Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់មិននៅ ភ្លើងឆេះផ្ទះ និងតូបចាប់ហួយ

ម្ចាស់មិននៅ ភ្លើងឆេះផ្ទះ និងតូបចាប់ហួយ

ខេត្តកោះកុង ៖ លំនៅឋានប្រជាពលរដ្ឋ ចំនួន២ខ្នង និងតូបលក់អីវ៉ាន់ចាប់ហួយ ១តូប ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ខណៈដែលម្ចាស់ផ្ទះមិននៅ។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានឱ្យដឹងថា អគ្គិភ័យនេះ ឆាបឆេះលំនៅ ឋានប្រជាពលរដ្ឋ ចំនួន២ខ្នង និងតូបលក់ដូរ ០១ខ្នង ដែលមានម្ចាស់ ទី១-ឈ្មោះញ៉ ឈួន អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះយ៉ន អ៊ឺន អាយុ៥៤ឆ្នាំ មានសមាជិក៤នាក់ (ប្រុស២ ស្រី២) ដោយពួកគាត់មិននៅផ្ទះ។ ចំណែកផ្ទះ មានទំហំ ៦,៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ខូចខាតទាំងស្រុង និងទី២- ម្ចាស់ឈ្មោះសិង ឆៃ ភេទស្រី អាយុ៦២ឆ្នាំ មានសមាជិក៤នាក់ (ប្រុស២ ស្រី២)។ ចំណែកផ្ទះ មានទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី និងតូបលក់ដូរ មានទំហំ ៥,៣ម៉ែត្រ គុណនឹង ៣,៥ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ខូច ខាតទាំងស្រុង។ចំពោះសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឆេះខូចខាតទាំងស្រុង។

លោកអធិការ បន្តថា បន្ទាប់ពីទទួលបានករណីខាងលើនេះភ្លាម លោកបានដឹកនាំកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលដងពែង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ដើម្បីជួយអន្តរាគមន៍ក្នុងគ្រោះអគ្គិភ័យនេះ។

លោកបញ្ជាក់ថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ឆេះចេញពីផ្ទះម្ចាស់ឈ្មោះញ៉ ឈួន មិនមានមនុ ស្សនៅ ហើយបើកភ្លើងចោល)។ ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ២គ្រឿង និងរថយន្តប្រជាពលរដ្ឋ ១គ្រឿង ដោយប្រើ ប្រាស់ទឹក អស់ចំនួន ៤រថយន្ត ធ្វើឱ្យភ្លើងរលត់ និងគ្រប់គ្រងបានទាំងស្រុង ដោយពុំបានរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សឡើយ៕

RELATED ARTICLES