកប្រធាន Lee បានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីនក្នុងនាមជាតំណាងនៃ HWPL ដែលជា អង្គការអន្តរជាតិមួយ ហើយបានសម្រុះសម្រួលកិច្ចព្រមព្រៀងសន្តិភាពស៊ីវិលដំបូងគេនៅ Mindanao ដែលមាន ជម្លោះអស់រយៈពេលជាង 40ឆ្នាំ ។ ប៉ុន្មានឆ្នាំក្រោយមកសន្តិភាពត្រូវបានបង្កើតឡើងនៅក្នុងតំបន់។ ដំណឹងនេះទទួល បានការចាប់អារម្មណ៍ទូទាំងពិភពលោក។

ទន្ទឹមនឹងនេះដែរ ព្រះវិហារគ្រីស្ទស៊ីនឆន់ជី បានប្រារព្ធធ្វើមហាសន្និបាតតាមអ៊ីនធឺណិត សូម្បីតែក្នុងអំឡុងពេលជំងឺ រាតត្បាត COVID-19 ក្នុងឆ្នាំ2021 នៅពេលដែលព្រំដែននៃប្រទេសនីមួយៗត្រូវបានបិទ ដែលធ្វើឱ្យសហគមន៍ សាសនាពិភពលោកមានការភ្ញាក់ផ្អើល។ តាមការស្នើសុំសម្រាប់ការផ្លាស់ប្តូរដែលហូរចេញពីនិកាយផ្សេងទៀត ដែល បានឮព្រះបន្ទូលដែលបានបង្ហាញរបស់ព្រះវិហារគ្រីស្ទស៊ីនឆន់ជី MOU សម្រាប់ការផ្លាស់ប្តូរព្រះបន្ទូលត្រូវបាន ចុះហត្ថលេខាជាមួយព្រះវិហារចំនួន 443ក្នុងប្រទេស និងព្រះវិហារចំនួន 9,462 នៅក្នុងប្រទេសចំនួន 77 នៅក្រៅប្រទេស។ ជាពិសេសព្រះវិហារចំនួន 1,382 នៅក្នុងប្រទេសចំនួន 38 នៅក្រៅប្រទេស បានផ្លាស់ប្តូរ ស្លាក់សញ្ញារបស់ពួកគេទៅជាព្រះវិហាររោងឧបោសថនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទស៊ីនឆន់ជី ក្រោយពីការផ្លាស់ប្តូរ ព្រះបន្ទូល។

ព្រះវិហារគ្រីស្ទស៊ីនឆន់ជី “សូមអរគុណចំពោះការឆ្លើយតបដ៏ផ្ទុះ និងសំណើដ៏ស្មោះស្ម័គ្រពីគ្រូគង្វាល និងអ្នកជឿ ជា ច្រើនជុំវិញពិភពលោកសម្រាប់សិក្ខាសាលាព្រះបន្ទូលបើកស៊ីនឆន់ជី យើងនឹងរៀបចំ ‘2024 មហាសន្និបាតព្រះបន្ទូល ស៊ីនឆន់ជីទ្វីបនីមួយៗ’ ហើយ “ដោយចាប់ផ្តើមពីអាស៊ី (Ⅰ) នៅថ្ងៃទី20 ខែមេសា មហាសន្និបាតព្រះបន្ទូល នឹង ប្រព្រឹត្តទៅនៅទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក អាមេរិក អូសេអានី និងអាស៊ី (Ⅱ) ពេញមួយឆ្នាំ។ មហាសន្និបាតព្រះបន្ទូល គឺនឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើ YouTube ជាភាសាជាច្រើន ដើម្បីឱ្យមនុស្សគ្រប់គ្នានៅជុំវិញពិភពលោក អាច មើលវាបាន” ៕

RELATED ARTICLES