Saturday, May 4, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ៖ភរិយាត្រៀមសម្រាលកូនទី២ ចុងខែ៤

ឆាយ វីរៈយុទ្ធ ៖ភរិយាត្រៀមសម្រាលកូនទី២ ចុងខែ៤

ភ្នំពេញ៖តារាចម្រៀងឆាយ វីរៈយុទ្ធ បានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលដែល​ជិត​ទទួលបានសមាជិកថ្មីម្នាក់ទៀតនោះគឺភរិយាជាទីស្រលាញ់របស់លោកអ្នកនាងសែ ចាន់ឌី នឹងសម្រាលកូនទី២ នៅចុងខែមេសា ដ៍ឆាប់ៗខាងមុខនេះហើយ។លោកចាន់ឆោម ហៅវីរៈយុទ្ធ ថា​ការ​យកកូនថែមនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែ​ជាផែនការណ៍​ច្បាស់​លាស់​ដែល​លោ​ក​​និងភរិយាបានគិតទុករួចជាស្រេច ហេតុនេះក្នុងនាមជា​ស្វាមីនិងឪពុក​​របស់​គេលោក​ពិត​ជា​រំភើបដែលជិតទទួលបានកូនម្នាក់ទៀត។

លោកឆាយ វីរៈយុទ្ធ បានប្រាប់តាមទូរស័ព្ទកាលពីរល្ងាចថ្ងៃទី២១ ខែមេសា ថាភរិយា​របស់​លោកនឹងសម្រាលកូននៅចុងខែមេសា នេះហើយ តែលោកមិនទាន់អាចប្រាប់បានទេថា​នឹងបានកូនប្រុស ឬស្រីគឺចាំដល់ពេល​សម្រាលនឹងប្រាប់តែម្ដង។​តារាចម្រៀងសាន់ដេរូបនេះ​បន្ថែមថាពេលនេះកូនស្រីទី១របស់លោកមានអាយុជាង៤ឆ្នាំហើយចូលសាលារៀនហើយ ហេតុ​នេះការយកកូនទី២នៅឆ្នាំរោង នេះគឺជាគម្លាតល្អរវាងអាយុកូនច្បងនិងកូនទី២ ហើយ​ទាំង​រូបលោកនិងប្រពន្ធចង់បានកូននៅឆ្នាំនេះដូចគ្នា។លោកវីរៈយុទ្ធ បន្ថែមទៀតថាលោកនិង​ភរិយា​យកកូនតាមគម្រោងច្បាស់លាស់ ពោលគឺមិនមែដោយចៃដន្យនោះទេ ។

 ឆាយ វីរៈយុទ្ធ បានរៀបការកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ជាមួយអ្នកនាងសែ ចាន់ឌី ជាកូនអ្នកជំនួញល្បីឈ្មោះលោកហាក់ សែ នៅក្រុងកំពង់ចាម ហើយភរិយាលោកបាន​សម្រាលកូនទី១ជាកូនស្រីកាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា”វីរៈយុទ្ធ អភិជាតាទេវី ហៅអាតារ៉ា (Atara) “។លោកវីរៈយុទ្ធ ដែលបានប្រាប់អ្នកកាសែត​នៅថ្ងៃរៀប​ការ​ថាលោកចង់បានកូន៣នាក់ក្នុងគ្រួសារនោះថាលោកនៅតែរក្សារជំហរនេះដដែល ប៉ុន្ដែ​ទាល់​តែ​គម្លាត​ពីកូនទី២ច្រើនឆ្នាំតិចទើបលោកនិងភរិយាគិតគួររឿងយកកូនទី៣នាពេលខាងមុខ ។

គួរបញ្ជាក់ថាឆាយ វីរៈយុទ្ធ ស្ថិតក្នុងចំណោមតារាប្រុសលំដាប់ជូរមុខរយៈ​ពេលប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះដែលអ្នកជំនាញសិល្បៈលើកឡើងថាចំណុចខ្លាំងរបស់លោកចាន់ឆោម ហៅវីរៈយុទ្ធ គឺលោកអាចច្រៀងបទដែលប្រើសម្លេងខ្ពស់បំផុតក៍បាន ច្រៀងសម្លេងទម្លាក់​ទាប​ក៍បានដែលទិកនិកនេះតារាផ្សេងៗទៀតពិបាកធ្វើតាម។ប្រភពបានឲ្យដឹងថាក្រោយលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដើរចេញពីហង្សមាសព្រមគ្នាដើម្បីចូលជ្រកនៅGalaxy នោះគឺ​ត្រូវ​បានគេមើលឃើញថាអ្នកដែលអាចទៅជំនួសតំណែងលោកសុវត្ថិ និងសិរីមន្ដ បានគឺមានតែ​លោកឆាយ វីរៈយុទ្ធ ទេដែលមានសម្ថភាពនិងភាគរយខ្ពស់ជាងគេ។ប៉ុន្ដែ​ពេលនេះ​លោក​វីរៈយុទ្ធ នៅតែជាតារាសាន់ដេនិងមានក្ដីសុខជាមួយផលិតកម្ម​មួយនេះ ខណៈដែលថៅកែ​ហង្ស​មាសអ្នកឧកញ៉ាអ៊ឹង ឆៃងួន ក៍មិន​ទាន់ទិញតារាជើងថ្មីណាមកជំនួសតារា​សំខាន់ទាំងពីរ​ដួង​របស់លោកដែរ ព្រោះតែផលិតកម្មមួយនេះជ្រើសរើសបានតារាថ្មីៗ​របស់ខ្លួនចេញពីការប្រ​លង​ចម្រៀងឡើងគរជើងគ្នាទៅហើយ ។ចំណែកថៅកែសាន់ដែលោក​ឡាយ សុខចំរើន ក៍មិន​ចង់​បាត់បង់តារាស្នូលរបស់ខ្លួនដែលពេលនេះឆាយ វីរៈយុទ្ធ គឺជាតួឯកប្រចាំផលិតកម្មនោះ​ដែរ បន្ទាប់ពីផលិតកម្មនេះបានថ្លោះធ្លោយរបូតតារាសំខាន់ៗធ្លាក់​ទៅផលិតកម្មគូប្រជែងមាន​ដូច​ជាមាស សុខសោភា ,ឱក សុគន្ធកញ្ញា និងខេមរៈ សិរីមន្ដ ជាដើម ។

អតីតតារាហង្សមាសលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទឆាយ វីរៈយុទ្ធ គឺជាតារាម្នាក់មានសម្ថភាពម្នាក់និងច្រៀងច្បាស់ៗ ហើយមានអ្នកគាំទ្រ​ច្រើន។ប៉ុន្ដែ​រឿងថាហេតុអី​ហង្ស​មាសមិនទាន់ទិញឆាយ វីរៈយុទ្ធ ទៅជំនួសព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះលោក​ថា​ហង្សមាសសល់តារាក្មេងៗចេញការជ្រើសបានពីការប្រលងចម្រៀង​ច្រើនអី​ចឹងគេអាចប្រើប្រាស់តារាដែលគេមានស្រាប់។

សូមបញ្ជាក់ថាក្រៅពីអាចរកចំណូលបានជាច្រើនម៉ឺនដុល្លារពីការចេញច្រៀងសម្ដែងConcerts ធំៗនៅរដូវក្តៅ​ក្នុង១ឆ្នាំៗនោះឆាយ វីរៈយុទ្ធ ក៍មានមុខរបរខាងក្រៅសិល្បៈដែរ​នោះគឺ​លោក​​បាន​ចេញរកស៊ីផ្នែកអចលនទ្រព្យជាច្រើនឆ្នាំ និងមានហាងលក់អង្ករជាច្រើនសាខា​រួមទាំងមានភាគហ៊ុននៅមន្ទីព្យាបាលកុមារ ដំរី ផងដែរ។លោក​វីរៈយុទ្ធ ថាទោះជារយៈពេល​ចុងក្រោយនេះវិស័យអចលន​វត្ថុហាក់មិនសូវមានសន្ទុះ​ខ្លាំង​ដូចមុនមែន តែលោកនៅតែ​បន្ដ​ធ្វើជំនួញផ្នែកនេះ តែរយៈពេលចុងក្រោយនេះលោកម​មាញឹក​ខាងសិល្បៈច្រើនជា​ពិសេស​គឺនៅឆ្នាំ២០២៤ នេះលោកបានចេញច្រៀងសម្ដែង​ច្រើន​ជាងឆ្នាំមុនៗ ខណៈដែលមន្ទីព្យា​បាលកុមារដំរី មានអតិថិ​ជនគាំទ្រកាន់តែច្រើន ទើបលោកបានពង្រីគបន្ទប់ថែមទៀត​នៅ​ជាប់អគារចាស់ (សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ) ។

 ក្រៅពីភរិយាឆាយ វីរៈយុទ្ធ ដែលត្រៀមសម្រាលកូននៅចងខែមេសា នេះតារា​ដែល​យកកូននៅឆ្នាំរោង ឬឆ្នាំ២០២៤ នេះមានដូចជាឱក សុគន្ធកញ្ញា និងស៊ឹម សូលិកា ជាដើម ខណៈដែលនាងហ៊ិន ច័ន្ទនីរ័ត្ន ដែលទើបការប្ដីកាល​ពីចុង​ខែធ្នូ ឆ្នាំ២០២៤ នោះក៍ចង់​បានកូន​ទី១នៅឆ្នាំនេះយ៉ាងអន្ទះសារផងដែរ ៕

RELATED ARTICLES